ខេត្តបន្ទាយមានជ័យ ៖ កាលពីល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានបាតុភូតិធម្មជាតិដ៏អាក្រក់ពីរនាក់បងប្អូនត្រូវរន្ទះបាញ់ស្លាប់គណៈពេលចូលច្រកភ្លៀងនៅក្នុងខ្ទមមួយស្ថិតនៅក្នុង ភូមិខ្លែងពណ៌ត្បូង ឃុំស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
ករណីរន្ទះបាញ់ស្លាប់បុរសកំសត់ពីរនាក់ អ្នកស្រុកនិងសមត្ថកិច្ចនៅភូមិសាស្ត្រកើតហេតុមានការតក់ស្លុតនិងសូមចូលរួមសោកស្តាយ និងមរណៈទុក្ខ ចំពោះការបាត់បង់ជីវិតនេះ។
បុរសទាំង២នាក់បើកបរម៉ូតូម្នាក់មួយគ្រឿង ហើយលោកវរសេនីយ៍ ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកប្រាប់សារព័ត៎មាននារាត្រីថ្ងៃទី១២ ខែឧសភា ថា ៖ ករណីគ្រោះថ្នាក់ដោយបាតុភូតធម្មជាតិនេះ សមត្ថកិច្ចបាននឹងកំពុងបន្តស្រាវជ្រាវរកអត្តសញ្ញាណជនរងគ្រោះនិងភ្ជាប់ទៅក្រុមគ្រួសារដើម្បីមកទទួលសព ៕