ព័ត៌មានសន្តិសុខសង្គម

​អាជ្ញា​ធ​រ បិ​ទ​ទី​តាំ​ង​ ដ​ក​ហូ​ត​អា​ជ្ញា​ប័​ណ្ណ ​ទាំង​ភោ​ជ​នី​យ​ដ្ឋា​ន ​និ​ង​ខារ៉ា​អូ​ខេ​ ​(​KT​V​)​ និ​ង​បា​របា​រាំ​ង​ ​ជា​ច្រើ​នក​ន្លែ​ង

រា​ជធា​នី​ភ្នំ​ពេញ​ ​៖​ ដំ​ណឹ​ង​បឋ​ម នា​យ​ប់​ថ្ងៃទី​១​០​ ​ខែ​មី​នា ​ ​ឆ្នាំ​២​០​២១កន្លងទៅនេះ គ​ណៈ​ប​ញ្ជា​កា​រ​ឯក​ភា​ព​រ​ដ្ឋ​បា​ល​រាជ​ធា​នី​ភ្នំ​ពេញ​ ​បា​ន​ចុះ​ត្រួ​ត​ពិ​និ​ត្យ​ ​និង​អ​នុ​វ​ត្ត​វិ​ធា​ន​ការ​រ​ដ្ឋ​បា​ល​ចំ​ពោះ​អាជី​វ​ក​ម្ម​ក្លឹ​ប​កំ​សា​ន្ត​,​ ខា​រ៉ា​អូ​ខេ​(​K​T​V​)​ ​និង​បា​រ​បា​រាំ​ង​ ដែ​ល​បា​ន​លួ​ច​លា​ក់​បើ​ក​ដំ​ណើ​រ​កា​រ​បំពា​ន​នឹ​ង​សេ​ច​ក្តី​ណែ​នាំ​រប​ស់​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល ​។

នេះបើ​តា​​ម​​​សេច​​​ក្ដី​​រា​​យ​កា​​រ​​ណ៍​​ អា​ជ្ញា​ធ​រ​សម្រេ​ច​បិ​ទ​ទី​តាំ​ង​ ដ​ក​ហូ​ត​អា​ជ្ញា​ប័​ណ្ណ​ទាំង​ភោ​ជ​នី​យ​ដ្ឋា​ន​ និ​ង​ខា​រ៉ា​អូ​ខេ​ (​K​T​V​)​ ​១.​ខា​រ៉ា​អូ​ខេ​ A​N​G​E​L​ ​P​A​L​AC​E​ ​ក្នុ​ង​ខណ្ឌ​៧​ម​ក​រា ​២​.​ខារ៉ា​អូ​ខេ​ ​ ​អាត់​ជួ​ង​ ​ ​ក្នុ​ងខ​ណ្ឌ​មា​ន​ជ័​យ ​ ​៣​.​បា​រ​បា​រាំង​ ​ជិ​ត​១​០ក​ន្លែ​ង​ ​នៅ​ក្នុ​ងខ​ណ្ឌ​ដូ​ន​ពេញ​ ​ដោ​យ​សារ​ម្ចា​ស់​ទីតាំ​ង​ល្មើ​ស​ នឹ​ង​កា​រ​ណែ​នាំរ​ប​ស់​ក្រ​សួ​ង​សុខា​ភិ​បា​ល​ ​និង​រា​ជ​រ​ដ្ឋា​ភិបា​ល​ ​ដែ​លបា​ន​និ​ង​កំ​ពុង​ប្រ​យុ​ទ្ធ​ប្រ​ឆាំង​នឹ​ង​ជំ​ងឺ​កូវី​ដ​-​១​៩​។ ​ប្រ​ភ​ពបា​ន​ឲ្យដឹ​ង​ទៀ​តថា​ ​ម្ចា​ស់​ទី​តាំង​ត្រូ​វ​ប្រ​ឈ​ម​មុ​ខ​ចំពោះ​ច្បា​ប់​ជា​ធ​រ​មាន​ ​ ​ចំ​ពោះ​ ម​នុ​ស្ស​ប្រុ​ស​ស្រីដែ​ល​ជា​បុ​គ្គលិ​ក​ ​បម្រើកា​រ​ក្នុ​ង​ទីតាំ​ង​ខា​ងលើ ​និ​ង​ភ្ញៀវ​ ​ស​រុ​បប្រ​មា​ណ​ជិ​ត​៥០​នា​ក់​ ​ត្រូ​វបា​ន​ឃា​ត់​ខ្លួ​ន​បណ្ដោះ​អា​ស​ន្ន​ ​ប​ញ្ជូន​ទៅ​ស្ន​ង​កា​រ​ក្រុង​ ​ ​ដេ​ីម្បី​រ​ង​ចាំ​ចំ​ណា​ត់​ការ​ប​ន្ត​៕

Leave a Reply

Your email address will not be published. Required fields are marked *