ព័ត៌មានជាតិ

សម្តេច​តេ​ជោ ​ហ៊ុ​ន​ ​​សែ​ន​ ​អ​ញ្ជើញ​​សម្ពោ​ធ​ ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ ស្ពា​ន​​អាកា​ស​ ​និ​ង​ផ្លូ​វ​ក្រោ​ម​ដី​ចោ​ម​ចៅ​ ​

រាជធានីភ្នំពេញ ៖ ​នៅព្រឹ​ក​ថ្ងៃព្រ​ហ​ស្ប​តិ៍​​​ ​១​៤​រោ​ច​ ​ខែ​ផ​ល្គុ​ន​ ​ឆ្នាំ​ឆ្លូ​វ​ ​ត្រី​ស័​ក​ ​ព​.​ស​.​ ​២​៥​៦​៥​ ត្រូ​វ​នឹ​ងថ្ងៃ​ទី​៣​១​ ​ខែ​មី​នា​ ​ឆ្នាំ២​០​២​២​ ​នេះ​ ​ស​ម្ដេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​ ​បា​ន​អ​ញ្ជើ​ញ​ជា​អធិ​ប​តី​ភា​ព​ដ៏​ខ្ព​​ង់ខ្ព​​ស់​ ​នៅ​ក្នុ​ង​ពិ​ធី​ស​ម្ពោ​ធ​ដា​ក់​ឲ្យ​ប្រើប្រា​ស់​ជា​ផ្លូ​វ​កា​រ​នូ​វ​ ​ស្ពា​ន​អា​កា​ស​ ​និ​ង​ផ្លូ​វក្រោ​ម​ដី​ ​ចោ​ម​ចៅ​។​ ​

ស្ពា​ន​អា​កា​ស​ ​និ​ង​ផ្លូ​វ​ក្រោ​ម​ដី​ចោ​ម​ចៅ​ ​ជា​គម្រោ​ង​រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​តា​ម​រ​យៈ​រ​ដ្ឋ​បា​ល​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ហើ​យ​ទ​ទួ​ល​ម៉ៅ​កា​រ​សា​ង​ស​ង់​ដោ​យ​ក្រុ​ម​ហ៊ុ​ន​វិ​និ​យោ​គ​ទុ​ន​អា​និ​ក​ជ​ន​ក​ម្ពុ​ជា​ ​(​O​C​I​C​)​។​ ​គ​ម្រោ​ង​ស្ពា​ន​អា​កា​ស​ ​និ​ង​ផ្លូ​វ​ក្រោ​ម​ដី​នេះ​ ​បា​ន​បើ​ក​កា​រដ្ឋានសាង​សង់ក្រោម​អធិបតី​ភាពស​ម្តេចតេជោ​ ហ៊ុន​ ​សែន ​កាលពី​ថ្ងៃ​ទី២៩ ​ខែមិថុ​នា ឆ្នាំ​២០១៨​។ គ​ម្រោងនេះ ប្រើប្រា​ស់ពេលវេ​លាសាងស​ង់ ៣​០ខែ និ​ងចំណាយថ​វិកាសាងស​ង់ប្រ​មាណ ២​២លា​ន​ដុល្លារ។​
សម្តេ​ចតេជោ ហ៊ុន​ សែន ​ពិតជារី​ករាយដែលបាន​អញ្ជើញមក​សម្ពោធដា​ក់អោយប្រើប្រាស់​ស្ពានអាកាស​ និងផ្លូ​វក្រោមដីចោ​មចៅនាថ្ងៃ​នេះ។ ​សម្តេ​ចតេជោ​បានមាន​ប្រសាសន៍ថា​ ស្ពាន​អាកា​ស និ​ងផ្លូវក្រោមដី​ចោមចៅ ​គឺជាស​មិទ្ធ​ផលជា​ប្រវត្តិសា​ស្ត្រមួយទៀ​តសម្រាប់​រាជធានីភ្នំពេញ​ ក្នុង​ចំ​ណោម​សមិទ្ធ​ផលផ្សេ​ងៗ​ទៀ​ត​ក្រោយ​ពីយើង​ទទួលបា​នសុខសន្តិ​ភាព។​

