ខេត្តស្ទឹងត្រែង ៖ កម្លាំងប៉េអ៊ឹមខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤-២៥ខែកក្កដា ឆ្នាំ២០២១ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងធ្វើអាជីវកម្មរ៉ែខុសច្បាប់ដែលស្ថិតនៅចំណុចភូមិអន្លុងស្វាយ ឃុំអូររៃ និងភូមិចម្ការលើ ឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ច បានចាប់ខ្លួនជនសង្សយ័ពាក់ពន្ធ័ចំនួន១៥នាក់ និងរិបអូសម៉ាស៉ីនខួងធុនធំជាច្រើនគ្រឿង ។
តាមរបាយការណ៍ បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះធ្វើឡើងក្នុងរយៈពេល២ថ្ងៃ។លើកទីមួយនៅថ្ងៃទី២៤ ខែកក្កដាចុះបង្ក្រាបនៅភូមិអន្លុងស្វាយ ឃុំអូររៃ ស្រុកថាឡាបរិវ៉ាត់ ចាប់ខ្លួនមនុស្សបាន៧នាក់ ខណដែលជនល្មើសកំពុងធ្វើសកម្មភាពបើកការដ្ឋានខួងអណ្តូងរករ៉ែចំនួន៣កន្លែង។
លើកទី២ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បង្ក្រាបនៅ ចំណុចភូមិចម្ការលើ ឃុំចម្ការលើ ឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ខណសមត្ថកិច្ចបានអះអាងថា ទីតាំងនេះបានធ្វើអាជីវកម្មរ៉ែដោយលួចលាក់ និងដាក់ម៉ាស៊ីនខួងដើម្បីយករ៉ែ ដោយគ្មានច្បាប់អនុញ្ញាត ៕