ខេត្តបន្ទាយមានជ័យ ៖ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនិងភ្លៀងបន្តបន្តគ្នារយ:ពេល៣ថ្ងៃ គឺថ្ងៃទី១០.១១.១២ ខែឧសភា ឆ្នាំ២០២៥ កន្លងមក បានបណ្ដាលឱ្យលិចដោយជំនន់ទឹកភ្លៀងលើលំនៅដ្ឋានប្រជាពលរដ្ឋជាច្រើនខ្នង ហេដ្ឋារចនាសម្ព័ន្ធសាធារណ: ផ្លូវជាតិ ផ្លូវផ្សេងទៀតជាច្រើនខ្សែ ច្រើនគោលដៅនៅសង្កាត់អូរជ្រៅ ប៉ោយប៉ែតនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តន្ទាយមានជ័យ ។
នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ លោក លោកស្រី មកពីមន្ទីរជំនាញស៊ីវិល កងកម្លាំងអង្គភាពពាក់ព័ន្ធ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោកចៅសង្កាត់ប៉ោយប៉ែត ចៅសង្កាត់អូរជ្រៅ និងមេភូមិ មន្ត្រី ភ្នាក់ងារជាច្រើននាក់ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរកដំណោះស្រាយជួយបញ្ចៀសទឹកចេញពីតំបន់កំពុងរងការជនលិចខ្លាំងជូនប្រជាពលរដ្ឋ។
លទ្ធផលចំពោះមុខ រដ្ឋបាលក្រុងប៉ោយប៉ែត នឹងសង្កាត់ពាក់ព័ន្ធ បានរៀបចំប្រព័ន្ធលូរំដោះទឹកបន្ទាន់ចំនួន៣ខ្សែក្នុងភូមិសាស្ត្រសង្កាត់អូរជ្រៅ ប៉ោយប៉ែត : ដោយខ្សែរទី១ ចាប់ពីចំណុចផ្លូវអង់តែន០១៦ សាលាព្រហ្មនិមិត្ត ឆ្ពោះមកផ្លូវជាតិលេខ៥, ខ្សែរទី២ ផ្លូវផ្សារត្រី ឆ្ពោះមកផ្លូវជាតិលេខ៥ ទល់មុខសុធារ៉ាប្តូប្រាក់, ខ្សែរទី៣ ផ្លូវវត្តថ្មី ឆ្ពោះមកផ្លូវជាតិលេខ៥។ហើយពេលនេះដែរ អាជ្ញាធរដែនដីនិងជំនាញបាននាំយកគ្រឿងចក្រអេស្កាវ៉ូទ័រមកកាយប្រឡាយបើកមុខទឹកដើម្បីរំដោះនិងបញ្ចៀសទឹកពីតំបន់ដែលកំពុងលិចលិចលង់ហើយ។
គួរបញ្ជាក់ថាកាលពីថ្ងៃទី១០,១១ ខែឧសភា មានភ្លៀងធ្លាក់ខ្លាំងៗបានធ្វើឱ្យចំណុចជាច្រើនសង្កាត់អូរជ្រៅ ប៉ោយប៉ែតនិងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ស្ទះប្រព័ន្ធលូរំដោះទឹក បណ្ដាលឱ្យមានការជន់លិចលើផ្លូវធ្វើដំណើរជាច្រើនខ្សែលិចផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋជាច្រើនខ្នងពោលគឺលិចលង់ហេដ្ឋារចនាសម្ព័ន្ធសាធារណ: ផ្លូវជាតិ ផ្លូវផ្សេងទៀត អគារ ទីធ្លា ទីកន្លែងនានា ។
ភ្លៀងធ្លាក់ខ្លាំងនោះ បង្កអោយមានទឹកច្រើន មិនអាចហូរទាន់ ហើយប្រព័ន្ធលូបង្ហូររំដោះទឹកទឹកមិនទាន់គ្រប់គ្រាន់និងសមស្របបច្ចេកទេស បូកផ្សំមានកាកសំណល់រឹករាងច្រើនបន្សល់ទុកពីរដូវប្រាំងមកនោះ ក៏នាំអោយលិចប្រជុំជនទាំងខាងកម្ពុជានិងខាងថៃ ជាប់ព្រំដែន។
គឺលិចប្រជុំជនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងក៏លិចផ្សាររោងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់តំកំបន់ច្រកទ្វារព្រំដែនអន្តរជាតុប៉ោយប៉ែត- ខ្លងលឹកផងដែរ៕