ព័ត៌មានសន្តិសុខសង្គម

ព្រះស​ង្ឃ​មួ​​យ​អ​ង្គ​ ​យ​ក​ក​ន្រ្ទៃ​ចា​ក់​​ទៅ​លើ​ នា​រីមួយរូបរ​ង​រ​បួ​​សធ្ង​ន់​ ព្រោះខឹ​ង​ខា​ង​ស្រី​សុំ​​បែក​ ​ហើ​យ​ប​ម្រុ​ង​ឆ្ល​ង​ដែ​​ន​ទៅ​ថៃ

រាជធានីភ្នំ​ពេ​​ញ ​​៖​ ​នា​រី​រូ​ប​ស្រ​ស់​ម្នា​ក់​ ​ដែ​ល​មា​ន​វ័​យ​ត្រឹ​ម​តែ​១​៨​ឆ្នាំ​ ​​បា​ន​រ​ង​រ​បួ​ស​ធ្ង​ន់​ ​ឈា​​មស្រោ​ច​ពេ​ញ​ខ្លួ​ន​ ​និ​ង​ស​ន្ល​ប់​បា​ត់​ស្មា​រ​តី ​ប​ន្ទា​ប់​​ពី​មា​ន​ព្រះ​ស​ង្ឃ​មួ​យ​អ​ង្គ​ ​​ប្រើ​អំ​ពើ​ហឹ​ង្សា​ ​ដោ​​យ​យ​ក​កន្រ្ទៃ​ចា​ក់​ទៅ​លើ​នា​រី​រ​ង​​គ្រោះ​ជា​ច្រើ​ន​ក​ន្លែង​ រួ​ច​យ​​ក​ដុំ​ថ្ម​វា​យ​ប​ន្ថែ​ម​លើ​នា​​រីរ​​ង​គ្រោះ​។ ប​ន្ទាប់​​​មក ​ជន​ស​​ង្ស័​យ​ជា​ស​ង្ឃ​បា​ន​ព្យា​យា​ម​រ​ត់​គេ​ច​ខ្លួ​ន​​ ​ប​ង្ក​កា​រ​ភ្ញា​ក់ផ្អើ​​ល​ ​កា​ល​ពី​វេ​លា​​ម៉ោ​ង​៨​និ​ង​៣​០​នា​ទី​ព្រឹ​ក​ ​ថ្ងៃ​ទី​១​៧ ​ខែ​សី​ហា​ ​​ឆ្នាំ២​០​២​៤​ ​ក្នុ​ង​វ​ត្ត​ថា​ន់​ ​ស​ង្កា​ត់​ទ​ន្លេ​បា​​សាក់​​ ​ខ​ណ្ឌ​ចំ​កា​រ​ម​ន​ ​រា​ជ​ធា​នី​ភ្នំ​​ពេ​ញ​។​

​យ៉ា​ង​ណា​ក៏ដោ​​យ​ ​ត្រឹ​ម​តែ​១​ថ្ងៃ​ប៉ុ​ណ្ណោះ​​ក្រោយ​កើ​​ត​ហេ​តុ​ ​ជ​ន​សង្ស័​យត្រូ​វ​បា​ន​ស​​មត្ថ​​កិ​ច្ច​ឃា​ត់​បា​ន​នៅ​ល្ងា​ច​ថ្ងៃ​ទី​១​៧ ​​ខែ​សី​ហា​ ​ឆ្នាំ​២​០​២៤​ ​នៅ​ចំណុ​ច​ច្រ​ក​ទ្វា​​រ​ព្រំ​ដែ​ន​ប៉ោ​យ​ប៉ែ​ត​ ​ក​ម្ពុ​​ជា ថៃ ស្ថិ​ត​នៅ​ភូ​មិ​ក្បា​ល​ស្ពា​ន​១​ ​​ឃុំ​ប៉ោ​យ​ប៉ែ​ត​ ​ស​ង្កា​ត់​អូ​ជ្រៅ​ ​ក្រុ​ង​ប៉ោ​​យ​ប៉ែ​ត​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ខ​ណ​ដែ​ល​ជ​ន​ស​ង្ស័​យ​រូ​​ប​នោះ​ប​ម្រុ​ង​គេ​ច​ខ្លួ​ន​ទៅ​ប្រ​ទេ​ស​ថៃ​៕

Leave a Reply

Your email address will not be published. Required fields are marked *