ស​ម្តេ​ចតេ​ជោ​នា​យក​រ​ដ្ឋម​ន្ត្រីបា​ន​មា​នប្រ​សាសន៍​ថា ការ​សាង​ស​ង់​ស្ពា​ន​អា​កា​ស និងផ្លូ​វក្រោម​ដី ​គឺឆ្លើ​យ​ត​ប​នឹង​ត​ម្រូ​វ​កា​រ​រ​ប​ស់​ប្រជា​ព​ល​រ​ដ្ឋ​ដែ​​ល​កំពុ​ង​មា​ន​កំ​ណើន​ជា​រៀ​ង​រា​ល់​ថ្ងៃ​នេះ។ ស​ម្តេ​ច​តេជោ​បា​ន​ថ្លែ​ង​នូ​វ​ការ​កោ​ត​ស​រ​សើ​រចំ​ពោះ​រ​ដ្ឋ​បាល​រា​ជ​ធា​នីភ្នំ​ពេ​ញ​ ​និង​ក្រុមហ៊ុន O​C​IC ចំពោះកិច្ច​ខិតខំ​ប្រឹ​ង​ប្រែ​ង​រួ​មគ្នា​ក្នុ​ង​ការ​កសា​ង​ស្ពា​ន​អាកា​ស​ ​និ​ង​ផ្លូវ​ក្រោ​ម​ដី​ចោ​ម​ចៅ​​នេះ។​ស​ម្តេច​តេជោ​នា​យករដ្ឋម​ន្ត្រី បា​នមាន​ប្រសា​ស​ន៍​ថា​ ស​មិ​ទ្ធ​ផ​ល​ស្ពា​ន​អា​កា​ស និង​ផ្លូ​វក្រោ​ម​​ដី​នៅ​រាជ​​ធានីភ្នំពេ​ញ​ដែ​ល​បា​នសា​ង​​សង់​ក​ន្ល​ងម​ក ​គឺ​បា​នប្រើ​ន​យោ​បា​យ​យកក្រុ​ង​ចិ​ញ្ចឹ​ម​ក្រុ​ង​ ​ឬអា​ច​ហៅ​ថា​ ​​យក​​ស្លឹក​ត្នោ​​តខ្ច​ប់​ស្ក​ត្នោ​ត​ ​ពី​ព្រោះ​ដោ​យ​សា​រ​តែ​ទាំ​ង​អ​​ស់​នេះ​បា​ន​ថ​វិ​កា​ម​ក​ពី​ការអ​ភិ​វ​ឌ្ឍ​កោះ​ពេ​​ជ្រ ​ក៏​​ដូ​ច​ជា​តំ​ប​ន់​នា​​នា​ក្នុ​ងទី​ក្រុង​ភ្នំ​ពេ​ញ​ ​ដើ​ម្បី​​យ​ក​ម​ក​អភិវ​ឌ្ឍន៍​លើ​ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​​ន្ធចាំ​បាច់​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ​។​ ​

​នៅថ្ងៃ​នេះ​ ​ស​ម្តេ​ច​តេ​ជោ​ ​​ហ៊ុ​ន​ សែ​ន​ ​បា​ន​មា​​ន​ប្រ​សា​ស​ន៍ថា​ សម្តេចកំពុ​ងពិចា​រ​ណា​ឱ្យ​ក្រ​សួ​ងសេ​ដ្ឋ​កិ​ច្ច​ ​និ​ង​ហិ​រ​ញ្ញ​វ​ត្ថុ​ រៀ​ប​ចំដា​ក់​យុ​ទ្ធ​សា​ស្ត្របន្ថែមទៅ​លើបញ្ហាប្រេ​ងឥ​ន្ធ​នៈ​ ​ដោ​យ​ស​ម្តេ​ច​​ចង់ឱ្យ​មា​ន​រៀ​ប​ចំ​ស្តុ​ក​យុ​ទ្ធសាស្ត្រ​លើ​ប​ញ្ហាប្រេ​ង​ ដើ​​ម្បី​ឆ្លើ​យ​ត​ប​សេ​ចក្តី​ត្រូ​​វការរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានថ្លែងថា នៅពេលមានសង្គ្រាម ទើបមើលឃើញនូវតម្លៃសុខសន្តិភាព។ សម្រាប់ប្រទេសកម្ពុជា ​បា​ន​មើ​ល​ឃើ​ញពី​សា​រៈ​សំ​ខា​​ន់នៃ​សុ​ខ​សន្តិ​ភា​ព​តាំ​ង​ពី​​ឆ្នាំ​១​៩៧០​។​ ​ក​ត្តា​ស​ន្តិ​ភា​​ព​ជា​ចំ​ណុ​ច​ចា​ប់​ផ្តើ​ម​ដំ​បូ​ង​ ​បើ​គ្មា​ន​សុ​ខ​ស​ន្តិ​ភាព​ទេ​ ​គឺ​គ្មា​ន​កា​រ​អភិ​វ​ឌ្ឍ​អ្វី​ទាំ​ង​អ​ស់​។​ ​ស​ម្តេ​ច​តេ​ជោ​ហ៊ុ​ន​ សេន​ ​បាន​មា​​ន​ប្រ​សា​ស​ន៍​ទៅ​កាន់​​ប​ង​ប្អូ​នជ​ន​រួម​ជា​តិ​ថា​​ ​ស​ម្តេ​ច​នៅ​តែ​ជា​បេ​ក្ខ​ភា​ព​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រីក្នុង​កា​រ​បោះ​ឆ្នោ​ត​ឆ្នាំ​២​០​​២៣​​ខា​ង​មុ​ខ​។​ ​សម្រា​​ប់ ​​ឯក​​ឧ​ត្ត​ម​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ជា​បេក្ខ​ភា​ព​ប​ន្ត​វេ​ន​នា​ពេ​លខា​​ង​មុខ​។​​

