ព័ត៌មានជាតិ

ឯកឧ​ត្ត​​ម​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ា​ណែ​​ត​ ​រំ​លឹ​ក​រឿ​​ង​ទូ​ត​អា​មេ​រិ​ក​ ​​សួ​រ​ពី​កេ​រ​ដំ​ណែ​ល​រ​​ប​ស់​ ​ស​ម្តេ​ច​តេ​ជោ​

ភ្នំ​ពេញ​ ៖​ ​នៅ​ព្រឹ​​ក​ថ្ងៃ​ព្រ​ហ​ស្ប​តិ៍​ ​ទី​១​៦​ ​​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ឯ​ក​ឧ​ត្ត​ម​ប​​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​​បេក្ខ​​ភា​ព​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ប​ន្ត​វេ​ន​ដ៏​មា​ន​​​​ប្រ​ជា​ប្រិ​យ​ភា​ព​​​ម​ក​ពី​គ​ណ​ប​ក្ស​ប្រ​ជា​​ជ​ន​ក​ម្ពុ​ជា ​បា​​ន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​​​​ថ្មី​មួ​យ​ ​រំ​លឹ​ក​ពី​រឿ​ង​ទូ​​ត​អា​មេ​រិ​ក​ ​ធ្លា​ប់​បា​ន​សួ​រ​​លោ​ក​ពី​កេ​រ​ដំ​ណែ​ល​រ​ប​ស់​​​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​។​

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកអំពីសំណួររបស់​ទូតអាមេរិក​យ៉ាង​ដូច្នេះ «ទូតអាមេរិក គាត់ជួបជាមួយខ្ញុំក្រោយពេលគាត់ចប់។ គាត់សួរថា ឯកឧត្តម ខ្ញុំសួរតិចមើល តើកេរដំណែលរបស់សម្តេចតេជោ នៅ​ពេលគាត់កាន់អំណាចជាអ្វីគេ?»។

ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តមបណ្ឌិត បានចង្អុលបង្ហាញអំពីទិដ្ឋភាព​ នៃ​ការ​អភិវឌ្ឍន៍ និងការរីកចម្រើននៅតំបន់កោះពេជ្រ និងតំបន់ជុំវិញ ដែលបានមើលឃើញពីអគារកម្ពស់ ១០ជាន់ ដែលទាំងលោកទូត និងរូបលោកបណ្ឌិត កំពុងជជែកគ្នានោះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ទៅលោកទូតអាមេរិកថា តំបន់កោះពេជ្រ និងតំបន់ជុំវិញនោះ ពីមុនមិនមានការអភិវឌ្ឍន៍​អ្វីនោះទេ។ ប៉ុន្តែបច្ចុប្បន្នមានការអភិវឌ្ឍន៍ មានអគារទំនើប មានផ្សារទំនើបរបស់ជប៉ុនជាដើម។ ការអភិវឌ្ឍន៍ទាំងនេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ។

«ហ្នឹងហើយជាកេរដំណែលរបស់សម្តេចតេជោ គឺសុខសន្តិភាព និងការអភិវឌ្ឍន៍។ សុខសន្តិភាព សេចក្តីសុខ ការវិនិយោគ ការរីកចម្រើនរបស់ប្រជាពលរដ្ឋ ហ្នឹងហើយជាកេរដំណែលរបស់គាត់»។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ទៅកាន់ទូតអាមេរិក។

ជាមួយការរំលឹកអំពីការពន្យល់នូវកេរដំណែលរបស់សម្តេចតេជោ ទៅកាន់ទូតអាមេរិកហើយនោះ ក្នុងវីដេអូនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កេរដំណែលរបស់តេជោ មិនបំផ្លាញចោលទេ។

ឯកឧត្តមបានលើកឡើងទៀតថា ៤៣ឆ្នាំ ពីបាតដៃទទេ ឆ្ពោះមកការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ សម្តេចតេជោ មិនបំផ្លាញចោលនូវសមិទ្ធផលស្នាដៃរបស់ខ្លួននោះទេ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធផលទាំងនេះ សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ បានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ជួយកសាងទម្រាំបានប៉ុណ្ណេះ គឺមិនបំផ្លាញចោលទេ។ ជាពិសេស គឺសន្តិភាពតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *