ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលខេត្តព្រះសីហនុ នឹងអនុវត្តវិធានការផ្លូវច្បាប់ ដោយម៉ឺងម៉ាត់បំផុតគ្មានការលើកលែង ចំពោះក្រុមអនាធិបតេយ្យ និងមេខ្លោងទាំងឡាយ ដែលព្យាយាមកាប់ទន្ទ្រានដីរដ្ឋ

ខេត្តព្រះ​សី​ហ​នុ​ ៖តា​ម​សេ​ច​ក្ដី​ប្រ​កា​ស​ព័​​ត៌​មា​ន​ ​ដែ​ល​ប​ណ្ដា​ញ​ព័​ត៌​មា​ន​​ក្នុងស្រុក​ទ​ទួ​ល​​បា​ន​នៅ​ថ្ងៃ​ទី​០​១​ ​ខែ​វិ​ច្ឆិ​កា​​​​ ​ឆ្នាំ​២​០​២​៣ បានឲ្យដឹងថា​​ ​រ​ដ្ឋ​បា​ល​ខេ​​ត្ត​ព្រះ​សី​ហ​នុ​ ​នឹ​ង​អ​​នុ​វ​ត្ត​វិ​ធា​ន​កា​រ​​ផ្លូ​វ​ច្បា​ប់​ ​ដោ​យ​ម៉ឺ​ង​ម៉ា​ត់​បំ​ផុ​ត​គ្មា​ន​កា​រ​លើ​ក​​លែ​ង​ ​ចំ​ពោះ​ក្រុ​ម​អ​នា​ធិ​ប​តេ​យ្យ​​ ​និ​ង​មេ​ខ្លោ​ង​ទាំ​ង​ឡា​យ​ ​ដែ​ល​​ព្យា​យា​ម​កា​ប់​ទ​ន្ទ្រាន​ដី​រ​ដ្ឋ​​។​ ​​

រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាពេលថ្មីៗនេះ មានក្រុមអនាធិបតេយ្យ បានលបលូចចូលមកកាប់រានទន្ទ្រានដីព្រៃ និងបានសង់ខ្ទមអនាធិបតេយ្យចំនួន៦គ្រោងខ្ទម លើផ្ទៃដីទំហំប្រមាណ១ហិកតា ស្ថិតនៅចំណុចអូរដំរី (អូរតាវ៉ើង) ក្រុមទី២២ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងតំបន់ប្រើប្រាស់ដោយចីរភាព នៃតំបន់ប្រើប្រាស់ច្រើនយ៉ាង ព្រែកទឹកសាបក្បាលឆាយ ដែលមានព្រំជាប់នឹងតំបន់សហគមន៍៕

Leave a Reply

Your email address will not be published. Required fields are marked *