ព័ត៌មានសន្តិសុខសង្គម

សូម​ប្រយ​ត្ន័​ ​​ ​​ឆេះ​​​ផ្ទះ​​​អ​​​​ស​​​ល​​​២​​​ខ្នង​ ​​​នៅ​​​ក្រុ​ង​​​សិ​​​​រី​​​សោ​​​ភ័​ណ ​​​ដោ​យ​សា​រ​ទុ​​ស្សេ​​​​បា​​​រ៉ែ​​​ត​​​​​ភ្លើ​​​ង

ខេត្តប​ន្ទា​យ​មា​ន​ជ័​យ​ ៖​ ​នៅ​ថ្ងៃ​ទី​​០​២​ ​ខែ​មី​នា​ ​ឆ្នាំ​ ​២​០​២​២​ ​វេ​លា​ម៉ោ​ង​ ​១​០​.​៤០​​ ​នា​ទី​ព្រឹ​ក​ផ្ទះ​ ​២​ខ្ន​ង​នៅ​ផ្សា​រតូ​ច​ស្ថិ​ត​ក្នុ​ង​ភូ​​មិ​កំ​ព​ង់​ស្វា​យ​​ស​ង្កា​ត់​កំ​ព​ង់​ស្វា​យ​ ​ក្រុ​ងសិ​​រីសោ​ភ័​ណ​ ​ខេ​ត្ត​ប​​ន្ទាយ​​មា​ន​ជ័​យ ត្រូ​វ​បា​ន​អ​​គ្គី​ភ័យ​លេ​​ប​ត្រ​បា​ក់​ដោ​យ​សា​រ​ទុ​ស្សេ​បា​រ៉ែ​ត​ភ្លើ​ង​ ​។​

​ស​ម​ត្ថ​កិ​ច្ច​ន​គ​រ​បា​ល​ក្រុ​ង​សិ​រី​សោ​ភ័​ណ​បា​​នឲ្យ​​ដឹ​ងថា​ ៖ ករណីអគ្គីភ័យនោះបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២ខ្នង: ទី១ឈ្មោះ ឌិត រ៉ាម៉ាចន្ត្រា អាយុ៦៧ឆ្នាំ និងប្រពន្ធឈ្មោះ គឹម ហឿន អាយុ៦៤ឆ្នាំ មានផ្ទះទំហំផ្ទះ៦x៧ម៉ែត្រ សង់អំពីឈើក្រាលក្តារ ជញ្ជាំងក្តារ ប្រក់សង្ក័សី សម្ភារ:ប្រើប្រាស់ក្នុងផ្ទះត្រូវឆេះខូចខាតទាំងស្រុងដោយ ឡែកលុយកាក់មាសប្រាក់គ្មានទេ ។ទី២ ឈ្មោះ អឿន ខឿន ភេទស្រីអាយុ៥៥ឆ្នាំ មានផ្ទះទំហំ៥x៦ម៉ែត្រ សង់ពីឈើ ក្រាលក្តារ ជញ្ជាំងសង្ក័សី ប្រក់សង្ក័សី ឆេះខូច ខាត៣០% សម្ភារ:ប្រើប្រាស់ក្នុងផ្ទះខូចខាតមួយចំនួន និងលុយ១លានរៀល ។

ក្នុងកិច្ចប្រត្តិបត្តិការសង្គ្រោះនិងអន្តរាគមន៍នគរបាលប្រើប្រាស់ឡានទឹកអស់ចំនួន៣ គ្រឿង ក្នុងនោះស្នងការដ្ឋាន២គ្រឿង និងរថយន្តនគរបាលក្រុង១គ្រឿង ដោយប្រើ ប្រាស់ទឹកអស់៤រថយន្ត ទើបគ្រប់គ្រងបានទាំងស្រុង ការពារផ្ទះដែលនៅជាប់ៗគ្នានោះចំនួនជាង១០ខ្នង និងបញ្ជៀសគ្រោះថ្នាក់ដល់អាយុជីវិតនិងរបួសពលរដ្ឋផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *