ព័ត៌មានជាតិ

​​រាជ​រ​ដ្ឋា​ភិ​បា​ល ​​ប​ញ្ជា​​​ទិញ​​ពី ​​ប្រ​ទេ​ស​​ចិន វ៉ា​ក់​សាំ​ងចំនួន ​​​៤​​លា​ន​​​ដូ​​​ស​​​ទៀ​ត ​​បា​ន​​​ដឹ​ក​​​ម​ក​ដ​ល់ ​​ក​ម្ពុ​ជា​​​ហើ​យ​​​

រា​ជធា​នី​​​ភ្នំ​ពេ​ញ​ ​៖​ ​ ​នៅ​​​ព្រឹ​ក​​​ថ្ងៃ​ទី​ ​១​០​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​​​២​០​២​១​ ​នេះ​ ​វ៉ាក់​សាំ​ង​​​ប្រ​ឆាំ​ង​​​ជំ​ងឺ​​​កូ​​​វី​ដ​​​១៩​ ​ចំ​នួ​ន​៤​​​លា​ន​​​ដូ​​​ស​​​ប​ន្ថែ​ម​ទៀ​ត​ ​ក្នុ​ង​នោះ​ ​ប្រ​ភេ​ទ​​ស៊ី​​​ណូ​​​ហ្វា​​​ម​​​ចំ​នួ​ន​ ​១​​លា​ន​​​​ដូ​​ស​ ​និ​ង​​​ប្រ​ភេ​ទ​​​ស៊ី​​​ណូ​​​វ៉ា​​​ក់​​​ចំ​នួ​ន​ ​៣​​លា​ន​​​ដូ​​​ស​ ​ដែ​ល​​​រា​ជ​រដ្ឋា​ភិ​បា​ល​​​ប​ញ្ជា​​​ទិញ​​​ពី​​​ប្រ​ទេ​ស​​ចិ​ន​ ​បា​ន​​​ដឹក​​​ម​ក​ដ​ល់​​​ប្រទេ​ស​​​ក​ម្ពុ​ជា​​ដោ​យ​​​សុ​វ​ត្ថិ​ភា​ព​​ហើ​យ​​​។

គួរ​​ប​ញ្ជា​ក់​ថា​ ​ក្នុ​ង​​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​​០​២​១​​នេះ​ ​ក​ម្ពុ​ជា​បាន​​នឹ​ង​​ទ​ទួ​ល​​វ៉ា​ក់​សាំ​ង​​​កា​រ​ពា​រ​​​ជំ​ងឺ​​​កូ​​​វី​ដ​​​-​១​៩ ​ស​រុ​ប​​​ចំ​នួ​ន​ ​៦​​លា​ន​​​ដូ​​​ស​ ​ជា​​​ប​ន្ត​ប​ន្ទាប់​​​មា​ន​​​ដូ​ច​ខាង​ក្រោ​ម​​​
​*​​នៅ​ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១
– វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ស៊ី​ណូ​ហ្វា​ម មកដល់​ចំនួន ១,០០០,០០០​ដូ​ស​
*​ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២១
– វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤​លាន​ដូ​ស​(​ស៊ី​ណូ​ហ្វា​ម​)​ចំនួន ១,០០០,០០០​ដូ​ស និង​(​ស៊ី​ណូ​វ៉ា​ក់​)
​ចំនួន ៣,០០០,០០០​ដូ​ស​
*​ចុងខែ ខែកក្កដា ឆ្នាំ ២០២១
– វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ (​ស៊ី​ណូ​ហ្វា​ម​) មកដល់​ចំនួន ១,០០០,០០០​ដូ​ស​

សូមជម្រាបថា យោងតាម​ចំណារ​យល់ព្រម​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដែល​នឹង​មកដល់​ចំនួន ៦,០០០,០០០​ដូ​ស​នេះ គណកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស នឹង​រៀបចំ​ផែន​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ កម្មករ កម្ម​ការ​នី តាម​បណ្តា​ខេត្ត​នានា​នៅ​ទូទាំងប្រទេស​តាម​ផែន​ការដែល​បានគ្រោង​ទុក​។​

គិត​ត្រឹម​ថ្ងៃទី​៩ ខែកក្កដា​ឆ្នាំ​២០២១​ក្រសួងសុខាភិបាល បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ​សរុប​ទូទាំងប្រទេស​បាន​ចំនួន ៤,៧៩៣,១៩៧​នាក់ ស្មើនឹង ៤៧.៩៣%៕

Leave a Reply

Your email address will not be published. Required fields are marked *