ព័ត៌មានសន្តិសុខសង្គម

ហេ​តុ​កា​រ​ណ៍​​​ដ៏​​​​អា​​​ណោ​​​ច​​​អា​​​ធ​​​​​ម​​​មួ​​យ​ ​​​បា​​​ន​​​កើ​​​ត​​​ឡើ​​​ង​​​ ​​គ្រួ​សា​រ​កំ​ពុ​ង​អ​​ង្គុ​យ​ហូ​ប​បា​យ​ ​ចៃ​ដ​ន្យ​​កូ​ន​ចូ​ល​លេ​ង​ក្រោ​ម​គ្រែ​ បា​ក់​ស​ង្ក​ត់​ស្លា​ប់​​

​ខេ​ត្ត​​កំ​​​ព​​​ង់​​​ធំ​​​ ​​​​៖​​​ ​​​មា​​​ន​​​​ហេ​​​តុ​​​កា​​​រ​​​ណ៍​​​​ដ៏​​​អា​​​ណោ​​​ច​​​អា​​​​ធ​​​​​ម​​​មួ​​​យ​​​​បា​​​ន​​​កើ​​​​ត​​​ឡើ​​​ង​​​ ​​​​​ស្រ​​​ប​​​ពេ​​​​​​ល​​​ឪ​​​​ពុ​​​ក​​​ម្តា​​​យ​​​កំ​​​ពុ​​​​ង​​​​​អ​​​ង្គុ​​​យ​​​ហូ​​​ប​​​បា​​​​យ​​​ ​​​ក្មេ​​​ង​​​​ប្រុ​​​ស​​​​​ម្នា​​​​ក់​​​ត្រូ​​​វ​​​បា​​​ន​​​គ្រែ​​​​​បា​​​​​ក់​​​ស​​​ង្ក​​​ត់​​​​ប​​​ណ្តា​​​ល​​​ឲ្យ​​​ស្លា​​​​​ប់​​​​​។​​​ ​​​ហេ​​​តុ​​​កា​​​រ​​​ណ៍​​​នេះ​​​​បា​​​ន​​​​​កើ​​​ត​​​ឡើ​​​ង​​​កា​​​​ល​​​ពី​​​ម៉ោ​​​ង​​​​​ប្រ​​​​មា​​​ណ​​​ ​​​១​​​២​​​និ​​​​ង​​​៣​​​០​​​នា​​​​​ទី​​​ថ្ងៃ​​​​ត្រ​​​ង់​​​ ​​​ទី​​​១​​​​៦​​​ ​​​ខែ​​​វិ​​​ច្ឆិ​​​​​​កា​ ​​​ឆ្នាំ​​​២​​​០​​​​​​២​​​៤​​​ ​​​នៅ​​​​ភូ​មិ​​​​​ស្លែ​​​ង​​​ ​​​​ឃុំ​​​ក្តី​​​ដូ​​​ង​​​​ ​​​ស្រុ​​​ក​​​កំ​​​​ព​​​ង់​​​ស្វា​​​យ​​​ ​​​ខេ​​​ត្ត​​​​កំ​​​ព​​​ង់​​​​​ធំ​​​។​​​

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធា ដាវីត ភេទប្រុស អាយុ ១ឆ្នាំ៨ខែ ដែលរស់នៅភូមិ/ឃុំខាងលើ។ មុនពេលកើតហេតុ គេបានចុះលេងក្រោមគ្រែ ខណៈឪពុកម្តាយកំពុងអង្គុយហូបបាយនៅលើគ្រែ។ ដោយអចេតនា គ្រែបានបាក់សង្កត់លើកូនដោយពុំដឹងថាកូននៅក្រោមគ្រែ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង។

ហេតុការណ៍ដ៏អកុសលនេះស្ទើរតែមិនធ្លាប់បានកើតមានឡើងប្រចាំថ្ងៃទេ។ ដូច្នេះ សូមឪពុកម្តាយគ្រប់រូប បង្កើនការយកចិត្តទុកដាក់ និងមើលថែទាំកូនតូចៗឲ្យបានប្រុងប្រយ័ត្នកាន់តែមានប្រសិទ្ធភាព។ កុំឲ្យកូនដាច់ពីក្រសែភ្នែក ដោយសារវ័យក្មេងតូចៗមានភាពងាយប្រទះឲ្យជួបនឹងហានិភ័យ។ សូមអស់លោកអ្នកប្រយ័ត្នប្រយែង ដើម្បីកុំឲ្យកើតមានហេតុការណ៍អាកុសលដូចនេះឡើងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *