ព័ត៌មានជាតិ

អ្នកនាំពា​ក្យ​រ​ង​ក្រ​​សួង​​ម​ហា​ផ្ទៃ​ ​បា​ន​ចេ​ញ​កា​រ​ព​ន្យ​ល់​ ​​ចំ​ពោះ​កា​រ​អ​នុ​​វ​ត្ត​ច្បា​ប់​ ​ឥ​​រិ​យា​ប​ថ​នៃ​​កា​រ​បើ​ក​ប​រ​​ ​និ​ង​ក៏​បា​ន​​អំ​ពា​វ​នា​​វឱ្យ ​ប្រ​ជា​ពល​រ​ដ្ឋ​ ​គិត​​គូ​ឡើ​ងវិ​ញ ​លើ​ចំ​ណុ​ច​អ​វិ​ជ្ជ​មា​ន​មួ​យ​ចំ​នួ​ន​

​នៅ​ពេ​ល​សា​ធា​រ​ណ​ជ​ន​ ​និ​​ង​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ចា​ប់​ផ្ដើ​ម​សំ​ណូ​ម​ព​រ​​ ​រិះ​គ​ន់​ ​ប​ញ្ចេ​ញ​ម​តិ​ជា​​ថ្មី​ទៀ​ត​លើ​ក​រ​ណី​ច​រា​​ច​រ​ណ៍​ផ្លូ​វ​ជា​តិ​លេ​ខ​១​ ​ដែ​ល​ស​​ម្បូ​រ​អ្ន​ក​បើ​ក​ប​រ​​លឿ​ន​ ​វ៉ា​ជែ​ង​ក្នុ​ង​តំ​ប​ន់​​គ្រោះ​ថ្នា​ក់​ ​ជា​ពិ​សេ​ស​ក្នុ​ង​ចំ​​ណោ​ម​ក្រុ​ម​រ​ថ​យ​ន្ត​ក្រុ​​​ង​ដឹ​ក​អ្ន​ក​ដំ​ណើ​រ​ភ្នំ​​ពេ​ញ​-​វៀ​ត​ណា​ម​ ​មា​ន​ទាំ​​ង​ក្រុ​ម​រ​ថ​យ​ន្ត​ដឹ​ក​ទំ​​និ​ញ​ ​រ​ហូ​ត​ដ​ល់​​អ្ន​ក​បើ​ក​ប​រ​ជា​ល​ក្ខ​ណៈ​គ្រួ​សា​រ​ ​លោ​ក​ប​ណ្ឌិ​ត​ ​​ទូ​ច​ ​សុ​ឃៈ​ ​អ្ន​ក​នាំ​​ពា​ក្យ​រ​ង​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​បា​ន​ចេ​​ញ​កា​រ​ព​ន្យ​ល់​ដោ​យ​ប​​ញ្ជា​ក់​ចំ​ៗ​ ​ចំ​ពោះ​កា​រ​​អ​នុ​វ​ត្ត​ច្បា​ប់​ ​ឥ​រិ​យា​ប​​ថ​នៃ​កា​រ​បើ​ក​ប​រ​ ​និ​ង​ក៏​បា​​ន​អំ​ពា​វ​នា​វ​ឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​គិ​ត​គូ​​ឡើ​ង​វិ​ញ​លើ​ចំ​ណុ​ច​អ​វិ​​ជ្ជ​មា​ន​មួ​យ​ចំ​នួ​ន​​។​

លោកបណ្ឌិតបានលើកឡើងថា ចំពោះរថយន្តក្រុងភ្នំពេញ-វៀតណាមដែលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក សមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ តែងបានចាត់វិធានការឃាត់យានល្មើសទាំងនោះ និងបានអប់រំណែនាំធ្វើកិច្ចសន្យាអ្នកបើកបរជាបន្តបន្ទាប់។ លោកបន្តថា «ក្នុងករណីណាដែលសមសមត្ថកិច្ចបានរកឃើញជាក់ស្ដែង ចំពោះអ្នកដែលធ្លាប់ទទួលរងការណែនាំ និងមានកិច្ចសន្យាម្ដងរួមមកហើយនោះ គឺយើងត្រូវអនុវត្តតាមផ្លូវច្បាប់ជាដាច់ខាត។ តែបើសិនជាអ្នកបើកបរនោះថ្មី មិនធ្លាប់ទទួលរងការណែនាំ ឬក៏មិនធ្លាប់មានកិច្ចសន្យាបញ្ឈប់សកម្មភាពមិនប្រក្រតីនោះទេ គឺសមត្ថកិច្ចយើងច្រើនតែផ្តល់ឱកាសណែនាំផ្ដល់កិច្ចសន្យាឱ្យគាត់»។

