ខេត្តកំពង់ឆ្នាំង ៖ ជនទំនើងចំនួន៣នាក់ ត្រូវកម្លាំងនគរ បាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរ បាលខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួន និងបញ្ជូនជនទៅតុលាការនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនទាំង៣នាក់ខាងលើបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តតាមផ្លូវជាតិលេខ៥ និងបណ្តាលឲ្យរថយន្តប្រជាពលរដ្ឋចំនួន៣គ្រឿងបានរងការខូចខាតបែកកញ្ចក់។
ជនទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ១-ឈ្មោះ វ៉ា រ៉ាដេត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ២-ឈ្មោះ ភន ពុធសុភា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ៣-ឈ្មោះ គៀង សុគ័ក្រ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