ព័ត៌មានជាតិ

វេទិកាសា​ធា​រ​​ណៈ ​​ដើ​ម្បី​​ចូ​ល​រួ​ម​ដោះ​ស្រា​យ​ ​​ប​ញ្ហា​ប្រ​ឈ​ម​ឆ្លើ​យ​ត​​ប​ ​និ​ង​សេ​ច​ក្តី​ត្រូ​វ​ការ ​រប​​ស់​ប្រ​ជា​ព​​លរដ្ឋ នៅ​​សា​លា​ឃុំ​ចុ​ង​ដូ​ង​ ​ស្រុក​​បា​រា​​យ​

ខេត្តកំ​ព​ង់​ធំ ​​​៖ ​​​​នា​ព្រឹ​ក​ថ្ងៃ​ទី​​​៣​០​ ​ខែ​​ឧស​​ភា ​ឆ្នាំ​​២​០២​​៤ ​លោ​ក​ជំ​ទាវ​​ ​វី​ ស្រី​ពៅ​ ​​រដ្ឋ​​លេខា​ធិ​ការ ​លោ​ក​ជំ​ទា​វ​ ​សេ​ន​ សា​​ណា​ស់​ ​អ​នុ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​នៃ​ក្រ​សួ​ង​អ​ធិ​ការកិ​ច្ច​ ​អ​​ម​ដំ​ណើ​រ​ដោ​យ​ ​ឯ​ក​ឧ​ត្ត​ម​​ ​ងួ​ន​ ​រា​សី​ ​អ​ភិ​បា​ល​រ​ង​ខេ​ត្ត​កំ​ព​ង់​ធំ​ ​តំ​ណាង​​ឯ​កឧ​ត្ត​​ម​អ​ភិ​បា​លខេ​ត្ត​ ​បា​​ន​អ​ញ្ជើញ​ជា​អ​ធិ​ប​តី​ ​ក្នុ​ង​វេ​ទិ​កា​​សា​ធា​រណៈ​​ស្តី​ពីកា​រ​ផ្ត​ល់​សេ​វា​សា​ធា​រ​ណៈ​​ ​ដើ​ម្បី​ទ​ទួ​ល​សំ​ណូ​ម​ព​រ​ពី​ប្រ​ជា​ព​ល​រ​​ដ្ឋ​ ​ស្ថិ​ត​នៅ​ក្នុ​ង​សា​លា​ឃុំ​ចុ​ង​ដូ​ង​ ​ស្រុ​​ក​បា​រា​យ​ណ៍​ ​ ​ដោយ​​មា​ន​កា​រ​ចូ​ល​រួ​ម​ពី​លោ​កលោ​​ក​ស្រី​ប្រធា​​ន​ម​ន្ទី​រ​-​អ​នុ​ប្រ​ធា​ន​ម​ន្ទី​រ​ ​ថ្នា​ក់​ដឹ​​ក​នាំ​ថ្នា​ក់​ជា​តិ​និ​ង​ថ្នា​ក់​ដឹក​នាំ​ក្រោ​ម​ជា​តិ​ ​ក​ង​ក​ម្លាំ​ង​ទាំងបី​ ​និ​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​ប្រ​មា​ណ​ជា​ង​ ​២​០​០​នា​​ក់។

លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការ បានមានប្រសាសន៍ថា វេទិកាសាធារណៈនាឱកាសនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាយ៉ាងរឹងមាំនូវ សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាព ដែលបង្កលក្ខណៈឱ្យជីវភាពសង្គមលើគ្រប់វិស័យមានដំណើរការប្រកបដោយ ភាពវិជ្ជមាន និងរក្សាលំនឹងសេដ្ឋកិច្ចជាតិ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។

ឯកឧត្តម ងួន រាសី អភិបាលរងខេត្តកំពង់ធំបានថ្លែងថា សំណូមពរប្រជាពលរដ្ឋ ជួយ លាយលក្ខណ៍អក្សរទាំងអស់ ដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យ និងដោះស្រាយជូន ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់ប្រជាពលរដ្ឋ វិញតាមរយៈក្រុមប្រឹក្សា ក្រុមប្រឹក្សាឃុំ សង្កាត់ នូវលទ្ធផលនៃការដោះស្រាយបញ្ហា ជូនលទ្ធផលជាវិជ្ជមាន ឬអវិជ្ជមានក្តី ដោយមានបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបនៅពេលក្រោយ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបន្តទៀតថា រដ្ឋបាលខេត្តកំពង់ធំ នឹងកែលម្អ ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបនឹងសំណើរនិងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាននីមួយៗប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ដើម្បីឆ្លើយតបជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរាជរដ្ឋាភិបាល ៕

Leave a Reply

Your email address will not be published. Required fields are marked *