ព័ត៌មានសន្តិសុខសង្គម

សមត្ថ​កិច្ច​ ប​ញ្ជូ​ន​ជ​ន​ជា​តិ​ចិន​ ​វៀ​ត​ណាម​ ១៤នាក់ ក្លែ​ង​ប​ន្លំ​ជា ​គ្រូ​ពេ​ទ្យ​ចុះ​យ​ក​សំណា​ក​ ជំ​រិ​ត​ប្រាក់​ ​ទៅ​តុ​លាកា​រ​​

រាជធានីភ្នំពេញ ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣​០​ ​ខែ​មិនា​ ​ឆ្នាំ​២​០​២​១​នេះ​ ស​ម​ត្ថ​កិ​ច្ច​បាន​ ​ប​ញ្ជូ​ន​ជ​ន​ជា​តិ​ចិ​ន​ ​និង​វៀ​ត​ណា​ម​ ​ប្រុ​ស ​ស្រី​ចំ​នួ​ន​ ​១​៤​ ​នា​ក់​ ​ដែ​លបា​ន​ក្លែ​ង​ប​ន្លំ​ជា​គ្រូ​ពេ​ទ្យ​ចុះយ​ក​សំ​ណា​ក​ ​ត្រូ​វ​បា​ន​បញ្ជូ​ន​ទៅ​តុ​លា​កា​រ​ ខ​ណ​ដែ​ល​ហេ​តុ​កា​រណ៍​នៃ​កា​រ​ក្លែ​ង​ប​ន្លំ​ ​និ​ងជំ​រិ​ត​ទា​ប្រា​ក់នោះ​បា​ន​កើ​ត​ឡើង​កា​ល​ពី​ម៉ោ​ង​ ​៦​ ល្ងា​ច​ថ្ងៃ​ទី​ ​២​០ ​ខែ​មី​នា​។​

សូមបញ្ជាក់ថា នៅ​ថ្ងៃ​កើត​ហេ​តុ ជនសង្ស័យមានគ្នា ១៤ នាក់ បានធ្វើសកម្មភាពចូលចាប់បុរសជនរងគ្រោះ ឈ្មោះ HUANG WENG XUAN ជនជាតិ​ចិន នៅក្នុង​សណ្ធាគារ ដឺ​ព្រី​នស៍ ស្ថិតនៅ​ផ្លូវ​លេខ៧៨ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​ប្រើល្បិច​ថា ​នាំយក​ទៅធ្វើ​ចត្តា​ទ្បី​ស័ក ហើយ​ជនសង្ស័យ​បាន​នាំ​ជនរងគ្រោះ​ទៅ​បង្ខាំង​ទុក​នៅ​ស​ណ្ធាគារ SKAYLINE ស្ថិតនៅ ផ្លូវ​១៣៤ ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ ដោយ​ជំរិត​ទារប្រាក់​ចំនួន៣​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​និង​ការដោះលែង។រហូតដល់​ថ្ងៃទី២៣ ខែ​មីនា ឆ្នាំ២០២១ ទើប​ក្រុម​ជនសង្ស័យ​បាន​ដោះលែង​ជនរងគ្រោះ ក្រោយពី​ជំរិត​ទារប្រាក់​បានសម្រេច​។

ប៉ុន្តែជនរងគ្រោះ ក៏បាន​​រាយការណ៍​ប្រាប់សមត្ថកិច្ច​ជំនាញអំពីដំណើររឿង នៃការបន្លំ និងចាប់ជំរិតនោះ ហើយសមត្ថកិច្ចក៏បានធ្វើការ​ស្រាវជ្រាវ ស៊ើប​អង្កេត រហូត​កំណត់​អត្ត​សញ្ញាណ ទើប​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន១៤​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន៧​នាក់ និង​ជនជាតិ​វៀតណាម៧​នាក់ នៅ​ចំណុច​សណ្ឋា​គារ ប៉ូ​ស៊ីកា​ណូ​ប៊ូ​ទិ​ក ផ្លូវ​១៤៤ សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​៕

Leave a Reply

Your email address will not be published. Required fields are marked *