ព័ត៌មានជាតិ

សម្ដេ​ចប​​វ​រធិ​​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ៖​ ​ស​មិ​ទ្ធ​ផ​​ល​សម្រា​​ប់ វិ​ស័​យ​អ​​ប់រំ ឆ្លុះ​ប​​ញ្ចាំ​ង​ពី កិ​​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង រ​ប​​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​​នៅ​ក្នុ​ង​​ការ អ​ភិ​​វ​ឌ្ឍ​គុ​ណ​ភា​ព អ​ប់​រំ​នៅ​ក​ម្ពុ​​ជា​

ស​​ម្ដេ​ច​ម​ហា​ប​វ​រ​ធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​​មា​ន​ប្រ​សា​សន៍​​ថា​ ​ស​មិ​ទ្ធ​ផ​ល​ស​ម្រា​ប់​វិ​​ស័យ​​អ​ប់​រំ​ ​បា​ន​ឆ្លុះ​ប​ញ្ចាំ​ង​ពី​កិ​ច្ច​ខិ​​ត​ខំ​ប្រឹ​ង​ប្រែ​ង​រ​ប​ស់​រា​​ជ​រ​ដ្ឋា​ភិ​បា​ល​នៅ​ក្នុ​ង​កា​​រ​អ​ភិ​វ​ឌ្ឍ​គុ​ណ​ភា​​ព​អ​ប់​រំ​នៅ​ក​ម្ពុ​ជា​ ​ជា​ពិ​សេ​​ស​កា​រ​ផ្ត​ល់​កា​រ​អ​ភិ​វ​ឌ្ឍ​គ្រ​ប់​​ជ្រុ​ង​ជ្រោ​យ​ដ​ល់​អ្ន​ក​សិ​ក្សា​​ ​និ​ង​កា​រ​លើ​ក​ក​​ម្ព​ស់​សុ​ខុ​មា​ល​​ភា​ព​រ​ប​ស់​គ្រូ​ប​ង្រៀ​​ន​ ​សំ​ដៅ​ផ​លិ​ត​​ធ​ន​ធា​ន​ម​នុ​ស្ស​​ដែ​ល​មា​ន​ចំ​ណេះ​ដឹ​​ង​ទូ​លំ​ទូ​លា​យ​ ​ជំ​នា​​ញ​ប​ច្ចេ​ក​ទេ​ស​ច្បា​ស់​លា​​ស់​ ​និ​ង​ជំ​នា​ញ​ទ​ន់​គ្រ​ប់​ប្រ​​ភេ​ទ​។​ កា​រ​លើ​​ក​ឡើ​ង​រ​ប​ស់​ស​ម្តេ​ច​ធិ​ប​តី​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ដូ​​ច​នេះ​ធ្វើ​ឡើ​ង​ក្នុ​ង​ពិ​ធី​​ស​ម្ពោ​ធ​ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​នូ​វ​អ​គា​រ​សិ​ក្សា​ ​អ​គា​រ​ទី​ចា​ត់​​កា​រ​ ​និ​ង​អ​គា​រ​ស្នា​ក់​នៅ​​រ​ប​ស់​គ្រូ​ប​ង្រៀ​​ន​ទូ​ទាំ​ង​ខេ​ត្ត​​កំ​ព​ង់​ស្ពឺ​ ​នៅ​វិ​ទ្យា​ល័​យ​ឧ​ដុ​​ង្គ​ ​ស្ថិ​ត​នៅ​ភូ​មិ​ក្រាំ​​ង​ព​ន្លៃ​ ​ស​ង្កា​ត់​វាំ​ង​ចា​​ស់​ ​ក្រុ​ង​ឧ​ដុ​ង្គ​ម៉ែ​​ជ័​យ​ ​ខេ​ត្ត​កំ​ព​ង់​ស្ពឺ​ ​​នា​ព្រឹ​ក​ថ្ងៃ​​ទី​០​៨​ ​ខែ​ក​ក្ក​ដា​ ​​ឆ្នាំ​២​០​២​៥​។​

