រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ហ៊ុយ វណ្ណ: រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានថ្លែងថា ៖ អ្នកសារព័ត៌មាន និងអ្នកកាសែតទាំងអស់ត្រូវបានអនុញ្ញាតដោយច្បាប់ ឱ្យចុះបំពេញការងារនៅទីសាធារណៈគ្រប់ទីកន្លែងដោយសេរី លើកលែងកន្លែងឯកជន ឬការហាមឃាត់ពិសេស ដែលត្រូវសុំកិច្ចសហការ និងការអនុញ្ញាត។
ការយកអ្នកកាសែត ជាដៃគូគឺជាជម្រើសត្រឹមត្រូវ ហើយការយកកាសែតជាសត្រូវ ជាការខុសឆ្គង និងខាតបង់។ ជាថ្មីម្តងទៀត អ្នកកាសែត ក៏ត្រូវប្រកាន់ខ្ជាប់ជានិច្ចគ្រប់ពេលវេលា នូវក្រមសីលធម៌វិជ្ជាជីវៈ មានសុច្ចរិតភាព និងមានសុជីវធម៌ នៅក្នុងការងាររបស់ខ្លួន ពីព្រោះយើងទាំងអស់គ្នាជាខ្មែរ ហើយវាជាគុណតម្លៃវិជ្ជាជីវៈ។ បេសកកម្មយើងៗគ្រប់គ្នា គឺដើម្បីរួមគ្នាដោះស្រាយការលំបាករបស់អ្នកមានលទ្ធភាពតិចតួច មិនមែនយល់ច្រឡំ ប្រឈមគ្នា ហើយបង្កើតបន្ថែមបញ្ហាឱ្យសង្គមនោះទេ៕