ព័ត៌មានអន្តរជាតិ

ប្រទេសវៀត​ណា​ម ​​ប​ន្ត​​​រ​ក​ឃើ​ញ ​​​អ្ន​ក​​​ឆ្ល​ង​​កូ​​​វី​ដ​​១៩ ​​ចំនួ​ន ​​៣​,​៦​១​៩​​ករណី ​​និ​ង​​ស្លា​ប់​​១​១​៥​​នា​ក់​​

អន្តរជាតិ ​​៖​ ​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​​​វៀ​ត​​ណា​​​ម​​​កាលពីម្សិលម៉ិញ ​បា​ន​ប្រ​កា​ស​​​រ​កឃើ​ញ​​​ក​​​រ​​ណី​​​ឆ្ល​ង​​​ថ្មីៗ​ ​នៃ​​​ជំងឺ​​​កូ​​​វីដ​​​១​៩​ ​ចំ​នួ​ន​ ​៣​,​៦​១៩​​​ក​រ​ណី​​​ប​ន្ថែម​ទៀ​ត​ ​ក្នុ​ង​​​រ​យៈ​ពេ​ល​​​២​៤​​​ម៉ោង​​​ចុ​ង​​​ក្រោ​យ​នេះ​​ ។​​ នេះ​​​​បើ​តាម​​​តា​​ម​​​កា​រ​ចេ​ញ​ផ្សា​យ ​​ដោយ​​​ទី​ភ្នា​ក់​ងា​រ​សា​រ​ព័​ត៌​មា​ន​ ​V​i​e​t​ ​Na​m​ ​N​e​w​s​ ​។​​

​ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន​០២​ករណី​ជា​ករណី​នាំចូល ក្រៅពីនោះ​សុទ្ធតែជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​បាន​រ៉ាប់រង​ករណី​ឆ្លង​ថ្មី​តែឯង​រហូតដល់ ១,៥២៧​នាក់​។​ក្នុង​របាយការណ៍​ថ្ងៃ​ចន្ទ​នេះដែរ ក្រសួងសុខាភិបាល​វៀត​ណា​ម​ក៏បាន​ប្រកាស​ពី​ករណី​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ទេ​ចំនួន​១១៥​នាក់​បន្ថែមទៀត​ផងដែ​រ​។​

​សូមជម្រាបថា គិត​ត្រឹម​យប់​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២១​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៨៤៣,២៨១​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៧៨៤,៧៤៨​នាក់ ចំណែក​ចំនួន​អ្នកស្លាប់​សរុប​ចំនួន ២០,៦៧០​នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *