ខេត្តបាត់ដំបង ៖ លំនៅដ្ឋាន ពលរដ្ឋ០១ខ្នងម្ចាស់ផ្ទះមិននៅជាប់រវល់ទៅចូលរួមកម្មវិធីបងប្អូន ត្រូវអគ្គីភ័យឆ្លងចរន្តអគ្គិសនីឆេះលំនៅដ្ឋានអស់០១ខ្នងទាំងស្រុងនៅស្រុករុក្ខគីរីខេត្តបាត់ដំបង។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២៣និង០០នាទីយប់ ថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២២ នៅចំណុចប៉ាលហាល ស្ថិតក្នុងភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងបាំងស័ង្កសី និងដំបូលប្រក់ស័ង្កសី (ឆេះទាំងស្រុង) ជាមួយនឹងសម្ភារខូចខាតរួមមាន ៖
-អង្ករ ១០០គីឡូក្រាម
-ប្រាក់ខ្មែរអស់ ១,០០០,០០០(មួយលានរៀល
-ជី ០៣ការ៉ុង
-ថ្នាំបាញ់ស្រូវ ០៣កាដុង
-កង់ ០១គ្រឿង និងងាប់បង្កងអស់ ចំនួន៥០០ក្បាលផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះដែរ ភ្លាមៗនោះ សមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារផ្លូវតូច និងឆ្ងាយពិបាកក្នុងការធ្វើដំណើរ។