បើទោះបីជាក្រសួងបានចាត់វិធានការ និងមានសមត្ថកិច្ចជំនាញស្របច្បាប់ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់យ៉ាងណាក៏ដោយ លោកសង្កេតឃើញថា ប្រជាពលរដ្ឋទូទៅ ទាំងអ្នករត់តាក់ស៊ី ទាំងអ្នកធ្វើដំណើរ ទាំងអ្នកប្រកបការងារ និងធ្វើដំណើរកម្សាន្តនានាហាក់បីដូចជាមិនអើពើ មិនចូលរួមសហការនោះទេ។ លោកបញ្ជាក់ថា «នៅពេលមានមន្រ្តីចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ អ្នកបើកបរដែលពុំពាក់ខ្សែក្រវ៉ាត ពុំមានមួកសុវត្ថិភាព ពុំមានកញ្ចក់ អ្នកបើកបរនិយាយទូរសព្ទក្នុងពេលបើកបរ និងល្មើសច្បាប់ដទៃទៀត ពួកគេមានចាប់ផ្ដើមមានអាកប្បកិរិយាមិនសមរម្យ មិនសហការ និងរិះគន់ វាយប្រហារមកកាន់សមត្ថកិច្ច។ ទន្ទឹមគ្នានោះ នៅពេលដែលមានសមត្ថកិច្ចមិនដាក់កម្លាំងត្រួតពិនិត្យបទល្មើស ពួកគេក៏បានរំលោភបំពានផ្លូវ ដែលនាំឱ្យគ្មានសណ្ដាប់ធ្នាប់តាមដងផ្លូវ និងបង្កឱ្យមានគ្រោះថ្នាក់កើតមានឡើង ហើយបងប្អូនប្រជាពលរដ្ឋក៏នាំគ្នាទាំងរិះគន់ សម្ដែងមតិទាំងអ្នកបើកបរប្រព្រឹត្តបទល្មើសផង និងវាយប្រហារមកកាន់សមត្ថកិច្ចផងថា ពុំដាក់កម្លាំងត្រួតពិនិត្យ»។

អ្នកនាំពាក្យអះអាងថា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឬកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍កើតមានឡើង លុះត្រាតែមានការផ្ដើមចេញប្រជាពលរដ្ឋម្នាក់ៗដែលត្រូវនាំគ្នាស្វែងយល់ អានច្បាប់ចរាចរណ៍ផ្លូវគោក បើកបរប្រកបដោយសីលធម៌ ចេះយោគយល់អធ្យាស្រ័យ កុំចង់ចាញ់ កុំចង់ឈ្នះ ខ្លាចគ្រោះថ្នាក់កើតឡើងលើខ្លួនឯង លើគ្រួសារ និងលើអ្នកដទៃ ហើយចុងក្រោយយើងខុស យើងត្រូវប្រឈមមុខចំពោះមុខច្បាប់។ យ៉ាងណាក៏ដោយលោកអះអាងថា សមត្ថកិច្ចក្រសួងមហាផ្ទៃក្ដី អគ្គស្នងការដ្ឋាននគរបាលជាតិក្ដី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក្ដី ក៏នៅតែបន្ត ផ្សព្វផ្សាយ អប់រំណែនាំ ក្រើនរម្លឹកជាបន្តបន្ទាប់ ជាក់ស្ដែងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃតែងតែចេញសារណែនាំ និងពន្យល់ពីច្បាប់ចរាចរណ៍ ការទទួលខុសត្រូវនៅពេលដែលល្មើសច្បាប់ចរាចរណ៍ និងការបង្កគ្រោះថ្នាក់ដទៃជាច្រើនទៀត។

អ្នកនាំពាក្យបានបញ្ជាក់ជាថ្មីថា ប្រជាពលរដ្ឋណាដែលចាប់រូបភាពបាន រាល់រថយន្តបើកបរល្មើសច្បាប់ចរាចរណ៍បំពានគ្រប់រូបភាព ជារួមមានសកម្មភាពបើកវ៉ាងជែងគ្នា ដឹកអីវ៉ាន់សំពីងសំពោង ឬក៏វ៉ាជែងកន្លែងដែលមានគំនូសប្រសព្វគ្នា បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង សូមថតជាវីដេអូឱ្យជាប់នឹងផ្លាកលេខ បន្ទាប់មកសូមផ្ញើ សារ រូបភាព ព្រមទាំងវីដេអូទាំងនោះមកកាន់តេលេក្រាមអ្នកនាំពាក្យតាមរយៈលេខទូរសព្ទ ០១៤ ៧៨៩ ០១៤៕

Leave a Reply

Your email address will not be published. Required fields are marked *