ខេត្តកំពង់ធំ ៖ កាលពីល្ងាច ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង បណ្តាលឲ្យសត្វគោចំនួន ៨ក្បាល ត្រូវរន្ទះបាញ់ស្លាប់នៅនឹងកន្លែង និង១ក្បាលទៀត រងរបួស នៅភូមិវាលល្ពាក់ចាស់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ។
បើតាមរបាយការណ៍ពីនគរបាលស្រុកប្រាសាទបល្ល័ង្ក បានឲ្យដឹងថា នៅពេលកើតហេតុមានភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំង លាយឡំ ដោយផ្គរ រន្ទះ ហើយហ្វូងគោទាំងនោះ កំពុងជ្រកក្រោមដើមឈើ ចម្ងាយប្រហែល៥០០ម៉ែត្រ ពីផ្ទះប្រជាពលរដ្ឋ ស្រាប់តែមានរន្ទះបាញ់ បណ្តាលឱ្យងាប់សត្វគោទាំងហ្វូងនោះ ងាប់ និងរបួសតែម្តង៕
