ព័ត៌មានសន្តិសុខសង្គម

ជនស​ង្ស័​យ​ម្នា​ក់​ ​ប្រើ​កាំបិ​ត​ ​កា​ប់​ជន​រង​គ្រោះ​ម្នា​ក់​ ​រ​បួ​ស​ធ្ងន់​​ ​ត្រូ​វ​បា​ន​​ឃា​ត់​ខ្លួន​​

ខេ​ត្តបា​ត់ដំ​ប​ង ៖ ​ន​គ​រ​បា​ល​ក្រុ​ង​បា​ត់​ដំ​ប​ង​ ​បា​ន​ធ្វើ​កា​រ​ឃា​ត់​ខ្លួ​ន​ជ​ន​ស​ង្ស័​យ​ចំ​នួ​ន​០​១នា​ក់​ ​ពី​ប​ទ​ហឹ​ង្សា​ដោ​យ​ចេ​ត​នា​មា​ន​ស្ថា​ន​ទ​ម្ង​ន់​ទោ​ស​។​

​លោ​ក​វ​រ​​សេ​នីយ៍​​ឯ​ក​ ពេ​​ជ្រ ​សា​រ៉ែ​ន​ ​អ​ធិ​កា​រ​ន​គ​រ​បា​​លក្រុ​​ងបា​ត់​​ដំ​បង បា​ន​អោ​យ​ដឹ​​ង​ថា​ ​ក្រោ​យ​ទ​ទួ​ល​បា​ន​ប​ណ្ដឹ​ង​ពីឈ្មោះ​ ​ល​ន់ ​រ​ត​នា​ ​ភេ​ទ​ស្រី​ ​អា​យុ​ ៣​០​ ​ឆ្នាំ​ ​មា​ន​ទី​លំ​នៅ​ភូ​មិ​ ​អូ​រ​ចា​រ​ ​ស​ង្កា​ត់​អូ​រ​ចា​រ​ ​ក្រុ​ង​បា​ត់​ដំ​ប​ង​ ពា​ក់​ព័​ន្ធ​ទៅ​នឹ​ង​ក​រ​ណី​ហិ​ង្សា​ដោ​យ​ជ​ន​ស​ង្ស័​យ​បា​ន​ប្រើ​ប្រា​ប់​កាំ​បិ​ត​កា​ប់​​ទៅ​លើ​ជ​ន​រ​ង​គ្រោះ​ឈ្មោះ​ ​ឌី​ ​ចា​ន់​វុ​ទ្ធី​ ​ភេ​ទ​ប្រុ​ស​​ ​អា​យុ​ ​៤​២​ឆ្នាំ​ ​ ​រ​ស់​នៅ​ភូ​មិ​ស​​ង្កា​ត់​ខា​ង​លើ​ជា​ច្រើ​ន​កាំ​បិ​ត​ប​ណ្តា​ល​អោ​យ​​រង​​រ​បួ​ស​ធ្ង​ន់​។

លោកបន្តថា បន្ទាប់ពីទទួលបានបណ្តឹង ភ្លាមនោះដោយអនុវត្តតាមការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកបានចាត់អោយកម្លាំងផ្នែកជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទាវ សុផាន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ដោយសារតែខ្លួនខឹងជនរងគ្រោះចាក់ទឹកថ្នាំសំរាប់ទុកអោយមាន់ផឹកចោលទើបខ្លួនទប់កំហឹងមិនបានស្ទុះយកកាំបិតកាប់យកៗតែម្តង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសម្រាកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយឡែកជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *