ព័ត៌មានជាតិ

បន្ទាយមានជ័យ ពេ​ទ្យ​ស​ត្វ​​​ ​ចុះ​ត្រួ​​ក​ពិ​និ​ត្យ​ស​ត្វ​ ​និ​ង​ផ្ស​ព្វ​ផ្សា​យ​ដល់ ស​​ម​ត្ថ​កិ​ច្ច​ជា​ប់​ព្រំ​ដែ​ន ជួ​​យ​ទ​ប់​ស្កាត់ កា​រលួ​ច​​នាំ​ចូ​ល​ស​​ត្វ​ដោ​យ​ខុ​ស​ច្បា​ប់​ ​ពី​​ថៃ​

ខេត្តប​ន្ទា​យ​មា​​ន​ជ័​យ​ ​៖ លោ​ក​ ហ៊ុ​​យ​ ​ទូច ម​ន្រ្តី​ជំ​​នា​ញ​ប​សុ​ពេ​ទ្យ​នៃ​ម​ន្ទី​រ​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេ​សា​ទ​ខេ​ត្ត​ប​ន្ទា​​យ​មាន​ជ័​យ​ កា​ល​ពី​ថ្ងៃ​ទី​៧​ ​ខែ​ឧ​សភា​ ២​០​២​៥ បា​ន​​ដឹក​​នាំ​ម​ន្រ្តី​ចុះ​ព​ង្រឹ​ង​កា​រ​ងា​រ​ត្រួ​ត​ពិ​និ​ត្យ​ស​ត្វ​ពា​ហ​នៈ​នាំ​ចូ​ល​ពី​ប្រ​ទេ​ស​ថៃ​​ ​ដើម្បី​​អ​នុ​វ​ត្ត​តា​ម​ខ្លឹ​ម​សា​រ​សេ​ច​​ក្តី​ប្រ​កា​ស​ព័​ត៌​មា​ន​ ​ស្តី​ពីការ​កើ​ត​មា​ន​ជំ​ងឺ​ឈា​ម​ខ្មៅ​​ ​ឬ​ ​ជំ​ងឺ​អ​ង់​ត្រា​ក់​ ​លើ​​ស​ត្វ​ពា​ហា​នៈ​​នៅ​ប្រ​ទេ​ស​ថៃ​ ​និ​​ង​ផ្ស​ព្វ​ផ្សា​យ​ជា​មួ​យ​ស​ម​​ត្ថ​កិ​ច្ច​ក​ង​កា​រ​ពា​រ​ព្រំ​ដែ​ន​ ​ឲ្យ​ជួ​យ​អ​​ន្ត​រា​គ​ម​ន៍​ទ​ប់​ស្កា​ត់​កា​រ​​លួ​ច​នាំ​ចូ​ល​ស​ត្វ​ដោ​យ​ខុ​ស​ច្បា​​ប់​ ​។​

លោ​ក​​ហ៊ុ​យ​ ​ទូ​ច​ប្រ​​ធា​ន​កា​រ​ល័​យ​ប​សុ​ពេ​ទ្យ​នៃ​​ម​ន្ទី​រ​ក​សិ​ក​ម្ម​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​បា​​ន​ឲ្យ​ដឹ​ង​ថា​ប​ន្ទា​ប់​ពី​ទ​ទួ​ល​បា​ន​សេ​ច​ក្តី​ប្រ​កា​​ស​ព័​ត៌​មា​ន​រ​ប​ស់​ក្រ​សួ​ង​ក​សិ​ក​​ម្ម​ចុះ​ថ្ងៃ​ទី​៦​ ឧ​​​​ស​ភា ​​​២​​​០​​​២៥ ស្ដី​​ពី​ក​រ​ណី​កើ​ត​មា​ន​ជំ​ងឺ​ឈា​ម​​ខ្មៅ​ឬ​ជំងឺអ​ង់​​ត្រា​ក់​ ​លើ​ស​​ត្វ​ពា​ហ​នៈ​នៅ​ក្នុ​ង​​ប្រ​ទេ​ស​ថៃ​និ​​ង​កា​រ​ដា​ក់​ឲ្យ​អ​នុ​វ​ត្ត​កា​រ​ហា​​មឃា​​ត់​ជា​ប​ណ្ដោះ​អា​ស​ន្ន​លើ​កា​រ​នាំ​ចូ​ល​​ស​ត្វ​ពា​ហ​នៈ​និ​ង​ផ​លិ​ត​ផ​ល​សា​ច់​ស​ត្វ​​ ​ពី​ច្រ​ក​ព្រំ​ដែ​ន​ទាំ​ង​​អ​ស់​នៃ​ប្រ​ទេ​ស​ថៃ​។​

លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញនិងផ្អាកការនាំចូលគោរក្របីពីប្រទេសថៃរង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។

ជាមួយនឹងការចុះទំនាក់ទំនងនេះមន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោកក្របីដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗគឺឃើញថាសត្វគោរក្របីទាំងនោះមានសុខភាពល្អពុំមានជំងឺអ្វីឡើយទើបអនុញាតអោយដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។ ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពារព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់។ ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីរបស់លោកបានធ្វើការចុះត្រួតពិនិត្សស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លងដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថាសត្វទាំងអស់នេះមានសុខភាពល្អជាធម្មតាទេ ពុំមានអ្វីគត់សំគាល់ឡើយ ។

លោកហ៊ុយ ទូចបានបន្តឲ្យដឹងទៀតថា លោកក៏បានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករនិងភ្នាក់ងារពេទ្យសត្វភូមិ ត្រូវតាមដានសុវត្ថិភាពសត្វគ្រប់ពេល ដឹងរាយការណ៍ មកអាជ្ញាធរដែនដីនិងមន្ត្រីពេទ្យសត្វ ឲ្យបានទាន់ពេលដើម្បីគ្រប់គ្រង ស្ថានភាព បាននៅពេលមានជំងឺឆ្លងជាយថាហេតុ៕

Leave a Reply

Your email address will not be published. Required fields are marked *