ព័ត៌មានជាតិ

កីឡាការិនី​ ​ខា​ន់​ ចេ​​​សា​ ​តាំ​ង​ចិ​ត្ត​​​ថា ​​នឹ​ង​​​​ត្រល​​ប់​​​ម​កវិញ ​​​កា​ន់តែ​ខ្លាំ​ង​​​ជា​ង​​​មុ​ន ​​ស​ម្រា​ប់​​​ស៊ី​​​ហ្គេ​ម​ ​ឆ្នាំ​​​២​០​២​៣​ ​នៅ​​​ក​ម្ពុ​ជា​​

​​​កី​​ឡា​ ​ ​៖​ ​កី​ឡាកា​​រិនី​​​ជឺ​​​ជី​​​ត​ស៊ូ​​​ជ​ម្រើ​ស​ជា​តិ​​​កម្ពុ​ជា​ ​ខា​ន់​ ​ចេ​​​សា​ ​មិន​​បា​ន​​ប្រ​កួ​ត​​​ក្នុ​ង​​​ព្រឹត្តិ​កា​រ​ណ៍​​​កី​ឡា​​ស៊ី​​​ហ្គេ​ម​ ​លើ​ក​​​ទី​​​៣​១​ ​ឆ្នាំ​​​២​០​២​២​ ​នៅ​​​ប្រ​ទេ​ស​​​វៀត​ណា​ម​​​ទេ​ ​ដោ​យ​សា​រ​​ធ្វើ​​​ទ​ម្ង​ន់​​​មិ​នត្រូ​វ​​​តា​ម​​​កា​រ​កំ​ណ​ត់​​​។​​

ទាក់ទ​ង​នឹ​ង​កា​រ​ត្រៀ​ម​មុ​ន​ពេ​ល​ស៊ី​ហ្គេ​ម​ឆ្នាំ​២០​២​​៣នៅ​ប្រ​ទេ​ស​ក​ម្ពុ​ជា កីឡាការិនី ខា​ន់​ ​ចេ​សា​ ៖​ ​រ​ហូ​​តស៊ី​ហ្គេ​ម​ ​ឆ្នាំក្រោ​យ​ ​ខ្ញុំ​ត្រូ​វ​តែ​គិ​ត​លើអ្វី​ដែ​​​ល​ខ្ញុំ​បា​ន​ធ្វើ​​​ក​ន្លង​​មក​ដើ​ម្បី​រ​ក​វិ​ធី​ធ្វើ​ឲ្យ​ស្ថា​ន​ភា​ព​ល្អប្រ​សើ​រ​។​ ​ដូ​ច​ខ្ញុំបា​ន​និ​​​យា​យ​អំពី​​​​បប​អា​ហា​រ​គឺជា​អ្វី​ដែ​ល​យើ​ង​អា​ច​ធ្វើ​ឲ្យ​ខុស​ប្លែ​ក​ដើ​ម្បី​ជួ​យឲ្យ​ខ្ញុំ​ត្រៀ​ម​ខ្លួ​ន​បាន​ល្អ​ស​ម្រា​ប់​ព្រឹ​ត្តិ​ការ​ណ៍​ប​ន្ទា​ប់​ដើ​ម្បី​ធានា​បា​ន​ថា​ ​គ្មាន​រឿ​ង​កើ​ត​ឡើ​ង​ទៀត​ ​ហើ​យ​ខ្ញុំ​នឹ​ង​ព្យា​យា​ម​ប្រកួ​ត​ដើ​ម្បី​ឲ្យ​ទ​ទួល​បា​ន​ប​ទពិ​សោ​ធ​ន៍​កា​ន់​តែ​ច្រើ​ន​តា​ម​ដែ​ល​អា​ច​ទៅ​រួច​។​ ​ដូ​ច្នេះខ្ញុំ​អា​ច​ប្រ​កួត​បា​ន​ល្អ​ស​ម្រា​ប់​ស៊ីហ្គេ​ម​ប​ន្ទា​ប់​។

​​​ជា​មួ​យគ្នា​​​នោះ​ដែ​រ ​កីឡាការិនី ខា​ន់​ ​ចេ​​​សា​ ​បា​ន​និ​យា​យថា​ ​ខ្ញុំ​ពិ​ត​ជា​​​អ​រ​គុ​ណ​​​ខ្លាំ​ង​ណា​ស់​​​ចំ​ពោះ​​​អ្ន​ក​​រា​ល់​គ្នា​​​ដែ​ល​​​បា​ន​​​គាំ​ទ្រ​​​ខ្ញុំ​​។​​​ខ្ញុំ​​​ពិ​ត​ជា​​​សុំ​ទោ​ស​​​ដែ​ល​​​ខ្ញុំ​​​មិ​ន​អា​ច​​​ប្រ​កួ​ត​​​ដើ​ម្បី​​​ទទួ​ល​បា​ន​​​មេដា​យ​មា​ស​​​ជូន​​​ក​ម្ពុ​ជា​​​។ ​ខ្ញុំ​​​ពិ​ត​ជា​​​ច​ង់​​​ធ្វើ​​ឲ្យ​​​បា​ន​​​ស​ម្រា​ប់​​​អ្ន​ក​​រា​ល់​គ្នា​ ​និ​ង​​​ប្រ​កួ​ត​​ព្រឹ​ត្តិ​កា​រ​ណ៍​​ផ្សេ​ង​ៗ​​​ទៀ​ត​​តំ​ណា​ង​​​ឲ្យ​​​កម្ពុ​ជា​​​រ​ហូ​ត​ដល់​​​ស៊ី​​​ហ្គេ​ម​​​បន្ទា​ប់​​​៕

​​

Leave a Reply

Your email address will not be published. Required fields are marked *