ខេត្តកំពង់ឆ្នាំង ៖ នៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ៦ ខែកុម្ភ: ២០២២ នៅចំណុចភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន៦ខ្នងនិងឆេះអស់មួយចំហៀងៗចំនួន៣ខ្នង ។
បើយោងតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ហ៊ីម យ៉ុង អធិការនគបាលស្រុកជលគីរី .បានអោយដឹងនៅវេលា ម៉ោង
៧និង១០នាទីយបថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០២២នេះថា មូលហេតុការបង្កអោយកើតមានអគ្គីភ័យឆាបឆេះអស់ផ្ទះជាច្រើនបែបនេះបណ្តាលមកពីក្មេងដាំបបរនិងចង្ក្រានហើយប្រហែសពន្លត់មិនអស់រួចទៅហូបបាយនៅផ្ទះអ្នកជិតខាង ខណះដែលម្តាយឪពុកមិននៅផ្ទះ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងទៀតថា បង្កការភ្ញាក់ផ្អើលឆោឡោងខាងលើនេះកើតឡើងភ្លើងឆាបឆេះរាលដាលដល់ផ្ទះចេញពីផ្ទះ ប្តីប្រពន្ធឈ្មោះ ម៉ៃ. ព្រួញ ជាច្រើន ខណ:ដែលផ្ទះម្តុំនោះនៅមានផ្ទះស្លឹកហើយនៅជាប់ៗនិងគ្នាធ្វើអោយឆាបឆេះរាលបន្តបន្ទាប់តែម្តង ។
លោកអធិកានគរបាលស្រុកជលគិរី បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា គ្រួសារដែលរងគ្រោះមានឈ្មោះដូចខាងក្រោម ៖
1. ឈ្មោះ ហង្ស ហាន ឆេះអស់ទាំងស្រុង ១ខ្នងផ្ទះទំហំ៥x៦ម ផ្ទះឈើប្រក់សង្គ័សី សមាជិក២នាក់ស្រី១នាក់ ។
2. ឈ្មោះ ភា វ៉ាន់ ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ ៥x៦ម ផ្ទះឈើប្រក់សង្គ័សី សជិក៣នាក់ស្រី២នាក់។
3. ឈ្មោះ ម៉ៅ ផ្លង់ ឆេះអស់ទាំងស្រុង
១ ខ្នងផ្ទះទំហំ៦×១២មផ្ទះប្រក់គ្បឿង សមាជិក៥ស្រី៣នាក់។
4. ឈ្មោះស៊្រុន ថន ឆេះអស់ទាំងស្រុង
១ ខ្នងផ្ទះទំហំ៦×៨មផ្ទះឈើប្រក់សង្គ័សី សមាជិក៧នាក់ស្រី២នាក់ ។
5.ឈ្មោះម៉ន សុគន្ធា ឆេះអស់ទាំងស្រុង ១ ខ្នងផ្ទះទំហំ៦x១១មផ្ទះឈើប្រក់សង្គ័សី សមាជិក៣នាក់ ស្រី២នាក់ ។
6.ឈ្មោះ ម៉ៃ ប៉ោត ឆេះអស់ទាំងស្រុង
ផ្ទះទំហំ ៥×១២ ម ផ្ទះឈើប្រក់ស្លឹក សមាជិក៧នាក់ស្រី៣នាក់ផ្ទះរងផលប៉ះពាល់ ។
7. ឈ្មោះ ម៉ៃ ព្រួញ ឆេះអស់មួយចំហៀងទំហំ៥×៩ម ផ្ទះប្រក់គ្បឿង សមាជិក
៧នាក់ស្រី៣នាក់។
8. ឈ្មោះ ម៉ម ប៊ុណ្ណាវុធ(មន្រ្ដីសាលា
ស្រុកជលគិរី)ឆេះអស់មួយចំហៀងផ្ទះទំហំ ៧×១២ផ្ទះប្រក់គ្បឿងសមាជិក
៧នាក់ស្រី២នាក់។
9. ឈ្មោះ អ៊ួន រិទ្ធ ឆេះអស់មួយចំហៀងផ្ទះទំហំ៥×៩ប្រក់គ្បឿងសមាជិក៤នាក់ស្រី២នាក់។