ព័ត៌មានសន្តិសុខសង្គម

សូមប្រយ័ត្ន ផ្ទះ​ជួ​ល​មួ​យ​ល្វែ​ង​ ​នៅ​ក្នុ​ង​ក្រុ​​ងបា​ន​លុង ត្រូវបានអ​គ្គី​ភ័​យឆាប​ឆេះ

ខេត្តរ​ត​ន​​គិរី​ ៖ ផ្ទះ​ជួ​ល​មួ​យ​ល្វែ​ង​ ​ត្រូ​វ​​បា​ន​អ​គ្គី​ភ័​យ​ឆា​បឆេះ ​អ​ស់​ទាំ​ង​ស្រុ​ង​ ​​ចំណែ​​ក​ផ្ទះ​ជិ​ត​ខា​ង​២​ខ្នង​​ទៀ​ត ​ត្រូ​វ​ភ្លើ​ងឆេះ​រោ​លៗ​ជញ្ជាំ​ង ​មួ​យ​​ចំ​ហៀ​ង​។​ ​ហេ​តុ​កា​រ​ណ៍​នេះ​ ​បា​ន​កើ​ត​ឡើ​ង​ ​កា​ល​ពី​វេ​លា​ម៉ោ​ង​ ​៩​និ​ង​១​៥​នា​ទី​ព្រឹ​ក​ ​ថ្ងៃ​ទី​១​៤​​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​២​ ​នៅ​ភូ​មិ​ទេ​ស​អ​ន្លុ​ង​ ​ស​ង្កា​ត់​បឹ​ង​ក​ន្សែ​ង​ ​ក្រុ​ង​បា​ន​លុ​ង​ ​ខេ​ត្ត​រ​ត​ន​គិ​រី ​។​

អធិការនគរបាលក្រុងបានលុង លោកវរៈសេនីយ៍ឯក ហួត បូរី បាន ឱ្យដឹងថា ហេតុការណ៍អគ្គីភ័យឆាបឆេះផ្ទះជួលខាងលើនោះ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ក្នុងប្រតិបត្តិការជួយពន្លត់កម្លាំងនគរបាលបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿង បាញ់ទឹកពន្លត់ អស់៩រថយន្ត ទើបគ្រប់គ្រងសភាពបានជាស្ថាពរ។ លោកអធិការក្រុងបន្តថា ម្ចាស់ផ្ទះជួល១ល្វែងនេះ មានឈ្មោះ ហ៊ូ ស៊ីវត្ថា ភេទស្រី អាយុ៦០ឆ្នាំ ហើយផ្ទះដែលឆេះទំហំ៥ម៉ែត្រ x ៣៥ម៉ែត្រ ស្មើនឹង៧បន្ទប់ ចំណែក២ខ្នងទៀតគ្រាន់តែឆេះរោលៗជញ្ជាំងតែប៉ុណ្ណោះ។

ពាក់​ព័ន្ធ​នឹ​ង​ក​រ​​ណី​ខា​ង​លើ​នេះ​ដែ​រ ​​លោ​ក​វ​រៈ​សេ​នី​យ៍​ឯក​​ ហួ​ត​​ ​បូ​រី​ ​អ​ធិ​កា​រន​​គ​រ​បា​ល​ក្រុ​ង​បា​ន​លុ​ង​ ​បា​ន​អំ​ពា​វ​នា​វ​ដ​ល់​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ទាំ​ង​អ​ស់​ត្រូ​វ​មា​ន​កា​រ​ប្រុ​ង​ប្រ​យ័​ត្ន​ ​មុ​ន​ពេ​ល​ចាក​ចេ​ញ​ពី​ផ្ទះ​ ​ឬ​​ ទៅ​​ណា​ ​ត្រូ​វ​ព​ន្ល​ត់​ភ្លើ​ង​ច​ង្រ្កាន​​ និ​​ង​បិ​ទ​បា​រ៉ែ​ត​ភ្លើ​ង​ឱ្យ​បា​ន​ត្រឹម​​ត្រូ​វ។​​

​សូ​ម​​ប​ញ្ជា​ក់​ថា ​៖​ ក​រ​​ណី​អ​គ្គី​ភ័​យ​ខា​ង​លើ​នេះ​ ​ស​ម​ត្ថ​កិ​ច្ច​នៅ​មិ​ន​ទា​ន់​ដឹ​ង​ពី​កា​រ​ខូ​ច​ខា​ត​ ​ទ្រ​ព្យ​សម្ប​ត្តិ​នៅ​ឡើ​យ​ទេ​ ៕​​​​

Leave a Reply

Your email address will not be published. Required fields are marked *