ព័ត៌មានជាតិ

នៅខេ​​ត្តកំ​​ព​ង់​ធំ មានក្រុ​ង-​ស្រុ​ក​ចំ​នួ​ន​៧ បា​ន​រ​ង​ផ​​ល​ប៉ះពា​ល់​ ទឹ​​ក​ជំ​ន​ន់​ទឹក​ភ្លៀ​ង​ ​ធ្វើ​​ឱ្យ​ខូ​ច​ខា​ត​ស្រូ​វ​ជា​ច្រើ​ន​ហិ​ច​តា​

ខេត្តកំ​ព​ង់​ធំ ៖ ក​ន្ល​ង​ទៅ​ថ្មី​ៗនេះ​ ​ប្រ​ធា​ន​ម​ន្ទី​រ​ក​សិ​ក​ម្ម​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​​ង​នេ​សា​ទ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​លោ​​ក ប៉ែ​ន​ ​វ​​ណ្ណរិទ្ទ បា​ន​​ឱ្យដឹ​​ង​ថា​ ស្​​ថា​ន​ភា​ព​ទឹ​ក​ជំ​​ន​ន់​ស្ទឹ​ង​ទាំ​ង​បួ​ន​រ​​ប​ស់​ខេ​ត្ត​កំ​ព​ង់​ធំ​ ​​នៅ​​​តែ​ប​ន្ត​​កើ​ន​ឡើ​ង​និ​ង​​មា​ន​ភ្លៀ​ង​ធ្លា​ក់​ជា​រៀ​ង​​រា​ល់​ថ្ងៃ​។​
​​
​លោក បែន វណ្ណរិទ្ឋ បានលើកឡើងថា ទឹកជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់និងខូចខាតដំណាំស្រូវរបស់ប្រជាកសិករខេត្តកំពង់ធំចំនួន
​០៧ក្រុង-ស្រុកលើ០៩ក្រុង-ស្រុកមាន÷ ស្រុកកំពង់ស្វាយ ប្រាសាទសំបូរ សណ្ដាន់ បារាយណ៍ សន្ទុកស្រុកស្ទោង និងក្រុងស្ទឹងសែន លើ១៩ឃុំ/សង្កាត់មាន៨៤ភូមិស្មើនឹង១.៣៥៦គ្រួសារ។ ផ្ទៃដីស្រូវរងផលប៉ះពាល់ចំនួន១.៧១៣ហិកតា និងខូចខាតទាំងស្រុងចំនួន
១.១៨២ហិកតា។

លោកប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាខេត្តកំពង់ធំ បានបញ្ជាក់ ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេគឺប៉ះពាល់ដំណាំស្រូវចំនួន១.១០៨ហិចតា និងខូចខាត៩៩៦ហិចតា ក្រុងស្ទឹងសែនប៉ះពាល់ចំនួន៦៦ហិចតាខូចខាតចំនួន២៩ហិកតា ស្រុកប្រាសាទសំបូរប៉ះពាល់ចំនួន២៣៥ហិកតាខូចខាតចំនួន១៥៥ហិកតា ស្រុកបារាយណ៍ប៉ះពាល់ចំនួន១៨០ហិកតា ស្រុកសណ្ដាន់ប៉ះពាល់ប៉ះពាល់ចំនួន២៤ហិកតា សន្ទុកប៉ះពាល់ប៉ះពាល់ចំនួន៣៥ហិកតាខូចខាតចំនួន១២ហិចតា និងស្រុកស្ទោងប៉ះពាល់ចំនួន៦៥ហិកតា។ មន្ត្រីនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំ អាជ្ញាធរស្រុកឃុំបានចុះពិនិត្យស្ថានភាពជាក់ស្ដែងនៅឃុំកំពង់ស្វាយស្រុកកំពង់ស្វាយ ឃើញថាប្រជាកសិករកំពុងប្រមូលផលស្រូវពីទឹកទោះបីពុំទាន់ដល់អាយុប្រមូលផលក៏ដោយ(ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។

តាមសេចក្ដីរាយការណ៍របស់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំនាព្រឹកថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៤នេះ បានឱ្យដឹងថាទឹកស្ទឹងសែននៅស្ថានីយកំពង់ធំទឹកមានកម្ពស់១៣,៤៣ម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញចំនួន០,០៩ម៉ែត្រ។កំពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ន១៣,៥០។ចំពោះស្ថានីយ៍ស្រុកសណ្ដាន់ទឹកមានកម្ពស់១៨,៣៧ម៉ែត្រខ្ពស់ជាងថ្ងៃម្សិលមិញចំនួន០,៣៤ម៉ែត្រកម្ពស់ទឹកដែលត្រូវប្រកាសប្រុងប្រយ័ត្ន១៨,៥០ម៉ែត្រ។

សូមបញ្ជាក់ថា ការងារបង្ករបង្កើនផលស្រូវរដូវវស្សារបស់ប្រជាកសិករខេត្តកំពង់ធំ គិតត្រឹមថ្ងៃទី២៥ខែកក្កដាឆ្នាំ២០២៤អនុវត្តបានចំនួន១៩៨ ០៥៣ហិកតាស្មើនឹង៩២.៨៥% នៃផែនការ២៣១.៣០០ហិកតាខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នាចំនួន១.២៧៩ហិកតា ក្នុងនោះស្រូវស្រាលដើររដូវឬស្រូវបង្កើនរដូវចំនួន៣៣.២៥៤ហិកតា៕

Leave a Reply

Your email address will not be published. Required fields are marked *