ខេត្តឧត្តរមានជ័យ ៖ តាមព័ត៌មានឲ្យដឹងថា នៅថ្ងទី១៩ ខែឧសភាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចចម្រុះចុះ ប្រតិបត្តិការ រុះរើបង្គោលរបងដែលជនមិនស្គាល់អត្តសញ្ញាណលួចសងនិងហ៊ុព័ទ្ធ បំរុងយកដីធ្វើជាកម្មសិទ្ធិ ក្នុងដីស្ថានីយផ្សព្វផ្សាយនិងស្ថានីយស្តាព្រៃឈើ ដែលជាផ្លងរឹងរបស់រដ្ឋ នៅត្រង់ចំណុចអូរបាតមាន់ ស្ថិតក្នុងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
លោក ឃុន សុភា មន្រ្តីរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជ័យបានអោយដឹងថា ជនដែលមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពលួចសង់បង្គោលរបង ឈូសឆាយភ្ជួរាស់ រានទន្ទ្រាន ហ៊ុំពទ្ធ័ តាមការស្រាវជ្រាវមានជនខិលខូចខ្លះធ្វើសម្មភាពនៅពេលយប់ និង ជនខិលខូចខ្លះទៀតលួចធ្វើ សកម្មភាពនៅពេលថ្ងៃ។
លោកបានបញ្ជាក់ថា ជាក់ស្ដែងថ្ងៃនេះកម្លាំងសមត្ថកិច្ចចំរុះ ចុះប្រតិបត្តិការមកដកបង្គោលរបង បានចំនួន១១១ដើម បានសម្រេចដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកូនក្រៀល ដើម្បីស្រាវជ្រាវ និងក៏សាងសំណុំរឿង រកជនខិលខួចយកមកផ្តន្ទាទោសទៅតាមនិតិវិធីផ្លូវច្បាប់។
លោក អ៊ឹម សៅរ៍រិទ្ធិ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានប្រាប់អោយដឹងថា កន្លងមកមន្រ្តីជំនាញរដ្ឋបាលព្រៃឈើបានធ្វើផ្សព្វផ្សាយ និងសេចក្តីជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋជាប្រចាំ ឲ្យយល់ពីស្ថានភាពដីព្រៃឈើនៅក្នុងដីសហគមន៍និង ដីស្ថានីយផ្សព្វផ្សាយនិងស្ថានីយស្តាព្រៃឈើ ជាដីដែលចុះបញ្ជីមានផ្លង់រឹងរបស់រដ្ឋ មិនមាននរណាម្នាក់មានសិទ្ធចាត់ចែង និងអនុញ្ញាតិអោយទៅឈូសឆាយរុករាននិងហ៊ុពទ្ធ័ដីរបស់រដ្ឋបានទេ។
លោកបានបញ្ជាក់ប្រាប់អោយដឹងថា បើយោងតាមច្បាប់រដ្ឋបាលព្រៃឈើ មាត្រា៩៧ ចំណុចទី៦បានចែងថាការកាប់រានដីព្រៃ ឈូសឆាយដីព្រៃ ហ៊ុព័ទ្ធកាន់កាប់ដីព្រៃរបស់រដ្ឋត្រូវផ្ដន្ទាទោសក្រោមបទល្មើសព្រៃឈើថ្នាក់លេខ១ដែលត្រូវជាប់ពន្ធនាគារពី (៥ឆ្នាំទៅ១០ឆ្នាំ) និងត្រូវរឹបអូសវត្ថុតាងទាំងអស់មកជាសម្បត្តិរដ្ឋ ៕