រាជធានីភ្នំពេញ ៖ បទឈប់បាញ់ រវាងរដ្ឋាភិបាលកម្ពុជា-ថៃ បានចូលជាធរមានហើយ នៅម៉ោង១២៖០០យប់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ បទឈប់បាញ់នេះ ត្រូវបានឯកភាពគ្នា ក្នុងកិច្ចប្រជុំបន្ទាន់នៅប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ រវាងមេដឹកនាំកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និង នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai ក្រោមការសម្របសម្រួលរបស់ លោក អានវ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ហើយដោយមានការចូលរួមជាសាក្សីពីតំណាងសហរដ្ឋអាមេរិក និងចិន។
បណ្តាញព័ត៌មានព័ត៌មានបានអោយដឹងថា គិតត្រឹមម៉ោង០០៖៣០នាទី ចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ នៅសមរភូមិជួរមុខទាំងអស់ទាហានកម្ពុជា និងថៃ មិនមានការផ្ទុះអាវុធដាក់គ្នានោះទេ៕
