រាជធានីភ្នំពេញ ៖ តាមរយនៃការថ្លែងសារពិសេសនៅថ្ងៃនេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ឲ្យដឹងថា កម្ពុជានឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់កុមារដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ក្នុងពេលឆាប់ៗខាងមុខនេះ ដោយចាប់ផ្តើមពីរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា តាមស្តិតិកុមារដែលមានអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ គឺមានចំនួនប្រមាណជិត២លាននាក់ក្នុងទូទាំងប្រទេស។សម្តេចបន្ថែមថាការធ្វើបែបនេះគឺដើម្បីបង្កើនភាពស៊ាំក្នុងសង្គមនិងឈានទៅបើកទ្បើងវិញនូវវិសយ័សេដ្ឋកិច្ច សង្គម ពិសេសការបើកសាលារៀនទ្បើងវិញចាប់ពីអនុវិទ្យាលយ័ទ្បើង។
សម្តេចថែមទាំងបានអំពាវនាវដល់មាតា បិតា អាណាព្យាបាល កុមារដែលមានអាយុចាប់ពី១២ដល់១៧ឆ្នាំ ត្រៀមដើម្បីនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា៕