ព័ត៌មានសន្តិសុខសង្គម

ស​ម​​ត្ថ​កិ​​ច្ច​​​ន​​​គ​​រ​​​​បា​​​ល ឃា​​​​ត់​ខ្លួ​នអ​តី​ត​ប្តី​ ​ដែ​ល​ចាក់​ប្រ​ព​ន្ធ​ ​រ​បួស​​ធ្ងន់​ ក្​នុ​ង​ក​រណី​ប៉ុ​ន​ប៉​ង​ធ្វើ​ឃា​ត​ ដោ​យ​សា​រ​ភ្លើ​ង​ប្រ​ច័​ណ្ឌ​

ខេត្តកំព​ង់​ធំ ៖ ស​ម​​ត្ថ​កិ​ច្ច​ន​គ​រ​បា​ល​ប៉ុ​ស្តិ​រ​ដ្ឋ​​បា​ល​ឃុំ​សំ​ព្រោ​ជ​ស្រុ​ក​ស្ទោ​ង​បា​ន​ឲ្យ​ដឹ​ង​ថ្ងៃ​ទី​២​១ ​ខែ​តុ​លា​ថា​ ជ​ន​​បង្ក​ឈ្មោះ​​ គ​​ង់ ​សា​​រ៉ុ​ម​ ​អា​យុ២​​៦ឆ្នាំ នៅ​ភូ​មិ​ដូ​ន​ល្អ​​ ​ឃុំ​សំ​ព្រោ​ជ​ ​ស្រុ​ក​ស្ទោ​ង​​ ​ខេ​ត្ត​កំ​ព​ង់​ធំ​។​

មុនកើតហេតុជនដៃដល់(ជាអតីតប្តី ដែលប្រពន្ធសុំលែង កាលពីពេលកន្លងមកនេះ) មុនពេលកើតហេតុ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះ សួរសុំយកឯកសារសំបុត្របញ្ជាក់កំណើតកូន តែជនរងគ្រោះប្រាប់ថា មិនឱ្យទេ រួចជនសង្ស័យប្រាប់ជនរងគ្រោះថា ចឹងមានតែចាំជួបទៅសាលាឃុំ ។

ជនសង្ស័យ បានសួរជនរងគ្រោះបន្តទៀតថា រាល់ថ្ងៃនៅណា? ជនរងគ្រោះឆ្លើយថា នៅភ្នំពេញ ? ជនសង្ស័យនិយាយបន្តថា បើទៅភ្នំពេញមានតែទៅជួបប្រុស។
ភ្លាមនោះជនរងគ្រោះបិតទូរស័ព្ទ បិតលេខជនសង្ស័យមិនឱ្យខលចូលតែម្តង ទើបជនសង្ស័យមកដល់ផ្ទះជនរងគ្រោះ ហើយធ្វើសកម្មភាពកាប់នឹងចាក់ជនរងគ្រោះ ។

សូមបញ្ជាក់ថា ស្របពេលនោះ ជនសង្ស័យបានផឹកស្រាបៀរជាមួយគ្នីគ្នា៤នាក់ ។ លុះដល់ម៉ោងប្រហែល១២យប់ថ្ងៃទី២០ខែតុលា ឆ្នាំ២០២៤ ក៏បានខ្ចីម៉ូតូមិត្ដភ័ក្រ្ដ១គ្រឿង និងមានដំបងទីបប្រវែងកន្លះម៉ែត្រ ជិះពីភូមិដូនល្អ ឃុំសំព្រោជ ស្រុកស្ទោង ទៅឈប់មុខផ្ទះជនរងគ្រោះ ភូមិឃុំខាងលើ។

សមត្ថកិច្ចនគរបាលអោយដឹងថា: ជនសង្ស័យបានវាយបុកទំលុះទ្វារឈើខាងក្រោយផ្ទះ ហើយបានយកកាំបិតចិតបន្លែរបស់ជនរងគ្រោះទុកនៅចង្រ្កានបាយនិងដំបងទីបចូលទៅកាប់និងចាក់លើជនរងគ្រោះ ត្រូវចំក្បាល៣កន្លែង និងដៃសងខាង។

សមត្ថកិច្ចបន្តថា: នេះជាករណីប៉ុនប៉ុងឃាដកម្មមួយ ដែលបណ្តាលឲ្យស្រ្តីឈ្មោះ ឃឿន ណាវី អាយុ១៩ឆ្នាំជាអតីតប្រពន្ធ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលមន្ទីរពេទ្យខេត្តសៀមរាប។

ក្រោយអំពើឃាតកម្មមិនបានសម្រេចនោះ កម្លាំងសមត្ថកិច្ចនគរបាលស្រុកស្ទោង និងប៉ុស្តិ័រដ្ឋបាលឃុំសំព្រោជឃាត់ខ្លួនជនសង្ស័យ រួចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *