ព័ត៌មានជាតិ

កម្ពុជានិ​ង​ម៉ា​ល់​ឌី​វ​ ​ព្រ​ម​ព្រៀ​​ង​​លើ​កលែ​ង​​ទិ​ដ្ឋា​កា​រ​ ​៣​០​ថ្ងៃ​ ​ប្រ​ជា​ជ​​ន​ប្រ​ទេ​ស​ទាំ​ង​ពី​រ​ ​អា​ចធ្វើ​​ដំ​ណើ​រ​ដោ​យ​សេ​រី​ ​មិ​ន​ចាំ​បា​ច់​មា​ន​ទិ​ដ្ឋា​កា​រ​

ក​ម្ពុ​ជា​ ​​និ​ង​ម៉ា​ល់​ឌី​វ​ ​បា​ន​ស​ម្រេ​ច​ឈា​ន​ដ​ល់​កិច្ច​ព្រ​ម​ព្រៀ​ង​ ​លើ​ក​លែង​​ទិ​ដ្ឋាកា​​រ​រ​វា​ង​ប្រ​ទេ​ស​ទាំ​ង​ពី​រ​ ​រយៈ​ពេ​ល​ ​៣​០​ថ្ងៃ​ ​ពោ​ល​គឺ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​​ និ​​ង​ប្រ​ជា​ជ​ន​ម៉ា​ល់​ឌី​វ ​​អាច​​ធ្វើដំ​ណើ​រ​ដោ​​យ​សេ​រី​ ​ដោ​យ​មិ​ន​ចាំ​បា​ច់​មា​ន​ទិ​ដ្ឋា​កា​រ​។​

នេះបើតាមការបញ្ជាក់របស់ប្រធានាធិបតីម៉ាល់ឌីវ លោក មហាម៉េត អ៉ីប្រាហ៉ីម សាឡេះ (Ibrahim Mohamed Solih) ពេលអញ្ជើញធ្វើសន្និសីទព័ត៌មានរួមគ្នា ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នៅវិមានប្រធានាធិបតីម៉ាល់ឌីវ។

កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

លោកប្រធានាធិបតីម៉ាល់ឌីវ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានការរីករាយ ដែលអាចឃើញ និងសម្រេចបានកិច្ចព្រមព្រៀងទិដ្ឋាការ រវាយប្រទេសយើងទាំងពីរ។ ប្រជាជនម៉ាល់ឌីវ និងកម្ពុជា នឹងអាចធ្វើដំណើរដោយសេរី ដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់រយៈពេល ៣០ថ្ងៃ»។

បើតាមលោកប្រធានាធិបតី កិច្ចព្រមព្រៀង និងអនុស្សារណៈចំនួន៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងម៉ាឌីវ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣នេះ ហើយលោក និងសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតី រួមមាន៖

* ១៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្តីពីការលើកលែងទិដ្ឋាការចំពោះ អ្នកកាន់លិខិតឆ្លងដែនការទូត ផ្លូវការ និងធម្មតា។

* ២៖ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ឌីវ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

* ៣៖ អនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាង ក្រសួងការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

* ៤៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាល នៃសាធារណរដ្ឋម៉ាល់ឌីវ និងរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុង វិស័យទេសចរណ៍។

* ៥៖ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសុខាភិបាល នៃសាធារណ- រដ្ឋម៉ាល់ឌីវ និងក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ស្តីពី កិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល។

* ៦៖ អនុស្សរណៈយោគយល់គ្នា រវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជ- កម្មជាតិ និងឧស្សាហកម្មម៉ាល់ឌីវ៕

Leave a Reply

Your email address will not be published. Required fields are marked *