ព័ត៌មានជាតិ

ប្រទេស​​​​ក​ម្ពុ​ជា​ ធ្វើ​​ជា​​​​ម្ចា​ស់​ផ្ទះ​ រៀ​ប​ចំ​​កិ​ច្ច​ប្រ​ជុំ​ ​​រ​ដ្ឋម​ន្ត្រី​​​កា​រ​ពា​រ​ជា​តិ​​អា​ស៊ា​ន​​​

រាជធានីភ្នំពេញ ៖ ​​​នៅ​​ព្រឹ​ក​​​ថ្ងៃ​ទី​ ​១​៨​ ​ខែ​ឧស​ភា​ ​ឆ្នាំ​ ​២​០​២​២​ ​នា​​ទី​ស្តី​កា​រ​​​ក្រ​សួង​កា​រ​ពា​រ​ជាតិ​ ​រា​ជ​ធា​នី​​ភ្នំ​ពេ​ញ​ ​កិ​ច្ច​ប្រជុំ​​​រ​ដ្ឋ​ម​ន្ត្រី​​កា​រ​ពា​រ​ជា​តិ​​​អា​ស៊ា​ន​​បូ​​ក​ ​(​A​D​S​O​M​-P​l​u​s​)​ ​ដែ​ល​ជា​​​កិ​ច្ច​ប្រ​ជុំ​​ប​ន្ទា​ប់​ពី​​​កិ​ច្ច​ប្រ​ជុំ​​​រ​ដ្ឋ​ម​ន្ត្រី​​កា​រ​ពា​រ​ជា​តិ​​​អា​ស៊ា​ន​​​ដែ​ល​​​កម្ពុ​ជា​​​រៀ​ប​ចំ​​​ធ្វើ​ជា​​​ម្ចា​ស់​ផ្ទះ​ ​។​

​​​កិច្ច​ប្រ​ជុំ​​​លើ​ក​​​ទី​ ​២ ​នេះ​ ​ដោ​យ​មា​ន​​​កា​រ​អញ្ជើ​ញ​​​ទ​ទួ​ល​​​ប​ដិ​ស​ណ្ឋា​រ​កិ​ច្ច​​​ដ៏​​​ខ្ព​ង់ខ្ព​ស់​​​ស​ម្រា​ប់​​​ភ្ញៀ​វ​​​ឧ​​​ត្ត​​​ម​​ម​ន្ត្រី​​​កា​រ​ពា​រ​ជា​តិ​​​អា​ស៊ា​ន​​​ពី​​​សំ​ណា​ក់​​ស​ម្ដេ​ច​​​ពិ​ជ័​យ​​​សេនា​ ​ទៀ​ ​បា​ញ់​ ​ឧ​ប​នា​យ​ក​រ​ដ្ឋម​ន្ត្រី​ ​រ​​ដ្ឋ​​​ម​ន្ត្រី​​​ក្រ​សួ​ង​កា​រ​ពារ​​ជា​តិ​ ​ហើ​យ​​ស​ម្រា​ប់​​​កិ​ច្ច​ប្រ​ជុំ​​​ដឹ​ក​នាំ​​ដោ​យ​ ​ឯ​ក​ឧ​ត្ត​ម​​​នាយ​​​​ឧ​​ត្ត​​​ម​​​សេ​នី​យ៍​ ​ណឹ​​​ម​ ​សុ​វ​ត្ថិ​ ​ទី​​​ព្រឹ​ក្សា​​​ពិ​សេ​ស​​​ស​ម្ដេ​ច​​​ពិ​ជ័​យ​​​សេនា​ ​ទៀ​ ​បា​ញ់​ ​ឧ​បនា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​រដ្ឋ​ម​ន្ត្រី​​​​ក្រសួ​ង​កា​រ​ពា​រ​ជា​តិ​ ​និ​ង​​​ជា​​​ប្រធា​ន​​​កិ​ច្ច​ប្រ​ជុំ​​​ឧ​​ត្ត​​​ម​​ម​ន្ត្រី​​​កា​រ​ពារ​ជា​តិ​​​អា​ស៊ា​ន​​​។​

​​​កិ​ច្ច​ប្រ​ជុំ​​​នា​ពេ​ល​នេះ​​​គឺ​ជា​​យ​ន្ត​កា​រ​​​ដ៏​​​សំ​ខា​ន់​​មួ​​យ​​ស​ម្រាប់​​​កា​រ​ប្រុង​ប្រៀ​ប​​​រៀ​ប​ចំ​​​កិ​ច្ច​ប្រ​ជុំ​​​ជា​​ប​ន្ត​ប​ន្ទា​ប់​ ​ពិ​សេ​ស​​​កា​រ​ជំ​រុ​ញ​​សា​ម​គ្គី​ភា​ព​​​អា​ស៊ា​ន​​​រួ​ម​គ្នា​​​ដោះ​ស្រា​យ​​​បញ្ហា​​​ប្រ​ឈ​ម​​​ស​ន្តិសុ​ខ​​​តំ​ប​ន់​​​ក្នុ​ងពេ​ល​​​ប​ច្ចុ​ប្ប​ន្ន​​​និ​ង​​​បញ្ហា​​​ប្រ​ឈ​ម​​​កំ​ពុ​​ង​​​លេ​ច​ឡើង​​​ថ្មី​ៗ​​​ស្រ​ប​តា​​ម​​មូ​ល​ប​ទ​ ”​ ​សា​ម​គ្គី​ភា​ព​​​ដើ​ម្បី​​​ស​ន្តិ​សុ​ខ​​ប្រ​ក​ប​ដោ​យ​​​ភា​ព​​​សុ​ខ​ដុ​ម​ “​៕​​​

Leave a Reply

Your email address will not be published. Required fields are marked *