ខេត្តបន្ទាយមានជ័យ : បន្ទាប់ពីបានប្រទះឃើញ ពលរដ្ឋបានរាយការជូនសមត្ថកិច្ច ករណីប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានគេដឹកតាមរថយន្តទំនើបម៉ាក Lexus ពាក់ស្លាកលេខ កម្ពុជា ST-1001 យកមកកប់ចោល ក្បែរផ្លូវជាតិលេខ៥៨ ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាមជ័យ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលយុត្តិធម៌និងកងកម្លាំងទ័ពព្រំដែន បានអោយដឹងថ្ងៃទី២១ខែឧសភាឆ្នាំ២០២៥ថា : កាលពីវេលាម៉ោង១៣ និង១០នាទី រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានជូនដំណឹងពីករណី ប្រទះឃេីញសាកសព បុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេដឹកតាមរថយន្ត ម៉ាក Lexus ពាក់ស្លាកលេខ និងរថយន្តមួយទៀតម៉ាកដូចគ្នា ពាក់ស្លាកលេខ យកទៅកប់ចោល ត្រង់ចំណុចភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ភ្លាមៗនោះ កម្លាំងកងយោធាកងការពារព្រំដែនលេខ៥០៣ -យោធភូមិភាគទី៥ ចំនួន០២នាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក ចំនួន១៥នាក់ កម្លាំងប្រជាការពារភូមិបឹងស្នោរ ចំនួន៥នាក់ បានចុះដល់ទីតាំងកេីតហេតុ ធ្វើការកាយដីយកសាកសព។
បើយោងភិនភាគសាកសពបុរសរងគ្រោះជាជនជាតិបរទេស.ស្រដៀងជនជាតិចិន ។សមត្ថកិច្ចបានធ្វេីកោសល្យវិច្ច័យសាកសពឃើញ សម្បុរស្វែកព៌ណស( ជនជាតិអាស៊ី មិនមែនអឺរ៉ុបឬអាមេរិកទេ?) ជាបុរស តែមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះភ្លាមៗនៅឡេីយទេ ។
តាមប្រភពពីកន្លែងកើតហេតុ បានដាក់ការសង្ស័យថា : ជាករណីឃាតកម្មនិងជាជនជាតិចិនដីគោក.ត្បិតអីរថយន្តដែលគេថតបាន ជារថយន្តទំនើបដែលបើកបរចេញ ចូលដ៏មមាញឹករាល់ថ្ងៃពីក្រុងប៉ោយប៉ែតមកឃុំអុរបីជាន់ជាន់ស្រុកអូរជ្រៅនៅឃុំអូរបីជាន់ ភាគច្រើនជនជាតិចិនបានជួលជិះ ។