ព័ត៌មានជាតិ

កម្ពុជា​ ​​ប្រា​ប់​ពី​ក​ង្វ​ល់​ទៅ​ ​​U​N​E​S​C​O​ ​​ពា​ក់​ព័​ន្ធ​នឹ​ង​ សំ​ណ​​ង់​ច​ម្ល​ង​ដ៏​ធំ តា​ម​​គំ​រូ​ប្រា​សា​ទ​អ​ង្គ​​រ​វ​ត្ត ​នៅ​ក្នុ​ង​ខេ​​ត្ត​បុ​រី​រ​ម្យ​ ​រ​​ប​ស់​ប្រ​ទេ​ស​ថៃ​

«​ថ្ងៃ​នេះ​ ​យើ​ង​ខ្ញុំ​សូ​ម​ជ​​ម្រា​ប​ជូ​ន​គ្រ​ប់​ស​មា​​ជិ​ក​គ​ណៈ​ក​ម្មា​ធិ​​កា​រ​ទាំ​ង​អ​ស់​អំ​​ពី​ក​ង្វ​ល់​រ​ប​ស់​​ក​ម្ពុ​ជា​ ​ពា​ក់​ព័​ន្ធ​​នឹ​ង​សំ​ណ​ង់​ច​​ម្ល​ង​ដ៏​ធំ​តា​ម​​គំ​រូ​ប្រា​សា​ទ​អ​​ង្គ​រ​វ​ត្ត​ ​នៅ​ក្នុ​ង​ខេ​​ត្ត​បុ​រី​រ​ម្យ​ ​ព្រះ​រា​ជា​​ណា​ច​ក្រ​ថៃ​ ​ដោ​​យ​មិ​ន​បា​ន​ពិ​ភា​ក្សា​ជា​មួ​យ​ក​​ម្ពុ​ជា​ ​ហើ​យ​ក៏​មិ​ន​បា​ន​គោ​រ​​ព​ទៅ​ដ​ល់​ក្រ​ម​សី​ល​ធ​ម៌​នៃ​ត​ម្លៃ​​វ​ប្ប​ធ​ម៌​រ​ប​ស់​ក​ម្ពុ​​ជា​នោះ​ដែ​រ​»​។​

នេះជាការលើកឡើងរបស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងបទអន្តរាគមន៍ ក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីស្នាក់ការអង្គការយូណេស្កូ ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។

លោកជំទាវបណ្ឌិតសភាចារ្យ បានបន្ថែមថា ការសាងសង់នេះក៏បានប៉ះពាល់ផងដែរដល់ សុចរិតភាព ភាពស្អាតស្អំ និងតម្លៃលេចធ្លោជាសកល (OUV- Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។

បន្ថែមពីលើនេះ ទោះបីកម្ពុជាបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែបន្ត មិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់បេតិកភណ្ឌពិភពលោកទាំងអស់។

លោកជំទាវ បានបន្ថែមថា៖ «ដូច្នេះ យើងខ្ញុំស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់»។

ជាមួយគ្នានេះ លោកជំទាវ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទអង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ៕ប្រភពអាកាប៉េ

Leave a Reply

Your email address will not be published. Required fields are marked *