អន្តរជាតិ ៖ កុមារ ៤ នាក់ ត្រូវបានសម្លាប់ ក្រោយប្រតិបត្តិការវាយប្រហាររបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ដោយទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន Nuseirat នៅផ្នែកកណ្តាលនៃតំបន់ហ្គាហ្សាស្ទ្រីប។ នេះបើយោងតាមទូរទស្សន៍ Al Jazeera បានរាយការណ៍ ។
យោងតាមរបាយការណ៍ បានឲ្យដឹងថា ក្រៅពីកុមារ ៤ នាក់ស្លាប់ ក៏មានមនុស្សប្រហែល ១០ នាក់ រងរបួស ផងដែរ ។
ប៉ុស្តិ៍ទូរទស្សន៍នេះ បានបញ្ជាក់ផងដែរថា អ៊ីស្រាអែល កំពុងបន្តបាញ់ផ្លោងលើជំរុំជនភៀសខ្លួន Nuseirat, Bureij និង Al-Mughraqa ។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលាឆ្នាំ ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធមកពីចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីបហាម៉ាស ធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាដោយសម្លាប់អ្នករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ខ្មាំង ៕