ព័ត៌មានជាតិ

សម្តេចតេ​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​ខ្ញុំ​ទេ​ដែ​​ល​ជា​ ​អ្ន​ក​មិ​ន​ច​​ង់​និ​យា​យ ជា​មួ​យ​​ ​ថា​ក់​​ស៊ី​ន​ ​នាំ​ច​ង្រៃ​!​

លើ​ប​ណ្ដា​​ញ​ទំ​នា​ក់​ទំ​ន​ង​ស​ង្គ​ម​ហ្វេ​ស​​ប៊ុ​ក​នៅ​ថ្ងៃ​ទី​២​០​ ​ខែ​​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៥​​ ​ស​ម្ដេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​បា​ន​ប​ង្ហោះ​សា​រ​មួ​យ​​ ​ក្នុ​ង​គោ​ល​ដៅ​ឆ្លើ​យ​​ត​ប​នឹ​ង​ស​ម្ដី​លោ​ក​ ​ថា​ក់​​ស៊ី​ន​ ​អ​តី​នា​យ​ក​រ​​ដ្ឋម​ន្រ្តី​ថៃ​។​

​ខ្លឹ​ម​សា​រ​​នៃ​សំ​ណេ​រ​យ៉ា​ង​ដូ​ច្នេះ​ថា​៖​”​​ចា​ប់​តាំ​ង​ពី​កូ​ន​ស្រី​រ​ប​ស់​អ្ន​ក​​ឯ​ង​ព្រ​ហើ​ន​ ​និ​ង​មើ​ល​ងា​​យ​ខ្ញុំ​ម​ក​ ​.​.​​.​​​ខ្ញុំ​ទេ​ដែ​ល​ជា​​អ្ន​ក​​​មិ​ន​​​ច​ង់​និ​យា​​យ​ជា​មួ​យ​ ​ថា​ក់​ស៊ី​ន​ ​​ចា​ប់​តាំ​ង​ពី​កូ​ន​ស្រី​​រ​ប​ស់​អ្ន​ក​ឯ​ង​ព្រ​ហើ​​ន​ ​និ​ង​មើ​ល​ងា​យ​ខ្ញុំ​ម​ក​ ​​ហើ​យ​លើ​ស​ពី​នោះ​​​​ខ្ញុំ​ក៏​មិ​ន​ច​ង់​និ​​យា​យ​ជា​មួ​យ​អ្ន​ក​ធ្លា​ប់​មា​​ន​ទោ​ស​ ​ហើ​យ​ក៏​នឹ​ង​​កំ​ពុ​ង​ត្រៀ​ម​​​ជា​ប់ទោ​​ស​ប​ន្ថែ​ម​ទៀ​ត​ផ​ង​ដែ​រ​។​ ​ដូ​ច្នេះ​កុំ​​លើ​ក​​​ត​ម្កើ​ង​ខ្លួ​​ន​ឯ​ង​ខ្ព​ស់​ពេ​ក​។​ ​​ខ្ញុំនិ​​យា​យ​ជា​មួ​យ​អ្ន​ក​ឯ​​ង​នាំ​ច​ង្រៃ​ខ្លួ​ន​ទេ​ ​!​​”​។​

​សម្ដេចតេជោ ហ៊ុន សែន បានបន្តថា”ជាការកត់សម្គាល់របស់ខ្ញុំ ចាប់តាំងពី ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុន​រដ្ឋប្រហារ​២០០៦មកម៉្លេះ ហើយខ្ញុំក៏មិនចង់លើករឿងអ្នកឯងប្រមាថ​ធ្ងន់ៗ​លើព្រះមហាក្សត្រ​ថៃដែរ ។វាជាសម្តីអាក្រក់អាក្រីខ្លាំងពេក មិនសមខ្ញុំនិយាយទេ នាំតែធ្វើឱ្យ​ប៉ះពាល់ដល់​ព្រះ​ចេស្តា​ព្រះមហាក្សត្រថៃ ប៉ុន្តែគ្នាអ្នកឯងទទួលស្គាល់ថាពិតជាមានមែន។”

សំណេរបន្ថែមថា “ប៉ុន្មានថ្ងៃមុនលោកនិយាយថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៌ទេ។ នេះជាការប្រមាថដ៏ធ្ងន់ធ្ងរ​ដូចកូនស្រីលោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈ​ដែល​ជាមូលហេតុធ្វើឱ្យមានការខឹងសម្បារពីប្រជាជនកម្ពុជា។ខ្ញុំចង់សួរ​លោក​ថា បើខ្ញុំអត់សីលធម៌ ហេតុអ្វីបានជាលោកពឹងពាក់ខ្ញុំអស់រយៈពេល១៩ឆ្នាំ ?(២០០៦-២០២៥)។ លោកស្តាប់ការទូន្មានរបស់ខ្ញុំរហូតហៅខ្ញុំថាជាមេ០១។លោកចាំបានទេ ការរៀបចំគណបក្សភឿថៃ ដើម្បីចូល​រួមបោះឆ្នោតឆ្នាំ២០១១ ក្រៅពីគំនិតមួយចំនួននៅមានទ្រឹស្តីមួយគឺ ថាក់ស៊ីនគិត ភឿថៃធ្វើ នោះហើយជាទ្រឹស្តី ហ៊ុន សែន ដែល ខ្ញុំគួរតែរំលឹកដល់លោក”។

សម្ដេចតេជោបានបញ្ចប់សារដោយបង្ហើបបន្ថែមថា”នៅមានរឿងច្រើនណាស់ដែលខ្ញុំមិនទាន់និយាយរាប់ទាំងការតែងតាំងសមាជិករដ្ឋាភិបាលផងដែរ។ការចោទប្រកាន់ថា លោកដឹកនាំបក្សភឿថៃគឺជារឿងពិត រាប់ទាំងការក្បត់​ជាមួយភូមិចាយថៃ គឺជាគំនិតលោកទាំងអស់ មិនមែនជាគំនិតអ៊ុងអ៊ីនទេ”៕

Leave a Reply

Your email address will not be published. Required fields are marked *