ព័ត៌មានជាតិ

រថយន្ត​ក្រុ​​ង​ ​ជា​ង​៣​០​០​គ្រឿ​ង​ ​នឹ​ង​ត្រូ​វ​​ដា​ក់ឱ្យ​ ព​ល​រ​ដ្ឋ​ជិះ​ដោ​យ​​ឥ​ត​គិ​ត​ថ្លៃ ​ក្នុ​ង​​​ថ្ងៃ​​​ចូ​ល​ឆ្នាំ​

រាជធានី​ភ្នំ​ពេ​ញ​ ៖ ដើ​ម្បី​ជួ​​យ​ស​ម្រួ​ល​ដ​ល់​កា​រ​ចំ​ណា​យ​ជូ​ន​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ក្នុ​ង​កា​រ​ធ្វើ​ដំ​ណើ​រ​ទៅ​លេ​ង​ស្រុ​ក​កំ​ណើ​ត​ ​ជួ​ប​ជុំ​ប​ង​ប្អូ​ន​ក្រុ​ម​គ្រួ​សា​​រ​ក្នុ​ង​ពិ​ធី​បុ​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី​ប្រ​ពៃ​ណី​ជា​តិ​ខ្មែ​រ​ ​​រដ្ឋ​​បា​លរា​ជ​ធា​នី​ភ្នំ​ពេ​ញ​នឹ​ង​រៀ​ប​​ចំ​​រ​​ថ​យ​ន្តក្រុ​ង​​​​ចំនួ​​ន​​​ ​៣​៤​៥​គ្រឿ​ង​ ​ស​ម្រា​ប់​​​ដឹ​ក​ជ​ញ្ជូ​ន​​ប្រ​ជា​ព​​ល​រ​ដ្ឋ​​​ធ្វើ​ដំ​ណើ​រ​​​ទៅ​​​ម​ក​ស្រុ​ក​កំ​ណើ​ត​ដោ​យ​​​ឥ​ត​គិ​ត​ថ្លៃ​។​

​រ​​ដ្ឋបាលរាជធានីភ្នំពេញ​បានឱ្យដឹងតាមរយៈសេចក្ដីជូនដំណឹងថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងអនុញ្ញតឱ្យរថយន្តក្រុងដឹកបងប្អូនប្រជាពលរដ្ឋទៅមកតាមបណ្តាលខេត្តដោយឥតគិតថ្លៃ ហើយសម្រាប់ការដឹកជញ្ជូននេះនឹងធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ពោលគឺ​ចេញដំណើរ​នៅ​ម៉ោង​៥:៣០​នាទី​ព្រឹក​។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ នឹងប្រើប្រាស់រថយន្តក្រុងចំនួន ៧០គ្រឿង។ ដោយឡែកសម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រលប់មករាជធានីភ្នំពេញវិញ គឺប្រើប្រាស់រថយន្តក្រុងចំនួន ២៧៥គ្រឿង ដែលមានគោលដៅ និងទីតាំងផ្សេងៗគ្នា។

ទន្ទឹមនឹងនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ឱ្យរក្សាតម្លៃដឹកជញ្ជូននៅដដែលដោយមិនត្រូវដំឡើងថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុនេះទេ គឺដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា ការដាក់ឱ្យមានការជិះរថយន្តឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះធ្វើឡើងដោយ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *