ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ចេញមកបំភ្លឺថា : ការផ្សព្វផ្សាយរបស់កាសែតថៃដែលថា «សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានសូមទោសភាគីថៃរឿងប្រាសាទតាមន្តធំ» គឺជាព័ត៌មានក្លែងក្លាយ

រាជធានីភ្នំ​​ពេញ​ ៖ លោ​ក ​ភុំ​ថា​ន​ ​វេ​ចា​យ៉ា​ឆៃ (H​​E​ ​P​h​u​m​t​h​a​​m​ ​W​e​c​h​a​​y​a​c​h​a​i​ ​​)​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួ​ងកា​រ​​ពា​រ​ជា​តិ​ថៃ​ ​នៅ​ល្ងា​ច​ថ្ងៃ​ទី​២​០​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​​២​៥​ ​បា​ន​ចេ​​ញ​សេ​ច​ក្តី​បំ​ភ្លឺ​ថា កា​រ​ផ្ស​ព្វ​ផ្សា​យ​រ​ប​ស់​កា​សែ​​ត​ថៃ​មួ​យ​ចំ​នួ​ន​ ​ក្នុ​​ង​នោះ​មា​ន​ទាំ​ង​ឌឺណេ​សិ​ន​ ​​(​ ​T​h​e​ ​N​a​t​​i​on​ ​)​ផ​ង​ដែ​រ​​ ​ដែ​ល​ថា​ ​«​ស​ម្តេ​ច​​ម​ហា​ប​វ​រ​ធិ​ប​តី​ ​​ហ៊ុ​ន​ ​ម៉ា​ណែ​ត​​ ​បា​ន​ទូ​រ​ស័​ព្ទ​​សូ​ម​ទោ​ស​ភា​គី​ថៃ​រឿ​ង​​ប្រា​សា​ទ​តា​ម​ន្ត​ធំ​នោះ​»​ ​​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​ប៉ុ​ណ្ណោះ​​​ ​​។​ក្រ​សួ​ង​​កា​រ​ពា​រ​ជា​តិ​ថៃ​ ​សូ​ម​​ច្រា​ន​ចោ​ល​ទាំ​ង​ស្រុ​​ង​ ​ដោ​យ​សា​រ​​តែ​ព័​ត៌​មា​ន​នេះ​ប្រា​​ស​ចា​ក​ពី​កា​រ​ពិ​ត​។​នេះ​បើ​តា​​ម​កា​រ​ប​ង្ហោះ​ក្នុ​ង​ទំ​​ព័​រ​ប​ណ្តា​ញ​ស​​ង្គ​ម​ហ្វេ​ស​ប៊ុ​ក​ផ្លូ​​វកា​​រ​ ​“​S​a​m​d​​e​c​h​ ​Th​​i​p​a​d​e​i​ ​H​​u​n​ ​M​a​n​​e​t​ ​“​ ​រ​​ប​ស់​ស​ម្តេ​ច​ធិ​ប​តី​ ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក​ម្ពុ​​ជា​ ​នា​ល្ងា​ច​ថ្ងៃ​ទី​២​០ ខែ​កុ​ម្ភ​: ឆ្​​នាំ​២​០​២​៥​ ​។

សេចក្តីបំភ្លឺដែលធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិថៃ នៅសារព័ត៌មាន Bangkok Post បានដាក់ចំណងជើងថា «ថៃ​បដិសេធ​នូវការលើកឡើងថា នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សូមទោស​ចំពោះ​
ឧបទ្ទវហេតុនៅ​ប្រាសាទ»

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិថៃ លោក Phumtham Wechayachai បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ខ្លួន ដែលថា «នាយករដ្ឋមន្ត្រីកម្ពុជាបានសូមទោស បន្ទាប់ពីពលរដ្ឋកម្ពុជាមួយក្រុមបានបង្កភាពតានតឹងដោយការច្រៀងចម្រៀងស្នេហាជាតិនៅប្រាសាទថៃ ក្បែរព្រំដែន»។

លោក Phumtham Wechayachai បាននិយាយថា «ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ខុសនូវសេចក្តីថ្លែងការណ៍របស់លោកអំពីការ ឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចំពោះឧប្បត្តិហេតុនៅប្រាសាទតាមន្តធំ»។

លោកបាននិយាយថា «របាយការណ៍​មួយ​ ចំនួន​បានលើកឡើង​មិន​ត្រឹម​ត្រូវ​ថា ខ្ញុំ​បាននិយាយ​ថា ឧបនាយករដ្ឋមន្រ្តី ក្រសួងការពារជាតិកម្ពុជា និង សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានតេទូរស័ព្ទ​មកខ្ញុំ ដើម្បីសូមទោស។ បញ្ហា​នេះ​បាន​បង្ក​បញ្ហា​ដល់​ភាគី​កម្ពុជា ដោយសារ​គាត់​មិនបាន​ធ្វើ​បែប​នេះ​។ ព័ត៌មានត្រូវតែផ្អែកលើការពិត»។

សូមបញ្ជាក់ថា នាថ្មីៗនេះ មានកាសែតក្នុងស្រុកថៃ បានផ្សព្វផ្សាយថា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានទូរស័ព្ទទៅរដ្ឋមន្រ្តីការពារជាតិថៃ ដោយសូមទោសចំពោះបញ្ហាដែលកើតឡើងនៅតំបន់ប្រាសាទតាមន្តធំ។

ករណីនៅប្រាសាទតាមន្តធំ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីពលរដ្ឋខ្មែរមួយចំនួន បានឡើងទៅទស្សនានៅប្រាសាទតាមន្តធំ និងបានច្រៀងបទពង្សាវតារខ្មែរ ហើយក៏ត្រូវទាហានថៃដែលប្រចាំការនៅទីនោះចេញមកហាមឃាត់មិនឲ្យច្រៀងបទនេះ។
បញ្ហានេះក៏ត្រូវបានសម្របសម្រួលរវាងភាគីទាំងសង្ខាង ហើយសភាពការណ៍ក៏បានវិលមករកប្រក្រតីវិញផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *