អន្តរជាតិ ៖ សេវាសារព័ត៌មានរបស់កងទ័ព បានឲ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ស្ទាក់ចាប់ដោយជោគជ័យនូវគោលដៅគួរឱ្យសង្ស័យដែលហោះចូលទៅក្នុងដែនអាកាសរបស់ប្រទេសនិងចេញពីប្រទេសលីបង់។
សេវាដដែល បានលើកឡើងថា កាលពីព្រឹកមិញ គោលដៅពីលើអាកាសគួរឱ្យសង្ស័យដែលឆ្លងកាត់ពីប្រទេសលីបង់ ចូលទៅក្នុងលំហសមុទ្រក្បែរ Acre ភាគខាងជើងប្រទេសអ៊ីស្រាអែល ត្រូវស្ទាក់ចាប់ដោយជោគជ័យពីសំណាក់កងកម្លាំង IDF ពោលគឺមិនបង្កឲ្យមានការប្រកាសអាសន្នណាមួយឡើយ ។
គួរបញ្ជាក់ថា ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលពួកសកម្មប្រយុទ្ធមកពីចលនាប៉ាឡេស្ទីនរ៉ាឌីកាល់ដែលមានមូលដ្ឋាននៅហ្គាហ្សាស្ទ្រីបហាម៉ាស ធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាដោយសម្លាប់អ្នករស់នៅតាមព្រំដែន និងចាប់ជាចំណាប់ខ្មាំង រួមទាំងស្ត្រី កុមារ និងមនុស្សចាស់៕