ព័ត៌មានជាតិ

សាច់​ក្រ​បី​បង្ក​ក នាំ​ចូ​ល​ពី ប្រ​ទេស​ឥ​ណ្ឌា ចំ​​នួន​២​កុ​ង​តឺ​ន័​រ​ ត្រូ​វ​​​រ​ក​ឃើ​ញ​មា​នផ្ទុ​ក ជំ​ងឺ​កូ​វី​ដ​១៩ ត្រូ​វ​ដុ​តក​ម្ទេ​ច​ចោ​លហើ​យ​

រាជធានីភ្នំពេញ ៖ ក្រសួ​ង​​សុ​​ខា​​​ភិ​​បា​​លបាន​​ធ្វើ​​តេ​​​ស្ត​​​​​​​​ទៅ​​​លើ​​សា​​​ច់​​​ក្រ​​បី​​​ប​​​ង្ក​​​ក​​ចំ​​​នួ​​​ន​​​៥កុ​​​ង​​​តឺ​​​ន័​​​រ​​​ ​ដែ​​ល​​​​​​នាំ​ចូ​​​ល​​ពី​ប្រ​​​ទេ​​ស​​​ឥ​​​ណ្ឌា​​ ​បា​​​ន​​​រ​​​ក​ឃើ​​ញ​​​សា​​​ច់​​​ក្រ​បី​​​​​​ចំ​​​នួ​​ន​​ ​២​​កុ​​​ង​​​តឺ​​​ន័​​រ​​​ ​​​មា​​​ន​ផ្ទុ​​ក​​​វី​​​រុ​​ស​​​​​កូ​​​វី​​ដ​​​១​​​៩​ ។​​​

យោងតាមលិខិតរបស់លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ សាច់ក្របីទាំង២ កុងតឺន័រ ដែលរកឃើញមានកូវីដ១៩នោះ ត្រូវដុតកម្ទេចចោលហើយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ប៉ុន្តែ​ស្ថា​នទូ​ត​​​ឥ​ណ្ឌា​​ស្នើ​សុំ​​​ធ្វើ​តេ​ស្ត​​​ម្ត​ង​ទៀ​ត ​​ព្រោះ​តែ​​​មិ​ន​​​អ​ស់​ចិ​ត្ត ​​ក​រ​ណី​​​សា​ច់​​​ក្រ​បី​​​នាំ​ចូ​ល​​ពី​​​ប្រ​ទេ​ស​​​ឥ​ណ្ឌា​​​ម​ក​​ក​ម្ពុ​ជា មា​ន​​​ផ្ទុ​ក​​​វីរុ​ស​​​កូ​​​វី​ដ​​​១​៩ ៕

Leave a Reply

Your email address will not be published. Required fields are marked *