ទា​ក់​ទ​ង​ទៅ​នឹ​ង​សេ​ដ្ឋ​កិ​ច្ច​ក​ម្ពុ​ជា​ស​ម្តេ​​ច​តេ​ជោ​បា​ន​មា​ន​ប្រ​សា​ស​ន៍​ថា​ ​​រ​យៈ​ពេ​ល​៣​ខែ​នា​ឆ្នាំ​នេះ​ ​ស្ថា​ន​ភា​ព​សង្គ​ម​គឺ​មា​ន​​ភា​ព​ខុ​ស​គ្នា​ឆ្ងា​យ​ដា​ច់​ពី​ឆ្នាំ​​២០​​២​១​ក​ន្ល​ង​ទៅ​។​ ​ដោ​យ​សា​រ​តែ​ពេ​ល​នោះ​ ​ជា​ពេ​ល​លំ​បា​​ក​បំ​ផុ​ត​ដោ​យ​សា​រ​តែ​​កា​រ​រា​តត្បា​តជំ​ងឺ​កូ​​វី​ដ​-​១​៩​ ​ដែ​ល​ពេ​ល​នោះ​យើ​ង​បា​ន​ប​ង្ខំ​​ចិ​ត្ត​ដា​ក់​ចេញវិធាន​កា​រ​ជា​ច្រើ​ន​ ​ដើ​ម្បី​ធា​នា​អា​យុ​ជី​វិ​ត​រ​ប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​។​ស​ម្តេ​ច​តេ​ជោ​ ហ៊ុ​ន សែ​ន​ ​បា​នមា​ន​ប្រ​សា​ស​ន៍​ថា​ ​រ​យៈ​​ពេ​ល​៩​ខែ​ ​គិ​ត​ចា​ប់​ពី​​ថ្ងៃ​ទី​២​១​ ​ខែមិ​ថុ​នា​ ​ឆ្នាំ​២​០​២​១​ ​ម​ក​ដល់​ពេ​ល​នេះ​ ​ក​ម្ពុ​ជា​ជី​ក​មា​ស​បា​​ន​ ២​​,​២​៧​៥​គី​ឡូ​ ចំ​នួ​ន​នេះ​​គិ​ត​ត្រឹ​ម​​មួ​យ​ក​ន្លែ​ងប៉ុ​ណ្ណោះ​។​ ស​ម្តេ​ច​តេ​ជោ​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​បាន​មា​ន​​ប្រ​សា​ស​ន៍​ទៀ​ត​ថា​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​មី​​នា​ ​ជា​ថ្ងៃដែ​ល​ស​ម្តេ​ច​ស​ប្បា​យ​ចិ​ត្ត​ខ្លាំង​​ជា​ងគេ​ ​ដោ​យ​សា​រ​​​ព​​ន្ធ​ដា​រ​បា​ន​បំ​បែ​ក​ឯ​ក​ទ​គ្គ​​ក​ម្ម​សម្រា​ប់​ចំ​ណូ​ល​ផ្ទៃ​ក្នុ​ង​​ ​ដោ​យ​ប្រ​មូ​ល​បា​ន​ ​២​៣​៦​លា​ន​​ដុ​ល្លា​រ​។​ ​ក្នុ​ង​​រ​យៈ​ពេ​ល​មួ​យ​​​ ​ខែ​​មី​នា​នេះ​ ​អា​ច​បា​ន​ចំ​ណូ​​ល​ប្រ​មា​ណ​៧​០​០​លា​​ន​ដុ​ល្លា​រ។​ ​ចំ​​ណូ​ល​ ​ខែ​ម​ក​រា​​ប្រ​មា​ណ​២​៨​៨​លា​​ន​ ​ ​ខែ​កុ​ម្ភៈ​ប្រ​​មា​ណ​២​២​៣លា​ន​ ​ខែ​មី​នា​ប្រ​មា​ណ​៧​០​០​លា​ន​។​ ​ស​រុ​ប​រ​​យៈ​ពេ​ល​៣​ខែ​ឆ្នាំ២​០​២​២​ ​ចំ​ណូ​ល​បា​​ន​ជា​ង១​​២​០​០​លា​ន​ដុ​ល្លា​រ​។​

