លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងយោធភូមិភាគទី៥ និងជានាយសេនាធិការ និងជាប្រធានគណៈបញ្ជាការឯកភាពដឹកនាំ បង្រ្កាបបទល្មើសនេសាទបឹងទន្លេសាបអោយដឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ថា : គ្រប់បទល្មើសនេសាទត្រូវទប់ស្កាត់ឲ្យបានដាច់ខាតនៅរដូវបិទនេសាទ និងបង្កើនសកម្មភាពល្បាតត្រួតពិនិត្យ ទប់ស្កាត់បទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប និងតំបន់ព្រៃលិចទឺក ក្រោមកិច្ចសហការរបស់កងកម្លាំងចម្រុះ និងមន្រ្តីជំនាញ ។
ឧត្តមសេនីយ៍ទោ សេង ធារិន ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា ៖ កងយោធាចម្រុះទាំង៣គោលដៅទាំងលើផ្ទៃបឹងនិងលើទន្លេសាបមានភារកិច្ចក្នុងបេសកកម្មទប់ស្កាត់ បង្រ្កាបបទល្មើសនេសាទបឹងទន្លេសាបនៅប្រចាំការ ចល័តកម្លាំងទាំងយប់ទាំងថ្ងៃ ទោះភ្លៀងផ្គរ ថ្ងៃក្តៅ រងារយ៉ាងក៏ដោយ។ពោលគឺអ្នកប៉ុនប៉ងប្រព្រឹតក្នុងតំបន់ ជនល្មើសទាំងឡាយកុំស្មានថា កម្លាំងដកថយទៅណានោះ ក្នុងសភាពការណ៍ចាំបាច់ដែលមានការបញ្ជូនកម្លាំងទៅសមរភូមិមុខការពារព្រំដែនកម្ពុជា ថៃនោះ ៕