ព័ត៌មានជាតិ

សម្ដេ​​ច​ក្រ​ឡា​ហោ​ម​ ​ស​ ​ខេ​ង​ ​ណែ​នាំ​ឲ្យ ​អា​ជ្ញា​ធ​រ​គ្រ​ប់​ជា​​ន់​ថ្នាក់ ​បើ​ក​ចំហ ​ទ​ទួ​ល​យ​ក​សំណើ​​ទាំង​អ​ស់ ​ពី​ប្រ​ជា​ព​ល​រដ្ឋ​ ​ដើ​ម្បី​ដោះ​ស្រា​យ​ ​ជូ​ន​ពួ​ក​គាត់​

សម្ដេច​ក្រ​ឡា​ហោ​ម​ ​ស​ ​ខេង​​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ដ្រី​ រ​ដ្ឋ​ម​ន្ដ្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​បា​ន​ណែ​នាំ​ដ​ល់​អា​ជ្ញា​ធ​រ​គ្រ​ប់​លំ​ដា​ប់​ថ្នា​ក់​ ​ត្រូ​វ​បើ​ក​ចំ​ហ​ទ​ទួ​ល​យ​ក​សំ​ណើ​ ​និ​​ង​កា​រ​លំ​បា​ក​នា​នា​រ​ប​ស់​ប្រ​ជាព​ល​រ​ដ្ឋ​ ​ដើ​ម្បី​ដោះស្រា​យ​ជូ​ន​ពួ​ក​គា​ត់​ភ្លា​ម​ៗ​ឲ្យ​មា​ន​ប្រ​សិ​ទ្ធិ​ភា​ពខ្ព​​ស់​។​

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំថ្មី នាសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ណែនាំថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដគ្រប់គ្រងតាមមូលដ្ឋាន ដើម្បីដាក់ចេញ និងទប់ស្កាត់ឱ្យទាន់ពេលវេលា នូវសកម្មភាពអសន្ដិសុខក្នុងសង្គម ជាពិសេស ត្រូវបកស្រាយជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានូវព័ត៌មានមិនពិត។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ក្នុងឋានៈយើងជាអាជ្ញាធរ ជាអ្នកមានអំណាច យើងចាំបាច់ត្រូវតែបើកចំហ និងហ៊ានបើកចំហ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ ដែលមានបញ្ហាឱ្យយើងជួយគាត់ ដើម្បីដោះស្រាយបញ្ហានោះ យើងមិនត្រូវចង្អៀតចង្អល់ ហើយរឹតត្បិតព័ត៌មានដែលបញ្ហាពីការពិត កាលណាយើងធ្វើដូច្នោះ យើងពិតជានឹងជួបបញ្ហា ហើយលទ្ធផលចុងក្រោយនឹងទៅយ៉ាងម៉េច? បានន័យថា ប្រជាពលរដ្ឋដែលមានបញ្ហាមិនត្រូវបានដោះស្រាយ ឬមួយក៏ត្រូវបានដោះស្រាយ ក៏ប៉ុន្ដែមិនយុត្តិធម៌»។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា អំណាចចេញពីប្រជាពលរដ្ឋក្នុងក្របខណ្ឌប្រទេសមួយប្រកាន់របបប្រជាធិតេយ្យ សេរីពហុបក្ស ប្រជាពលរដ្ឋតែងតែប្រើនូវសិទ្ធិអំណាចរបស់គាត់តាមរយៈការបោះឆ្នោត «ផ្ដល់សេចក្ដីទុក្ខចិត្ត ឬមិនផ្ដល់សេចក្ដីទុក្ខចិត្ត» នោះហើយ គឺប្រើប្រាស់សិទ្ធិអំណាចរបស់ពួកគាត់។

សម្ដេចក្រឡាហោម បានបន្ដថា ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយល់អំពីបញ្ហាទាំងនេះ ហើយត្រូវបើកចំហ ធ្វើចិត្តឱ្យទូលាយ ដើម្បីទទួលយកនូវបញ្ហាលំបាកៗទាំងឡាយយកមកដោះស្រាយ ពិសេសនោះ ជៀសវាងរុញរាល់នូវបញ្ហាលំបាក ហើយយកចិត្តទុកដាក់ដោះស្រាយជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាពខ្ពស់។

សម្ដេចក្រឡាហោម ក៏បានជម្រុញណែនាំបន្តដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវបើកចំហ ដើម្បីបម្រើប្រជាពលរដ្ឋ ដូច្នេះព័ត៌មានទាំងអស់ត្រូវយកមកវិភាគ ពិចារណា តើពិត ឬមិនពិត? ហើយប៉ះពាល់អ្វីខ្លះរវាង រដ្ឋ និងប្រជាពលរដ្ឋ ព្រមទាំង សហគមន៍មូលដ្ឋាន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

Leave a Reply

Your email address will not be published. Required fields are marked *