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលថ្មីនៃវិស័យអប់រំក្នុងខេត្តកំពង់ស្ពឺដែលបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនាពេលនេះនឹងរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំ លើកកម្ពស់សុខុមាលភាពរបស់លោកគ្រូ អ្នកគ្រូ និងជំរុញការអភិវឌ្ឍសមត្ថភាពរបស់សិស្សានុសិស្ស ជាពិសេសពូនជ្រុំមូលធនមនុស្សនៅក្នុងខេត្តកំពង់ស្ពឺឱ្យកាន់តែសម្បូរបែបសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចខេត្តឱ្យបានជឿនលឿនតាមរយៈការទាក់ទាញការវិនិយោគ និងការលើកកម្ពស់ភាពប្រកួតប្រជែង និងនវានុវត្តន៍។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា មូលធនមនុស្សបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជាឱ្យទៅជាការពិតនៅឆ្នាំ២០៥០ខាងមុខ ពីព្រោះការអភិវឌ្ឍធនធានមនុស្សធានាបាននូវ សមត្ថភាពនៃការប្រកួតប្រជែងប្រកបដោយភាពជោគជ័យរបស់ប្រទេសជាតិ ជាពិសេសនៅក្នុងបរិការណ៍តំបន់ និងសកលលោក។

សម្ដេចធិបតីបានបន្ដថា អាស្រ័យហេតុនេះការពង្រីកធនធានមនុស្ស និងការពង្រឹងមូលធន មនុស្សនៅតាមបណ្តាខេត្ត គឺមានភាពចាំបាច់ និងបន្ទាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក៏ដូចជានិន្នាការតំបន់ និងសកល ហើយចំពោះព្រឹត្តិការណ៍នាពេលនេះគឺជាសក្ខីកម្មថ្មីមួយទៀតនៃការខិត ខំរបស់រាជរដ្ឋាភិបាលក្នុងការបោះជំហានទៅមុខជាវិជ្ជមាន ក្នុងការផលិតធនធានមនុស្សសម្រាប់ប្រើបម្រើឱ្យវិស័យនានានៅក្នុងខេត្តកំពង់ស្ពឺក៏ដូចជានៅកម្ពុជាទាំងមូលប្រកបដោយនវានុវត្តន៍ បច្ចេកវិទ្យាទំនើប និងបច្ចេកទេសខ្ពស់។

សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានលើកឡើងថា នៅក្នុងន័យនេះរាជរដ្ឋាភិបាលតែងតែផ្តោតលើអាទិភាពនៃការវិនិយោគទៅលើការកសាងធនធានមនុស្ស ដែលជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ការគ្រប់គ្រង អភិវឌ្ឍន៍សុខភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ និងការបង្កើតតម្លៃបន្ថែម ការទាក់ទាញវិនិយោគ ការលើកកម្ពស់នវានុវត្តន៍ និងការប្រកួតប្រជែង។ ជាក់ស្តែងវិស័យអប់រំត្រូវបានធ្វើការកែទម្រង់ជាប្រចាំ ដើម្បីពង្រឹងអភិបាលកិច្ចស្ថាប័ន និងបង្កើតបរិយាកាសល្អសម្រាប់ការអប់រំប្រកប ដោយបរិយាប័ន្ន សំដៅជំរុញដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹងទូលំទូលាយ ជំនាញបច្ចេកទេសច្បាស់លាស់ ជំនាញទន់សមស្រប និងសុខភាពល្អសម្រាប់ការបំពេញនូវតម្រូវការនៃការអភិវឌ្ឍជាតិ និងទីផ្សារការងារ តាមរយៈការបង្កើតសាលាចំណេះដឹងទូទៅ ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការបង្រៀន និងការរៀន ការលើកកម្ពស់សមត្ថភាពស្ថាប័ន និងអភិបាលកិច្ចនៅតាមគ្រឹះស្ថានសិក្សា ការធ្វើបច្ចុប្បន្នកម្មនៃកម្មវិធីសិក្សានៅគ្រប់កម្រិតសិក្សា ការបង្កើនការផ្តល់អាហារូបករណ៍សម្រាប់សិស្ស និស្សិតក្រីក្រ និងងាយរងគ្រោះ និងការបង្កើតបរិយាកាសសម្រាប់ការសិក្សាពេញមួយជីវិត ដើម្បីធ្វើបច្ចុប្បន្នកម្មចំណេះដឹង និងសម្រួចជំនាញឯកទេសជាប្រចាំ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃកម្លាំងពលកម្ម និងកសាងយុវជនបន្តវេនរបស់កម្ពុជាប្រកបដោយសមត្ថភាព និងគុណវុឌ្ឍដឹកនាំខ្ពស់៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *