មហាជួង និងសមិទ្ធិផលនានា នៅវត្តគីរីតេជោ ហៅវត្តកូនកុក ត្រូវបាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញកាត់ខ្សែបូ សម្ភោធដាក់អោយប្រើប្រាស់
ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃទី15 ខែឧសភា ឆ្នាំ2024 សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការ មហាជួង និងសមិទ្ធិផលនានា នៅវត្តគីរីតេជោ ហៅវត្តកូនកុក ស្ថិតក្នុងភូមិព្រែកខ្សាច់ ឃុំកោះស្តេច ស្រុកគីរីសាគរ ។ មានប្រសសន៍បញ្ជាក់ក្នុងពិធីនេះដែរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខត្តកោះកុង បានអោយដឹងថា ៖ បច្ចុប្បន្ន វត្តគិរីតេជោ មានព្រះសង្ឃចំនួន០៧ព្រះអង្គ ហើយបានកសាងសមិទ្ធផលមួយចំនួន ដូចជា សាលាឆាន់០១ខ្នងធ្វើអំពីថ្ម កុដិ០២ខ្នងធ្វើអំពីថ្ម រោងបាយ០១ខ្នងធ្វើអំពីឈើ ផ្លូវបេតុង០២ខ្សែ ប្រវែង១៨០ម៉ែត្រ និងខ្លោងទ្វារវត្ត ហើយបាននិងកំពុងកសាងបន្តដូចជា កុដិ ព្រះវិហារ ព្រះបរមរូប សម្តេចមហាសង្ឃរាជ ជួន ណាត ហើយថ្ងៃនេះ វត្តគិរីតេជោ នឹងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មហាជួង និងសមិទ្ធផលនានា មួយចំនួនបន្ថែមទៀត ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរនាពេលកន្លងទៅថ្មីៗនេះ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ […]