ព័ត៌មានជាតិ

ក្រសួងកា​រ​ពា​រ​​ជាតិ​ ​ប​​ញ្ជា​ក់​ថា​ ​ឧ​ទ្ធ​ម្ភា​គ​ច​ក្រ​មួ​យ​គ្រឿ​ង​ ​បា​ត់​កា​រ​ទា​ក់​ទ​ង​ក្នុ​ង​​ភូ​មិ​សា​ស្រ្ត​ជួ​រ​ភ្នំ​ក្រ​វ៉ា​ញ​ ​ស្ថិ​ត​នៅ​ក្នុ​ង​កា​រ​រុ​ក​រ​ក​ជួ​យ​ស​ង្រ្គោះ​នៅ​ឡើ​យ​

ក្រសួងការ​ពា​រ​​ជា​តិ ​នា​រ​​សៀ​លថ្ងៃ​​ទី​១​៤​ ​ខែ​ក​ក្ក​ដា​នេះ​ ​បា​ន​ប​ញ្ជា​ក់​ថា​ ឧ​ទ្ធ​ម្ភា​​គ​ច​ក្រ​មួ​យ​គ្រឿ​ង​ ដែ​ល​​បា​ន​បា​ត់​កា​រ​ទា​ក់ទ​ង​​ពី​ទី​ប​ញ្ជា​កា​រ​ទ័​ព​អា​កា​ស​ ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ជួ​រ​ភ្នំ​ក្រ​វ៉ា​ញ​ ​ខេ​​ត្ត​ពោ​ធិ៍​សា​ត់​ ​និ​ង​ខេ​ត្ត​កោះ​កុ​ង​ ​កា​លពី​ថ្ងៃ​ទី​ ​១​២​​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៤​ ​ស្ថិ​ត​នៅ​ក្នុ​ង​កា​រ​រុ​ក​រ​ក​ជួ​យ​ស​ង្រ្គោះ​នៅ​ឡើ​យ​ទេ​ ​។​

ឧបទ្ទវហេតុនេះ បានកើតឡើងក្នុងអំឡុងពេលហោះហើរហ្វឹកហ្វឺន ដែលការហោះហើរនេះ ស្ថិតនៅក្នុងផែនការហោះហើរហ្វឹកហ្វឺនជាប្រចាំរបស់កងទ័ពជើងអាកាសនៅតំបន់នោះ។ ជាមួយគ្នានោះសមាសភាពនៅក្នុង ឧទ្ធម្ភាគចក្រមានចំនួន ២នាក់ គឺប្រធានក្រុមម្នាក់និង អាកាសយាននិកម្នាក់ ។

ក្រសួងការពារជាតិ បានថ្លែងអំណរគុណ ដល់កិច្ចខិតខំប្រឹងប្រែង របស់កងកម្លំាង និងគណៈបញ្ជាការឯកភាពខេត្ត ដែលបានចូលរួមរុករកជាមួយ កងឯកភាព និងក្រុមជំនាញ ។ សូមអរគុណចំពោះវិស័យឯកជន ដែលមានបំណងចង់មកជួយចូលរួមរុករកជាមួយក្រុមការងាររុករក និង ជួយសង្គ្រោះ ។

តាមក្រសួងការពារជាតិ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅទីតាំងប្រតិបត្តិការជាតំបន់ព្រៃក្រាស់ចុះអ័ព្ទខ្លាំង។ ខណៈដែរក្រុមការងារជួយសង្រ្គោះបានដាក់ទិសដៅ ពង្រាយកម្លាំងក្នុងតំបន់នេះរួចហើយ។

Leave a Reply

Your email address will not be published. Required fields are marked *