ព័ត៌មានជាតិ

ឯកឧត្តម ​នេ​ត្រ​ ​​ភក្ត្រា​​ ​អំ​ពា​វ​នា​វ​សូម​ឱ្យ​ ​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ប​ន្ត​​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​ ​តា​ម​ដា​ន​ព័​ត៌​មា​ន ​ទា​ក់​ទ​ង​នឹ​ង​ ស្ថា​ន​កា​រ​ណ៍​ព្រំ​ដែ​​នក​​ម្ពុ​ជា​-​ថៃ​ ​ប៉ុ​ន្តែ​សូ​ម​កុំ​មា​ន​ភា​​ព​ស្ល​ន់​ស្លោ​

នៅ​ព្រឹ​ក​ថ្ងៃ​ទី​ ​៨​ ​ខែ​មិ​ថុនា​នេះ​ ​ឯ​ក​ឧ​ត្តម​ ​នេ​ត្រ ​ភ​ក្ត្រា​ ​រ​​ដ្ឋ​ម​ន្ត្រីក្រ​សួង​ព័​ត៌​មា​​ន​ ​បា​ន​អំ​ពា​វ​នា​វ​​សូ​ម​ឱ្យ​ប​ង​ប្អូ​ន​ប្រ​​ជា​ព​ល​រ​ដ្ឋ​ជឿ​ជា​ក់​​​និ​ង​ទុ​ក​ចិ​ត្ត​លើ​ថ្នា​​ក់​ដឹ​ក​នាំជា​តិ​រ​ប​ស់​យើ​​ង​គឺ​សម្តេ​ច​តេ​ជោ​ ​ហ៊ុ​​​ន​ ​សែ​ន​ ​​និ​ង​ស​ម្តេ​ច​ធិ​ប​តី​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​ត​ ​ក្នុ​ង​កា​រ​ដោះ​ស្រា​​យ​ប​ញ្ហា​ព្រំ​ដែ​ន​ប្រ​ក​ប​ដោ​យ​ភា​​ព​ឈ្លា​ស​វៃ​និ​ង​ត​​ម្ក​ល់​ផ​ល​ប្រ​យោ​ជ​ន៍​ជា​តិ​​ជា​ធំ​ដោ​យ​ឈ​រ​លើ​មូ​ល​ដ្ឋា​ន​​ច្បា​ប់​អ​ន្ត​រ​ជា​តិ​ ​និ​ង​ដោ​​យ​ស​ន្តិ​វិ​ធី​ ​ប្រ​ក​ប​ដោ​យ​ភា​ព​ម៉ឺ​ង​ម៉ា​ត់​។​

ដោយសារតែមានការបង្កើតព័ត៌មានក្លែងក្លាយច្រើនក្នុងគោលបំណងបំភ្លៃការពិត, កាឡៃប្រវត្តិសាស្ត្រ និងញុះញង់, ឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវដល់ សាធារណជននិងជាពិសេសអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវការផ្ទៀងផ្ទាត់ប្រភពព័ត៌មានជាមុន ដោយផ្នែកលើក្រមសីលធម៌វិជ្ជាជីវៈច្បាស់លាស់ មានបីសំខាន់ៗ គឺ «សុក្រឹត្យភាព សុច្ចរិតភាព និងទំនួលខុសត្រូវ» មុននឹងជឿ ចែករំលែក និងផ្សព្វផ្សាយបន្ត។

តាមឯកឧត្តម រដ្ឋមន្ត្រី បានគូសរំលេចថា ប្រភពព័ត៌មាន ៣ សំខាន់ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក«បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងមានដំណោះស្រាយជាស្ថាពរ៕

Leave a Reply

Your email address will not be published. Required fields are marked *