ព័ត៌មានអន្តរជាតិ

ប្រ​ធា​​នា​​​​ធិ​​​ប​​​​តី​​​​​អ៊ុ​​​​យ​​​ក្រែ​​​ន​​ ​​លោ​​​ក​​​​ ​​​V​​​o​​​​l​​​o​​​d​​​​y​​​m​​​y​​​​​r​​​​ ​​​Z​​​e​​​​l​​​e​​​n​​​s​​​​k​​​y​​ បញ្ជាក់​​​​​ថា​ រុស្ស៊ីបា​នវា​យ​​ប្រ​ហារធំ​ស​ម្បើ​ម​ ចូ​លរ​​ដ្ឋ​ធា​នី​គៀ​វ ​ក្រោ​យ​អា​មេ​រិ​ក ​ប​ន្ត​​ជំ​នួ​យ​វិ​ញ​

អន្តរជាតិ ៖ ប្រ​ធា​នា​ធិ​ប​តី​​អ៊ុ​យ​ក្រែ​ន​ ​លោ​ក​ ​V​o​l​o​d​y​m​y​​r​ ​Z​e​l​e​n​s​k​y​ ​បា​ន​ឲ្យ​ដឹ​ង​​ថា​ ​យោ​ធា​រុ​ស្ស៊ី​ ​បើ​ក​កា​រ​វា​​យ​ប្រ​ហា​រ​ដ៏​សា​ហា​វ​មួ​យម​​ក​លើ​រ​ដ្ឋ​ធា​នី​គៀវ ​ក្នុ​ង​នោះ​ស​ម្លា​ប់​ម​នុ​​ស្ស​យ៉ា​ង​ហោ​ច​ណា​ស់​ ​២​ ​នា​ក់​ ​និ​ង​រ​ង​រ​បួ​ស​ ​១​៦​ ​នា​ក់​។​

លោក Zelensky បាននិយាយថា ការវាយប្រហារនេះប្រើប្រាស់មីស៊ីលចំនួន ១៨ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកប្រហែល ៤០០គ្រឿង ដែលផ្តោតសំខាន់លើរដ្ឋធានីគៀវ តែម្ដង។

លោកបានបន្ថែមថា ការប៉ះទង្គិចគ្នាកើតឡើងរយៈ​ពេល​ ៣ម៉ោង​ ខណៈ​ដែល​យន្តហោះ​គ្មាន​មនុស្ស​បើក​ និង​កាំជ្រួច​រុស្ស៊ី សម្រុកវាយប្រហារលើរដ្ឋធានីគៀវ។

ទន្ទឹមនោះ អាជ្ញាធរក្រុងគៀវ បានបញ្ជាក់ថា បំណែកនៃយន្តហោះគ្មានមនុស្សបើក ធ្លាក់ពាសពេញទីក្រុង។

គួរបញ្ជាក់ថា នេះជាការវាយប្រហារដ៏ខ្លាំងក្លាលើកដំបូងរបស់រុស្ស៊ីលើអ៊ុយក្រែន ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសជាសាធារណពីការបន្តជំនួយឡើងវិញ សម្រាប់ក្រុងគៀវ៕

Leave a Reply

Your email address will not be published. Required fields are marked *