ខេត្តព្រះវិហារ ៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនបានឲ្យដឹងថា ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៤:៣៧ នាទី កុមារឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរើសគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះមកកាប់លេងបណ្តាលឲ្យផ្ទុះស្លាប់យ៉ាងអាណោចអាធម៌។
អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំប៉ះពាល់កែច្នៃ ដំ គប់លេង គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ វាអាចបណ្តាលអោយរបួស ពិការ និងស្លាប់គ្រប់ពេល ហើយនៅពេលឃើញគ្រាប់ទាំងនោះត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