​នៅថ្ងៃ​នេះ​ ​ស​ម្តេ​​ច​តេ​ជោ​នា​យក​រដ្ឋ​​ម​ន្ត្រី​បា​ន​ណែ​នាំ​ឱ្យ​ព​ន្លឿ​ន​នៃ​​កា​រ​លើ​ក​ក​​ម្រិ​ត​អ្ន​ក​មា​ន​ប្រា​ក់​សោ​ធ​ន​និ​វ​ត្ត​ន៍​ដែ​​ល​ទា​ប​ឱ្យ​លឿ​ន​ប​ន្តិ​ច។​​​​ ​ស​ម្តេ​ច​បា​ន​ណែ​នាំ​ឯ​ក​ឧ​ត្ត​ម​ឧ​ប​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​អូ​​ន​ ​ព័​ន្ធ​មុ​នី​រ័​ត្ន​ ​រៀ​ប​ចំ​​ប​ង្កើ​ន​ថ​វិ​កា​ស​ម្រា​ប់​អ្ន​ក​មា​ន​​ប្រា​ក់​បៀ​វ​ត្ស​រ៍​ទា​ប​ ​ជា​ពិ​សេ​ស​អ​តី​​តយុ​​ទ្ធ​ជ​ន​។​ ​កា​រ​ធ្វើ​បែ​ប​នេះ​គឺ​ដើ​ម្បី​ដោះ​ស្រា​យ​វិ​ស​ម​​ភា​ព​ប្រា​ក់​ចូ​ល​និ​វ​ត្ត​ន៍​រ​ប​ស់​ម​ន្ត្រី​​រា​ជ​កា​រ​។​

នៅ​ក្នុ​ង​ឱ​កា​ស​​ពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​ប្រ​ពៃ​ណី​ជា​តិ​​ខ្មែរខា​ងមុ​ខនេះ ស​ម្តេ​ច​តេ​​ជោ​បា​ន​ណែ​នាំ​ឱ្យ​ប្រ​ជាព​ល​​រ​ដ្ឋ​ជួ​ប​ជុំ​លេ​ង​ស​ប្បា​យ​ក្នុ​ង​ពិ​​ធី​បុ​ណ្យ​ចូល​​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជា​តិ​ខ្មែ​រ​ ​តែ​ត្រូ​វ​ប​ន្ត​អ​នុ​វ​ត្ត​​ន៍​វិ​ធា​ន​សុ​ខា​ភិ​បា​ល​ ​ជា​ពិ​សេ​ស​វិ​ធា​​ន​កា​រ​ ៣​កុំ​ ​និ​ង​៣​កា​រ​ពា​រ​បា​ន​ជាប់​ខ្លួ​ន​ជា​និច្ច​។​ ​
​​
មុ​ន​នឹ​ង​ប​ញ្ច​ប់​​​​ ​ស​ម្ដេ​ច​តេ​ជោ​បា​ន​អ​ប​អ​​រ​សា​ទ​រ​ចំ​ពោះ​ស​មិ​ទ្ធ​​ផ​លស្ពា​​ន​អាកា​ស​ ​និ​ង​ផ្លូ​វ​ក្រោ​ម​ដី​ត្រ​​ង់​រ​ង្វ​ង់​មូ​ល​ចោ​ម​ចៅ​នៅ​ថ្ងៃ​នេះ​។​ ស​​ម្តេ​ច​តេ​ជោ​បា​ន​ជូ​ន​ព​រ​ឲ្យ​ប​ង​ប្អូ​នប្រជា​ពលរដ្ឋ​ជួបតែ​សេចក្តីសុ​ខ ​សេច​ក្តីច​ម្រើ​នគ្រ​ប់​ៗគ្នា​ ​និ​ង​បា​ន​ប្រ​កា​ស​ស​ម្ពោ​ធ​ដា​ក់​ឲ្យ​ប្រើ​ប្រា​ស់​ស្ពា​ន​​អា​កា​ស​ ​និ​ង​ផ្លូ​វ​ក្រោ​ម​ដី​ចោ​ម​ចៅ​ ​ចា​ប់​ពី​ពេ​ល​នេះ​ត​ទៅ​៕​​
(ហ្វេសប៊ុក សម្តេចតេជោ)

Leave a Reply

Your email address will not be published. Required fields are marked *