ព័ត៌មានជាតិ

កម្ពុជា​-​​​ថៃ​​ ​ជួ​ប​ពិ​ភា​ក្សា​​​គ​ម្រោ​ង​​​ស្នើ​សុំ​​​បើ​ក​​​ច្រ​ក​ព្រំ​ដែ​ន​​​ថ្មី​​​​តំ​ប​ន់​ភ្នំ​​​ឆ័​​​ត្រ​​​ ស្រុ​ក​​​ស្វាយ​ចេ​ក​​​

ខេត្ត​​ប​ន្ទា​យ​មា​ន​ជ័​យ​ ​៖​ ​រ​ដ្ឋ​​បា​ល​ខេ​ត្ត​​​ប​ន្ទា​យ​មា​ន​ជ័​យ​​​និ​ង​​​រ​ដ្ឋ​បា​ល​ខេ​ត្ត​​​ស្រះ​កែ​វ​​​បា​​ន​​​ជួ​ប​គ្នា​​​ជា​​​ផ្លូ​វ​កា​រ​​​ក​​​ម្រឹ​​ត​​​ខេ​ត្ត​​​លើ​ក​ដំ​បូ​ង​​​ដើ​ម្បី​​​ពិ​ភា​ក្សា​​​ស្តី​ពី​​​គ​ម្រោ​ង​​​ស្នើ​​សុំ​​​បើ​ក​​​ច្រ​ក​ព្រំ​ដែ​ន​​​​ថ្មី​​​មួ​យ​​​នៅ​​​តំ​ប​ន់​ភ្នំ​​​ឆ័​​​ត្រ​​​​ស្រុ​ក​​ស្វា​​យ​ចេក​​-​​​បា​​ន​​​ទ័​ព​​​សៀ​ម​​​​​ស្រុ​ក​​​តា​​​ប្រា​​​យ៉ា​ ​។ ​​គ​ម្រោ​ង​​​បើ​ក​​​ច្រ​ក​ព្រំ​ដែ​ន​​​នេះ​​​​ដើ​ម្បី​​​ស​ម្រួ​ល​​​ទំ​នា​ក់ទំ​ន​ង​ ​កា​រ​ឆ្ល​ង​កា​ត់​​​​ព្រំ​ដែ​ន​​​រ​ប​ស់​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​និ​ង​​​កា​រ​ដោះ​ដូ​រ​​​ទំ​និ​ញ​​​រ​វា​ង​​​ប្រ​ទេ​​ស​​​ទាំ​ង​ពី​រ​ ​។​​

មន្ត្រី​សាលាខេត្ត​បន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា កិច្ចពិភាក្សា​លើក​ទី​១ ដែល​ខេត្តបន្ទាយមានជ័យ​ធ្វើ​ម្ចាស់ផ្ទះ​នេះ​ធ្វើ​នៅ​សាលាខេត្ត​បន្ទាយមានជ័យ​ដឹកនាំ​ដោយ​លោក​អ៊ុំ រាត្រី អភិបាល​ខេត្តហើយ​ភាគី​ថៃ ដឹកនាំ​ដោយ​លោក​ភូមិ​វ៉ា​ត់ ឧ​ត្ត​ម​ស័ព្ទ អភិបាលរង​ខេត្ត​ស្រះកែវ​។​

ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​គោលនយោបាយ​នៃ​រាជរដ្ឋាភិបាល​ប្រទេស​នីមួយៗ ,​ពី​ស្មារតី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​បន្តបន្ទាប់​ស្របតាម​ស្មារតី​នៃ​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​និង​អភិបាលខេត្ត​ជាប់​ព្រំដែន​កម្ពុជា ថៃ​ដែល​ឯកភាពគ្នា​ថា រវាង​ស្រុក​/​ក្រុង​មួយ​ដែលមាន​ព្រំដែន​ជាប់​គ្នា​ត្រូវតែ​បើក​ច្រកព្រំដែន​អោយបាន​យ៉ាងតិច​១​ច្រក​,​ស្មារតី​ខ្លឹមសារ​នៃ​កិច្ចប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​ព្រំដែន​ថ្នាក់​ភូមិភាគ​(RBC)​និង​កិច្ចប្រជុំ​គណ​:​ក​ម្មា​ធិ​ការ​ព្រំដែន​តំបន់​(PBC)​កន្លងមក​ដែល​តែង​ស្នើ​បើក​ច្រកព្រំដែន​ទ្វេរ​ភាគី​,​ច្រក​តំបន់​ព្រំដែន​តំបន់​និង​ច្រកព្រំដែន​អន្តរជាតិ​ថ្មី​នៅ​ភូមិសាស្ត្រ​ខេត្ត ស្រុក​ក្រុង ឃុំ សង្កាត់​ដែល​មិនទាន់មាន​ច្រក​។​

ភាគី​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​នឹង​លើកយក​ប្រធានបទ​នេះ​បញ្ចូល​ក្នុង​កិច្ចប្រជុំ​ថ្នាក់​ខេត្ត និង​ថ្នាក់​ភូមិភាគ​ដែល​ប្តូរ​វេន​ម្ចាស់ផ្ទះ​ខាងមុខ​ទៀត ហើយ​នឹងធ្វើ​របាយការណ៍​និង​សំណើសុំ​ទៅ​ថ្នាក់​ក្រសួង​និង​រាជរដ្ឋាភិបាល​ដើម្បី​ពិនិត្យ​និង​សម្រេច ។​

ទន្ទឹម​នោះ ក៏​នឹង​ស្នើ​បើក​ច្រកព្រំដែន​តំបន់​៤៣-​ណូន​ម៉ា​មុន​នា​ស្រុក​អូរជ្រៅ​និង​ស្រុក​គោក​ស៊ូ​ង ​ស្នើ​បើក​ច្រកព្រំដែន​អន្តរជាតិ​អូរ​នាង​-​បាន​ប៉ា​រៃ នា​ក្រុង​ប៉ោយប៉ែត​និង​ស្រុក​អារ​ញ្ញា​ប្រាថេត និង​ច្រកព្រំដែន​បង្គោល​ព្រំដែន​លេខ​២៧-​បាន​ហាន​សាយ នៃ​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​និង​ស្រុក​ឡាក់​ហាន​សាយ​ខេត្ត​បូរី​រ៉ាំ ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *