ព័ត៌មានជាតិ

ឧត្តម​សេនី​យ៍​​ទោ​ ​សោ​ម​ ស៊ុ​ន​ ​ដឹ​​ក​នាំ​ក​ងក​​ម្លាំ​ង​ច​ម្រុះ​ ​ត្រួ​ត​ពិ​និ​ត្យ ​កា​រ​កា​ប់​ទ​ន្ទ្រា​​ន​ព្រៃ​ឈើ​ ​យ​ក​ដី​ធ្វើ​ក​ម្ម​សិ​ទ្ធិ នៅ​​តំ​ប​ន់​ទ​ន្លេ​ជ្រៃ​ ​ព្រៃ​ជ​ម្រ​ក​ស​ត្វ​បឹ​ង​ពែ​រ​

​ខេ​ត្ត​កំ​ព​ង់ធំ ៖​ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​១​២​ ​ខែ​ក​ក្ក​ដា​ ឆ្​​នាំ២​០​២​៤​​​ ​ឧ​ត្ត​ម​​សេនី​យ៍​​ទោ​ ​សោ​ម​ ​ស៊ុ​ន​ ​មេ​ប​ញ្ជា​កា​រ​តំ​​ប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​ព​​ង់​ធំ​ ​អ​នុ​ប្រ​ធា​ន​អ​​ចិ​ន្ត្រៃ​យ៍​នៃ​គ​ណៈ​ក​ម្ម​កា​រ​កា​​រ​ពា​រ​ទ​ប់​ស្កា​ត់​ ​និង​ប​ង្ក្រា​ប​ប​ទ​ល្មើ​ស​ធ​​ន​ធា​ន​ធម្ម​ជា​តិ​ខេ​ត្ត​​កំពង់​ធំ​ ​បា​ន​ដឹ​ក​នាំ​ក​ង​ក​ម្លាំ​ង​​ច​ម្រុះ​ ​ទៅ​ត្រួ​ត​ពិ​និ​ត្យ​កា​រ​កា​ប់​បំ​​ផ្លាញ​ព្រៃ​ឈើ​ធ​ន​ធា​ន​ធ​ម្ម​ជា​តិ​រ​ប​ស់រ​ដ្ឋ​ ​យ​ក​ធ្វើ​ជា​ក​ម្ម​សិ​ទ្ធិ​ ​នៅ​តំ​ប​ន់​ទ​ន្លេ​ជ្រៃ​​ ​ក្នុ​ង​ដែ​ន​ព្រៃ​ជ​ម្រ​ក​ស​ត្វ​បឹ​ង​ពែ​រ​ ​ស្ថិ​ត​នៅ​​ក្នុ​ង​ឃុំ​សា​គ្រា​ម​ ​ស្រុ​ក​ប្រា​​សាទ​ប​ល្ល័​ង្ក​ ​ ​ខេ​​ត្ត​កំ​ព​ង់​ធំ​ ។​

លោក អ៊ី វិចអុល មន្ត្រីបរិស្ថានខេត្តកំពង់ធំ ដែលប្រចាំការនៅតំបន់ទន្លេជ្រៃ ក្នុងដែនព្រៃជម្រកសត្វបឹងពែរ បានគូសបញ្ជាក់ថា ផ្ទៃដីដែលបានកាប់ទន្ទ្រានក្នុងដែនជម្រកសត្វព្រៃបឹងពែរ នៅតំបន់ក្បាលទន្សាយ និងតំបន់ទន្លេជ្រៃ ក្នុងភូមិសាស្ត្រឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាពេលកន្លងទៅមានជាច្រេីនហិកតា​ ដោយក្រុមជនល្មើសមួយចំនួនលួចកាប់ទន្ទ្រាននៅក្នុងតំបន់ជ្រៅ ឬពេលខ្លះនៅពេលយប់ ដោយមន្ត្រីបរិស្ថានមានគ្នាតិចលំបាកក្នុងការឃ្លាំមើល និងទប់ស្កាត់ ពិសេសក្នុងរដូវប្រាំងមុនពេលដែលកងកម្លាំងចម្រុះចេញប្រតិបត្តិការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានមកដល់​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់កងកម្លាំងចម្រុះ ពិសេសមន្ត្រីស្ថាប័នបរិស្ថាន ត្រូវសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរដែនដី ដើម្បីស្រាវជ្រាវវែករកមុខសញ្ញាជនល្មើស ដែលបានកាត់ទន្ទ្រានធនធានធម្មជាតិនៅក្នុងដែនជម្រើសត្វព្រៃបឹងពែរនាពេលកន្លងទៅនេះ ឲ្យមកទទួលខុសត្រូវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។ ជាមួយនោះត្រូវគ្រប់គ្រងដី ដែលបានរកឃើញដោយការកាប់ទន្ទ្រានដោយខុសច្បាប់នាពេលកន្លងទៅ ឲ្យបានម៉ត់ចត់ ដើម្បីមានផែនការដាំព្រៃឈើឡើងវិញ ទុកជាសម្បត្តិធនធានធម្មជាតិ របស់ជាតិយើង។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ គ្រប់គ្រង ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានដាក់បទបញ្ជាដល់កងកម្លាំងចម្រុះទាំងអស់ ត្រូវបន្តសកម្មភាពការពារ គ្រប់គ្រង និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តទៅទៀត ឲ្យដូចភ្លៀងរលឹម ដោយមិនមានការដកថយឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *