ព័ត៌មានជាតិ

ឯក​ឧ​ត្ត​ម ​​ជាវ​ ​តា​យ​ ​នឹ​ង​រៀ​ប​ចំ អ​នា​ម័​យ​ប​រិ​ស្ថា​ន​ ​ក្នុ​ង​ខេ​ត្តពោ​​ធិ៍​សា​ត់ ឲ្យ​ទ​ទួ​ល​បា​ន​​ជោ​គ​ជ័​យ

ខេត្តពោធិសាត់ ៖​ ឯ​ក​ឧ​ត្ត​ម​ ​ជា​វ​ ​តា​យ​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្តពោ​ធិ៍​សា​ត់ថ្លែ​ង​ថា​ ៖ រ​យៈ​កា​ល​ក​ន្ល​ង​ម​កនេះ​ ​រាជ​រ​ដ្ឋា​ភិ​បា​ល​ដែ​ល​មា​​នអ​ន្ត​រ​ក្រ​សួ​ង​ ​ចេ​ញ​នូ​វ​អ​នុ​ក្រិ​​ត្យ​លេ​ខ​១១​​៣អ​នក្រ បា​ន​អ​នុ​វ​ត្ត​អំ​ពី​សំ​ណ​ល់​រឹង​​និ​ង​រាវ​ ​ហើ​យ​កា​រ​អនុ​វ​ត្ត​នេះ​ឃើ​ញ​ថា​មិ​ន​ទា​ន់​បា​ន​ល្អ​ប្រ​សើ​រ​នៅ​ឡើ​យ​ទេ​។​ ​ដោយ​ឡែ​ក​ខេ​ត្ត​ពោ​ធិ៍​សា​ត់​យើង​ ​ ​ក៍​ត្រូ​វ​តែ​មា​ន​វិ​ធា​ន​កា​រ​ពា​ក់​ពន្ធ​នឹ​ង​សំ​រា​ម​នេះ​​ជាចាំ​បា​ច់​ ​ព្រោះ​សំ​រា​​ម​គឺ​ជា​សំ​ណ​ល់​ដែ​ល​បំ​ពុល​ប​រិ​ស្ថា​ន​ ​ប៉ះ​ពា​ល់​សុ​ខ​ភា​ព​ប្រ​ជា​ព​ល​រ​​ដ្ឋ​ ​ដែ​ល​យើ​ង​ត្រូវ​​រួម​​គ្នា​គិ​ត ​​រួ​មគ្នា​​ធ្វើ ​រួ​ម​គ្នា​ទ​ទួ​ល​ខុ​ស​​ត្រូ​វ ​ធ្វើ​យ៉ា​​ង​ណា​ឲ្យ​ប​រិស្ថា​ន​ក្នុ​ង​ខេ​​ត្តពោ​ធិ៍​​សា​ត់ទ​​ទួ​ល​បា​ន​ជោ​គ​ជ័​យ។​
ឯ​ក​ឧ​ត្ត​ម​អ​ភិ​បា​ល​ខេ​ត្ត​លើ​ក​ឡើ​ង​បែ​ប​នេះ​ ​ក្នុ​ង​ឱ​កា​ស​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុ​ង​ទិ​វា​អ​នា​ម័​យ​បរិ​ស្ថា​ន​ជា​តិ ២​៣​ ​វិ​ច្ឆិ​កា​ ដែ​ល​បា​ន​ប្រា​រ​ព្ធ​ធ្វើ​នៅ​វិ​ទ្យា​ល័​​យពោ​​ធិ៍​សា​ត់ ​នា​ថ្ងៃ​ទី​២​៣ ខែ​វិ​ច្ឆិកា ឆ្នាំ​២​០​២​១​។​

​ឯក​ឧ​ត្ត​ម​ ​ជា​វ​ ​តា​យ​ ​បា​ន​ស​ម្ដែ​ង​នូ​វ​សេ​​ច​ក្ដី​រី​ករា​យ​​យ៉ា​ង​ខ្លាំង​ចំ​ពោះ​ម​ន្ទី​រ​ប​រិ​ស្ថា​ន​ខេ​ត្ត​ ​ដែល​បា​ន​​ស​ហ​កា​រជា​មួ​យ​អា​ជ្ញា​​ធ​រ​គ្រ​ប់លំ​ដា​ប់​ថ្នា​ក់​ ​ម​ន្ទី​រ​ជំ​នា​ញ​ ​និ​ង​លោ​កគ្រូ​អ្ន​ក​គ្រូ​នៅ​វិ​ទ្យា​ល័​យ​ពោ​ធិ៍​សា​ត់ រៀ​ប​ចំ​ទិ​វា​អ​នា​ម័​យ​ប​រិ​ស្ថា​ន​ជា​តិ​នេះ​ឡើ​ង​ ​ក្រោ​ម​ប្រ​ធា​ន​ប​ទ (​ភូ​មិ​ឋា​ន​ស្អា​ត​ ​សុ​ខ​ភា​ព​ល្អ​ ជី​វិ​ត​រី​ក​រា​យ​)​ ​គឺ​ជា​កិច្ច​កា​រ​មួ​យ​ដ៍​សំ​ខា​ន់​ស​ម្រា​ប់​យើ​ង​ទាំ​ង​អ​ស់​គ្នា​។​ ​ខេ​ត្ត​ពោ​ធិ៍​សា​ត់​ដែ​ល​មា​ន​ម​ន្ទី​រ​ប​រិ​ស្ថា​ន​ជា​សេ​នា​ធិ​ការ​ ​ទ​ទួ​ល​ប​ន្ទុ​ក​លើ​ជំ​នា​ញ​ប​រិ​ស្ថា​ន​ ​បា​ន​បំ​ពេ​ញ​តួ​នា​ទី​រ​ប​ស់​ខ្លួ​នយ៉ា​ង​ស​ក​ម្ម​ក្នុ​ង​កា​រ​ផ្ស​ព្វ​ផ្សា​យ​ ​និ​ង​ប​ញ្ជ្រា​ប​ចំ​ណេះដឹ​​ងលើ​វិ​ស័​យ​ប​រិ​ស្ថា​ន ​ដើ​ម្បី​ចូ​ល​រួ​ម​កិ​ច្ច​គាំ​ពា​រ​ប​រិ​ស្ថា​ន​ ​កា​រ​អ​ភិ​រ​ក្ស​ច​ម្រុះ​ ​និង​​កា​ររ​ស់​នៅ​ប្រ​ក​ប​ដោ​យចី​រ​ភា​ព​ដ​ល់​សាធា​រ​ណៈ​ជ​ន​។​

​ឯ​ក​ឧ​ត្ត​ម ​ជា​វ​ ​តា​យ​ ​បា​ន​បញ្ជា​ក់​ថា​ ​ទិ​វា​អ​នា​ម័​យប​រិ​ស្ថា​ន ២​៣ វិ​ច្ឆិកា ​បង្កើ​ត​ឡើ​ង​ក្នុ​ង​គោ​លបំ​ណ​ង​ ​លើ​ក​ក​ម្ព​ស់​កា​រ​អ​ប់​រំ​ ​ផ្ស​​ព្វ​ផ្សា​យនិ​​ង​ជ​ម្រុ​ញ​ច​លនា​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​ព្រះ​ស​ង្ឃ​ ​ក​ង​ក​ម្លាំ​ង​ប្រដា​ប់​អា​វុ​ធ​ ​ម​ន្ត្រី​រា​ជកា​រ​គ្រ​ប់​លំ​ដា​ប់​ថ្នាក់​ ​សិ​ស្ស​ ​និ​ស្សិ​ត​ ​ឲ្យ​ចូ​ល​រួ​ម​ធ្វើ​អ​នា​ម័​យ​ ​កែ​លំ​អ​រ​សោ​ភ័​ណ​ភាព​ទី​ក្រុ​ង​ ​ទី​ប្រ​ជុំជ​ន​ ​ជ​ន​ប​ទ​ ​ភូមិ​ឋា​ន​ ​វ​ត្ត​អា​រា​ម​ ​មន្ទី​រ​ពេ​ទ្យ​ ​រោ​ង​ច​ក្រ ​ស​ហ​គ្រា​ស​ ​ទី​ផ្សា​រ​ ​និ​ង​ម​ជ្ឈម​​ណ្ឌល​សេ​ដ្ឋ​កិ​ច្ច​ ​សំ​ដៅ​រួ​ម​ចំ​ណែ​ក​ក​សា​ង​ស​ង្គ​ម​ក​ម្ពុ​ជា​ឲ្យមា​ន​ប​រិ​ស្ថា​ន​ស្អា​ត​និ​ង​ស្រ​ស់បំ​ព្រ​ង​។​ ​ឯ​ក​ឧ​ត្ត​ម​អភិ​បា​ល​ខេ​ត្ត​ប​ន្ត​ទៀ​ត​ថា​ ​កា​រ​រួ​ម​ចំ​ណែ​ក​ក្នុ​ង​ការ​ធ្វើ​អ​នា​ម័​យ​ទាំ​ង​នៅ​លំ​នៅ​ដ្ឋា​ន​ ទី​ក​ន្លែ​ង​ប​ម្រើ​កា​រ​ងា​រ​ សា​លា​​រៀន​ ​និ​ង​នៅ​តា​ម​ទី​សា​ធា​រណៈ​​ ជា​កិ​ច្ច​កា​រ​ដ៍​សំ​ខា​ន់​រ​ប​ស់​យើ​ង​ទាំ​ង​អ​ស់​គ្នា​ ​មិ​ន​ថា​អា​ជ្ញា​ធ​រ​​ឬអ​ង្គ​ភា​ព​ជំ​នា​ញ​ផ្ទាល់​នោះ​ទេ​ ​យើ​ង​ត្រូ​វចា​​ត់ទុ​ក​ខេ​ត្ត​ពោ​ធិ៍​សា​ត់​ក៍​ដូ​ច​ប្រ​ទេ​ស​កម្ពុ​ជា​ទាំ​ង​មូ​លជា​ផ្ទះ​រ​ប​ស់​យើ​ង ​ដូ​ច្នេះ​យើ​ង​ត្រូ​វ​ចូ​ល​រួ​ម​ទាំ​ងអ​ស់​គ្នា​ដើ​ម្បី​ឲ្យ​ភូ​មិ​ឋា​ន​យើ​ង ​ខេ​ត្ត​យើ​ង​ ​និ​ង​ប្រ​ទេ​សជា​តិ​យើ​ង​ ​មា​ន​ប​រិ​ស្ថា​ន​ល្អ​ ​រ​ស់​នៅ​មា​ន​សេ​ច​ក្ដី​សុ​ខ​និង​ភា​ព​រី​កច​ម្រើ​ន។​ ​ក្នុ​ង​ឱ​កាស​នោះ​ ​ឯ​ក​ឧត្ត​ម​ ​ជា​វ​ ​តា​យ ​បា​ន​ប្រ​គ​ល់​ធុ​ង​សម្រា​ម​ ​ម៉ា​ស់​ ​និ​ង​ស​ម្ភា​រៈ​ប្រើ​ប្រា​ស់​មួ​យ​ចំ​នួ​នទៀ​ត​ ​ស​ម្រា​ប់​ប្រើ​ប្រាស់​ក្នុ​ង​វិ​ទ្យា​ល័​យ​ពោ​ធិ៍​សាត់​នោះ​ផ​ង​ដែ​រ​។​

ប​​​ន្ទា​ប់​ម​ក​នៅ​ព្រឹ​កថ្ងៃ​ដ​ដែ​ល​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ ​ជា​វ​ ​តា​យ​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​ពោ​ធិ៍សា​ត់​ ​និ​ង​ថ្នា​ក់​ដឹ​ក​នាំ​រួ​ម​ដំណើ​រ​ទាំ​ង​អ​ស់​ ​បា​​នប​ន្ត​ចុះ​​ទៅពិ​និ​ត្យ​មើ​ល​ទឹ​ក​ប្រ​ឡាយ​មេ​ ​ដែ​ល​កំ​ពុ​ងហៀ​រ​លិ​ច​ស្រែ​ស្រូ​វ​និ​ង​ភូ​មិ​ឋា​ន​រ​ប​ស់​ប្រ​ជា​កសិ​ក​រ​ ​នៅ​ឃុំ​អូ​រ​តា​ប៉ោង​និ​ង​ឃុំ​ស្វា​យ​ដូ​ន​កែ​វ ស្រុ​ក​បា​កា​ន ​ដែ​ល​ទឹ​ក​ទាំ​ង​នេះ​មិ​ន​មែ​នប​ណ្ដា​ល​ម​ក​ពី​ជំ​ន​ន់​ស្ទឹ​ង​ពោ​ធិ៍​សា​ត់នោះ​ទេ​ ​គឺ​ធ្លា​ក់​ម​កពី​ខា​ង​ស្រុ​ក​រុ​ក្ខ​គិ​រី​និង​ស្រុ​ក​មោ​ង​ឬ​ស្សី​ ខេ​ត្ត​បា​ត់​ដំ​ប​ង។​

​ឯក​ឧ​ត្ត​ម​ ​ជា​វ​ តា​យ​ ​បា​ន​ប្រា​ប់​ប្រ​ជា​ក​សិ​ក​រ​ថា​ ​ក្នុ​ង​រ​យៈ​ពេ​ល​៣​រឺ​៤​ថ្ងៃ​ទៀ​ត​បើ​ពុំ​មា​ន​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ទេ​ ​ទឹ​កក្នុ​​ង​ស្រែនឹ​ង​ស្រ​ក​ទៅ​វិ​ញ​ជា​ប​ណ្ដើ​រៗ​ហើ​យ​ ​ហើ​យ​ក៍មិ​ន​ធ្វើ​ឲ្យ​ប៉ះ​ពា​ល់​ស្រែ​ស្រូ​វ​ផ​ល​ដំ​ណាំ​រ​បស់​​បង​​ប្អូន​ធ្ង​ន់​ធ្ង​រ​នោះ​ដែ​រ​ តែ​ប​ង​ប្អូ​ន​ត្រូ​វ​តែ​មា​ន​ការ​ប្រុ​ង​ប្រយ័​ត្ន​ជា​និច្ច​។​ ​ជាមួ​យ​គ្នា​នេះ​ឯ​ក​ឧ​ត្ត​ម​អ​ភិ​បា​លខេ​ត្ត​ ​សូ​ម​ឲ្យ​អា​ជ្ញា​ធ​រ​មូ​ល​ដ្ឋា​ន​ក្ដា​ប់​ស​ភា​ព​កា​រណ៍​ឲ្យ​បា​ន​ ​បើ​មា​នប​ញ្ហា​អ្វី​កើ​ត​ឡើ​ង​ត្រូវ​រា​យ​កា​រ​ណ៍ជា​ប​ន្ទា​ន់​ ​​ដើម្បី​មា​ន​វិ​ធា​ន​កា​រ​ណ៍​។​ ​ចំ​ណែ​ក​ម​ន្ទី​រ​កសិ​ក​ម្ម​រុ​ក្ខា​ប្រ​មា​ញ់​និ​ង​នេ​សា​ទ​ ត្រូ​វ​ត្រៀ​ម​ស្រូវ​ពូ​ជ​សម្រា​ប់​ស្ដារ​ឡើ​ងវិ​ញ​នៅ​ពេល​ទឹ​ក​ស្រ​ក​ ​៕​

Leave a Reply

Your email address will not be published. Required fields are marked *